បន្លែ​ផ្លែឈើ-​វៀតណាម

វៀតណាម​រក​ចំណូល​ពី​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​បានច្រើន​ជាង​នាំ​ចេញ​ប្រេងឆៅ


កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ប្រទេស​វៀតណាម​រក​ចំណូល​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ បាន​ច្រើន​ជាង​ចំណូល​ពីការ​នាំ​ចេញ​ប្រេង​ឆៅ​ទៅទៀត។
ឆ្នាំ​២០១៦ ជា​លើក​ដំបូង​បង្អស់​ហើយដែល​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​របស់​វៀតណាម​រក​ចំណូល​បាន​ច្រើន​ជាង​ការ​នាំ​ចេញ​ប្រេង​ឆៅ។ រូបភាព៖ Pixabay
ដោយ

ឆ្នាំ​ទៅ​មិញ ចំណូល​សរុប​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​របស់​វៀតណាម មាន​ចំនួន ២,៤៥​ពាន់​លាន​​ដុល្លារ ខណៈ​ដែល​ចំណូល​សរុប​ពី​ការ​នាំ​ចេញ​ប្រេង​ឆៅ​ មាន​ចំនួន ២,៤​ពាន់​លាន​ដុល្លារ។ 

នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express។ 

ឆ្នាំ​២០១៦ ជា​លើក​ដំបូង​បង្អស់​ហើយ ដែល​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​រក​ចំណូល​បាន​លើស​ចំណូល​ពីការ​នាំ​ចេញ​ប្រេង​ឆៅ។ 

ជា​ការ​ប្រៀប​ធៀប កាលពី​ឆ្នាំ​២០០៥ ចំណូល​ពី​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​វៀតណាម បាន​កើន​ឡើង​ដល់​ទៅ ៧,៣​ពាន់​លានដុល្លារ ដែល​កាល​នោះ គឺ​ច្រើន​ជាង​ចំណូល​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​ដល់​ទៅ ៣១ដង។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Nguyen Thien Nhan ប្រធាន​បក្ស​កុំម្មុយនិស្ត​ក្រុង​ហូជីមិញ។

កុមារ​លក់​ផ្លែ​ឈើ​នៅ​ភូមិ​បណ្តែត​ទឹក នៅ​វៀតណាម។ (Pixabay.com)

លោក Nhan បន្ថែម​ថា កំណើន​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅបាន​ធ្លាក់​ចុះ​ជា​ហូរហែ ក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ចំណូល​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​បាន​កើន​ឡើង​ ៣០% ជារៀងរាល់ឆ្នាំ។ 

ប្រធាន​បក្ស​កុំម្មុយនិស្ត​ក្រុងហូជីមិញ ក៏បាន​ថ្លែង​ផង​ដែរថា រដ្ឋាភិបាល​វៀតណាម​គួរតែ​ផ្ដោត​លើ​ការជួយ​កសិករ​ក្នុង​ការ​ដាំ​ដុះ​បន្លែ​និង​ផ្លែ​ឈើសម្រាប់​ការនាំ​ចេញ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ។

លោក Nhan បន្ថែមថា នៅត្រឹម​ឆ្នាំ​២០២០ ការនាំ​ចេញ​បន្លែ​និង​ផ្លែ​ឈើ​នឹង​កើន​ឡើង​ដល់​ប្រហែល ៩-១០​ពាន់​លាន​ដុល្លារ ដែល​ច្រើន​ជាង​ការ​នាំ​ចេញ​ប្រេង​ឆៅទៅទៀត។ 

ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍​ជនបទ​វៀតណាម និយាយថា ក្រសួងកំពុង​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ការ​ជួយ​ដល់​តំបន់​ជនបទ និង​ថា ឃុំនីមួយៗ គួរផ្ដោត​លើ​ផលិតផល​ជាក់លាក់​សម្រាប់​ការ​នាំ​ចេញ។

វៀតណាមមាន​ឃុំ​ជិត ៩០០០ឃុំ​នៅ​ទូទាំង​ប្រទេស ហើយ​សក្ដានុពល​នៃ​ការ​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​ នឹង​បង្កើត​ចំណូល​បាន​យ៉ាង​ច្រើន​ពី​ការ​នាំចេញ។ 

ឆ្នាំ​២០១៧​នេះ វៀតណាមរំពឹងថា នឹង​ទទួលបាន​ចំណូល​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ ដល់ទៅ ៣ពាន់​លាន​ដុល្លារ៕




អត្ថបទបន្ទាប់


មួក​ត្នោត​ខ្មែរ​លក់​ដាច់​ខ្លាំង​ក្នុង​ពិធី​បុណ្យ​អុំទូក

ព័ត៌មាន
បើ​ទោះ​បី​មេឃ​មិន​សូវ​ក្តៅ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ មួក​ត្នោត​ខ្មែរ នៅ​តែ​ទទួល​បាន​ការពេញ​និយម​ខ្លាំង​ពី​ពលរដ្ឋ​នៅ​មាត់​ទន្លេ​ចតុមុខ ដែ…

វៀតណាមថា Uber, Grab មាន​ប្រៀប​ពី​ការ​ប្រកួត​ប្រជែង​មិន​យុត្តិធម៌

ព័ត៌មាន
ក្រុមហ៊ុន​ផ្ដល់​សេវា​តាក់ស៊ី​​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក គឺ​​ក្រុមហ៊ុន Uber និង Grab ត្រូវ​បាន​ក្រសួង​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ