#សហគ្រិនភាព

Articles by Tag សហគ្រិនភាព

តើ​ហេតុ​អ្វី​​ចាំបាច់​ត្រូវ​"កសាង​ផ្នត់​គំនិត​សហគ្រិន"? តើ​កសាង​ដូចម្ដេច?

ដោយ​ ថៃ សុធា
ជោគជ័យ​ដាច់​ខាត​មិន​មែន​ជា​កម្មសិទ្ធិ​របស់​សហគ្រិន​ដែល​ជួប​បញ្ហា​ហើយ ក៏​រា​ថយ​នោះ​ទេ! ហើយ​ក៏​គ្មាន​ជោគជ័យ​ដែល​មាន​តម្លៃណា ​អាច​កើត​ឡើង​ដោយ​មិន​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដែរ។ ហើយ​ចំពោះ​ការ​តាំង​ចិត្ត ចង់​ក្លាយ​ជា​សហគ្រិន អ្នក​ណា​ក៏​អាច គ្រាន់តែ​និយាយ​នៅ​ពេល​នេះ​ថា "ខ្ញុំ​នឹង​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត" ប៉ុន្តែ អ្វី​ដែល​សំខាន់ វា​ឋិត​នៅ​ត្រង់​ថា តើ​អ្នក​នឹង​នៅ​តែ​និយាយ​ពាក្យ​ដដែល​នេះ ដោយ​ក្លៀវក្លា​ទៅ​កាន់​ខ្លួន​ឯង​ទេ នៅ​ពេល​ដែល​មាន​ឧបសគ្គ​នៅ​ខាង​មុខ​អ្នក ធំ​ជាង​ខ្លួន​អ្នក​១០​ដង ឬ​ ២០​ដង​នោះ?