ទស្សនៈ​កសិកម្ម

ហេតុអ្វី​ទីផ្សារ​ពោត​ខ្មែរ​​ម្តង​ថោក​ ម្តង​ថ្លៃ?


តម្លៃ​កសិផល​ធ្លាក់​ថ្លៃ វា​ជា​​បញ្ហា​ដដែលៗ ដែល​តែងតែ​កើត​មាន​ឡើង​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។
គ្រាប់ពោត
ដោយ

ប្រទេស​ដទៃ​មិន​សូវ​ជា​មាន​បញ្ហា​នោះ​ទេ ពីព្រោះ​ប្រទេស​គេ​មាន​គោល​នយោបាយ​ល្អ មាន​ធនធាន​គ្រប់​គ្រាន់ និង​មាន​យន្តការ​ស្ថាប័ន​គ្រប់គ្រាន់។ បញ្ហា​ពោត​ដែលកំពុង​កើត​ឡើង​នៅ​ពេល​នេះ ទាក់ទិន​នឹង​ពោត​ក្រហម។ វា​ជា​ពោត​ចំណី​សត្វ។

ជា​ទូទៅ អាយុកាល​នៃ​ការ​ដាំដុះ​ដំណាំ​ពោត​ក្រហម ប្រហែល​ជា ៧០​ថ្ងៃ នេះ​ជា​ពូជ​ពោត​បង្កាត់ (hybrid) ហើយ​អាច​មាន​រហូត​ដល់​ទៅ​អាយុ ១២០​ថ្ងៃ​ក៏​មាន។ ប៉ុន្តែ កសិករ​ភាគ​ច្រើន​ដាំ​ពោត​ក្រហម ៧០​ថ្ងៃ​សម្រាប់​ឧស្សាហកម្ម​ចំណី​សត្វ។

ធម្មតា កសិករ​ចាប់​ប្រមូល​ផល​ពោត​ក្រហម ចន្លោះ​ពី​ខែ​៧​-៨ មុន​រដូវ​ទឹក​ឡើង។ កសិករ​ខ្មែរ​ចាប់​ដាំ​ចុង​ខែ​៤ ឬ​ដើម​ខែ​៥ ឲ្យ​តែ​មាន​សំណើម​ដី ព្រោះ​ពោត​ជា​ដំណាំ​ចម្ការ​មិន​ត្រូវការ​ទឹក​ច្រើន។ ដូច្នេះ ឥឡូវ​នេះ វា​ជា​រដូវ​ប្រមូល​ផល វា​ត្រូវ​តែ​ជន់​ទីផ្សារ​ប្រមូល​ទិញ។ នៅ​ប្រទេស​យើង​រោងចក្រ​កែច្នៃ​ចំណី​សត្វ ដូចជា​មាន​តែ​ក្រុមហ៊ុន​១​តែ​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន​ថៃ CP។ ទីផ្សារ​នាំ​ចេញ​គ្រាប់​ពោត​របស់​កម្ពុជា​យើង​មាន​តែ​ថៃ​និង​ វៀតណាម មិន​ខុស​ពី​កសិផល​ផ្សេងៗ​នោះ​ឡើយ។

ប៉ុន្តែ ថៃ​និង​វៀតណាម​ក៏​ដាំ​ពោត​ច្រើន​ដែរ ដូច្នោះ គេ​ប្រាកដ​ជា​ទិញ​កសិករ​គេ​មុន​ហើយ ពីព្រោះ​ងាយ​ដឹក​ជញ្ជូន ចំណាយ​តិច មិន​លំបាក​ឯកសារ​នាំ​ចេញ​នាំចូល​។ល។ ម្យ៉ាង ឆ្នាំ​កន្លង​ទៅ តម្លៃ​ដំឡូង​ចាប់​ផ្ដើម​ធ្លាក់​ចុះ ហើយ​តម្លៃ​ពោត​ដូច​ជា​ល្អ ដូច​នេះ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​កសិករ​ថៃ​និង​កសិករ​វៀតណាម​ក៏​អាច​ពង្រីក​ការ​ដាំ​ដុះ​ពោត កសិករ​យើង​ក៏​បាន​ពង្រីក​ការ​ដាំដុះ​ពោត​ខ្លាំង​ក្លា​ដូច ដំឡូង ម្រេច។ល។ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះដែរ។ 

ដូច្នេះ រដូវ​ប្រមូល​ផល​មក​ដល់​ព្រម​គ្នា ការ​ដាំ​ដុះ​ក៏​រីក ទីផ្សារ​ក៏​ជន់។ អ្នក​ប្រមូល​ទិញ​មាន​ដើម​មិន​ច្រើន ឃ្លាំង​ស្តុក​ក៏​មិន​គ្រប់​គ្រាន់។ល។ ការ​កែ​ច្នៃ​ជា​ចំណី​សត្វ​ក៏​មាន​កម្រិត សិប្បកម្ម​ជ្រូក​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​ពោត​ផលិត​ជា​ចំណី​ជ្រូក​លើ​កសិដ្ឋាន។ល។ ក៏​បិទ​ទ្វារ​អស់​ខ្លះ​ទៀត។ល។ នេះ​ជា​បញ្ហា​ត្រួសៗ។ 

ប្រសិន​បើ​យើង​ពុំ​មាន​គោល​នយោបាយ​ល្អ មិន​មាន​ធនធាន​គ្រប់គ្រាន់ និង​មិន​មាន​យន្តការ​ស្ថាប័ន​គ្រប់គ្រាន់​ទេ​នោះ កសិករ​អាច​វិល​ត្រឡប់​ទៅ​រក​កសិកម្ម​ជីវព្រឹត្ត ព្រោះ​បើ​ផលិត​ហើយ​មិន​អាច​រក​ចំណូល​បាន។ ប្រការ​នេះ​អាច​បង្ក​ជា​គ្រោះ៖ ភាព​ក្រីក្រ​ជនបទ សន្តិសុខ​ស្បៀង​សម្រាប់​ក្រុម​ចំណូល​ទាប​នៅ​ទីប្រជុំជន គម្លាត​រវាង​អ្នក​មាន​អ្នក​ក្រ ទីក្រុង​និង​ជនបទ​កាន់​តែ​ខ្លាំង, កសិកម្ម​ខ្នាត​ធំ​មិន​អាច​បម្រើ​គោលការណ៍​សន្តិសុខ​ស្បៀង​របស់​ជាតិ ។ល។ និង ។ល៕




អត្ថបទបន្ទាប់


ខែត្រ​សៀមរាប​ស្ថិតក្នុង​ចំណោម​ទីក្រុង​ល្អ​បំផុត​ទាំង១៥​នៅ​លើ​ពិភព​លោកសម្រាប់ទេសចរ

ព័ត៌មាន
ប្រទេស​កម្ពុជា​តូច ប្រជាជន​តិច និង​មិនមែន​ជាប្រទេស​អ្នក​មានទេ ប៉ុន្តែ និយាយ​ពី​ភាព​ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោ កម្ពុជា​មិន​ចាញ់​គេទេ។ នេ…

តំបន់​ឆ្នេរ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​កន្លែងល្អ​បំផុត​ទាំង​៥០ សម្រាប់​ដំណើរកម្សាន្ត​ឆ្នាំ​២០១៧

ព័ត៌មាន
ទស្សនាវដ្ដី​ទេសចរណ៍​អាមេរិក​ដ៏​ល្បី​ឈ្មោះ បាន​រាប់​បញ្ចូល​តំបន់​ឆ្នេរ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ទីកន្លែង​ល្អ​បំផុត​ទាំង​៥០​កន្លែង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ