ហំ ផានិត

Articles by author ហំ ផានិត

ដំឡូងមីមានតម្លៃទីផ្សារល្អ តែទិន្នផលហាក់មានការថមថយចុះ

ដោយ​ ហំ ផានិត
មន្ត្រីជំនាញកសិកម្ម និង ប្រជាកសិករ នៅក្នុងខេត្តបាត់ដំបងបានអះអាងប្រាប់ថាតម្លៃទីផ្សារដំឡូងមីនៅរដូវប្រមូផល មុននេះ ហាក់មានតម្លៃល្អ ប៉ុន្ដែទិន្នផលប្រមូលបានហាក់មានការថយចុះជាងមុន ដោយសារតែបញ្ហាអាកាសធាតុ។ ពោលគឺ តម្លៃដំឡូងមីក្រៀមបានកើនឡើងដល់ទៅ ៨០ម៉ឺនរៀលក្នុងមួយតោន និងដំឡូងមីស្រស់វិញមានចន្លោះពី៣០ ទៅ៤០ម៉ឺនរៀលក្នុងមួយតោន តម្លៃមានភាពល្អប្រសើរជាងឆ្នាំទៅមិញ។