ទំនិញថ្មធម្មជាតិ

កម្ពុជាសម្រេចបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចឲ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន។ ការសម្រេចនេះក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។
កម្ពុជាសម្រេចបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន
ដោយ

តាមរយៈគណនីយហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ក្នុងពេលដែលសម្ដេច និងគណៈប្រតិភូចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជា នៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ សម្ដេចបានជួបតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។ ជាការឆ្លើយតបទៅនឹងសំណូមពរនោះ សម្ដេចធិបតីក៏បានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង។

បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើរដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះសម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ៕​

None



អត្ថបទបន្ទាប់


ទណ្ឌកម្មពន្ធបន្ថែម និងការប្រាក់ចំពោះពន្ធអចលនទ្រព្យ និងដីធ្លីមិនបានប្រើប្រាស់ ត្រូវបានលើក

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធបន្ថែម និងការប្រាក់ចំពោះពន្ធលើអចលទ្រព្យ និងពន្ធលើដីធ្លី…

ពន្ធដារ ចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពដែលបានលើកទឹកចិត្តផ្នែកពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា វិស័យកសិកម្ម នៅតែទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងបានច្រានចោលការលើកឡើងថា ការធ្លាក់ថ្លៃនៃផលិតផលកសិកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ