ដំណាំចេក

រដ្ឋមន្ត្រីកសិកម្ម៖ ផ្លែចេកស្រស់កម្ពុជា កំពុងប្រកួតប្រជែងដណ្ដើមទីផ្សារគ្នាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង


រដ្ឋមន្ត្រីក្រសួងកសិកម្ពុជា ឯកឧត្តម វេង សាខុន អះអាងថា ផលិតផលផ្លែចេកស្រស់របស់កម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងប្រកួតប្រជែងដណ្ដើមទីផ្សារគ្នាជាមួយនឹងប្រទេសជិតខាងយ៉ាងស្វិតស្វាញ ខណៈដែលកសិផលសក្ដានុពលរបស់កម្ពុជាមួយនេះ កំពុងសម្រេចបានកំណើននាំចេញខ្ពស់គួរឲ្យកត់សម្គាល់នៅដើមឆ្នាំនេះ ទោះបីជា បញ្ហាកូវីដ-១៩ បាននិងកំពុងបន្ដលុកលុយខ្លាំងយ៉ាងណាក្ដី។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ

យោងតាមរបាយការណ៍នាំចេញ​ផលិតផល​កសិកម្ម​របស់ក្រសួង​កសិកម្មបានបង្ហាញថា ការនាំចេញផលិតផលកសិកម្ម​កម្ពុជា​​ចំនួន២០មុខ ទៅក្រៅប្រទេសនៅ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១ ភាគច្រើនមានការកើនឡើង បើទោះវិបត្តិកូវីដ-១៩ មានការវាយលុកយ៉ាងណាក៏ដោយ។ នៅក្នុងចំណោមផលិតផល​កសិកម្ម២០មុខនោះ គេសង្កេតឃើញថា ការនាំចេញចេកស្រស់មានដល់ជិត ១៧ម៉ឺនតោន ការកើនឡើងជិត៧០% ទៅកាន់ទីផ្សារ​ចិន ជប៉ុន សិង្ហបុរី និងវៀតណាម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ផ្លែចេកស្រស់​របស់​កម្ពុជា​កំពុង​ប្រកួតប្រជែង​គ្នាខ្លាំងជាមួយផ្លែចេក​នៃប្រទេសជិតខាង ប៉ុន្ដែឯកឧត្តម សង្ឃឹមថា ក្រៅតែពីចិនដែលជាទីផ្សារធំ កម្ពុជា​នឹង​ពង្រីកទីផ្សារ​នាំចេញ​ផ្លែចេក​បន្ថែមទៀត​នាពេល​ខាងមុខ។ ទោះយ៉ាងណា ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ការ​ពង្រីកទីផ្សារចេកស្រស់​ត្រូវការ​ចំណាយពេលវេលា និងមធ្យោបាយដឹកជញ្ជូន ព្រោះការដឹកជញ្ជូនផ្លូវឆ្ងាយពេកវាធ្វើផលិតផលកសិកម្មនោះអន់គុណភាព ។

ជាមួយគ្នានេះដែរ អ្នកជំនួញកសិកម្មលេចធ្លោរមួយរូបនៅកម្ពុជា ឧកញ៉ា ហ៊ុន ឡាក់ ដែលបានវិនិយោគលើដាំដុះដំណាំចេកដែរនោះ បានឲ្យដឹងដែរថា ឆ្នាំនេះទិន្នផលចេកស្រស់របស់លោក​មានការកើនឡើង ខណៈដែលផ្ទៃដីដាំដុះ​នៅដដែល។ ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ទិន្នផល​​ចេក​នៅចម្ការ​របស់លោក​មានការកើនឡើង​នៅឆ្នាំនេះ ដោយសារតែ​កត្តា​អាកាសធាតុអំណោយផល ហើយ​ចេក​មានការលូតលាស់ល្អ ចេញផ្លែច្រើនជាងមុន។

របាយការណ៍ពីក្រសួងកសិកម្ម​បង្ហាញថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ កម្ពុជា សម្រេចបាន​ទឹកប្រាក់​ជាង​២ពាន់លាន​ដុល្លារ ពីការនាំចេញ​ផលិតផលកសិកម្ម​​ទៅក្រៅប្រទេស​មានបរិមាណ​សរុបជិត​ ៤លានតោន ទៅកាន់ប្រទេសចំនួន៥៤ កើនឡើងជិត៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដារកបានប្រាក់ចំណេញសុទ្ធជាង ៤៤លានដុល្លារ កើនជិត៣០% នៅត្រីមាសទី១ឆ្នាំ២០២១

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងនោះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារ…

ការនាំចេញរបស់កម្ពុជាទៅអាមេរិកនៅតែស្ទុះកើនខ្លាំង ជាមួយទឹកប្រាក់ជិត២ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល​៤ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបានជិត២ពាន់លានដុល្លារ កើនឡើងប្រមាណ៣០% ធៀបនឹងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ