ការផ្គត់ផ្គង់ចំណីអាហារ​អំឡុងពេលបិទខ្ទប់

ក្រសួងពាណិជ្ជកម្មបានបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់នៅតាមតំបន់បិទខ្ទប់ហើយ តែការលក់នៅលើបណ្ដាញអនឡាញ​នៅបន្ដ


ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់ចំនួន១១ទីតាំង ស្មើនឹង ២៦ស្តង់ ក៏ដូចជាផ្អាកការលក់ស្បៀងតាមរថយន្តចល័តជូនដល់ពលដ្ឋនៅរាជធានីភ្នំពេញហើយ ពោលគឺការបញ្ចប់សកម្មភាពនេះ ធ្វើឡើងតាំងពីថ្ងៃទី០៦ឧសភាមកម្ល៉េះ នៅក្រោយពេលដែល រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប៉ុន្តែ តែក្រសួងបញ្ជាក់ថា ក្រុមហ៊ុនឯកជន នៅតែអាចភ្ជាប់ប្រព័ន្ធជាមួយផ្សារអនឡាញរបស់ក្រសួង នឹងបន្តកិច្ចសហការរបស់ខ្លួនដដែល។
ស្តង់លក់ស្បៀងអាហាររបស់ក្រសួងពាណិជ្ជកម្ម មួយកន្លែងតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី។ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេន នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា បើទោះបីជា ក្រសួងពាណិជ្ជកម្មបានប្រកាសបិទបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់ តាំងពីថ្ងៃទី០៦ឧសភាក៏ដោយ តែក្រុមហ៊ុនឯកជន ដែលបានប្រព័ន្ធមួយមួយផ្សារអនឡាញរបស់ក្រសួងរួចហើយ ក្រសួងនឹងបន្តកិច្ចសហការជាមួយផ្សារ និងក្រុមហ៊ុនទាំងនោះដដែល។ ចំណែក ក្រុមហ៊ុនដែលដាក់លក់ជាមួយក្រសួងតាមស្តង់ អាចនឹងបន្តសហការជាមួយអាជ្ញាធររាជធានី អាជ្ញាធរមូលដ្ឋាន ដោយមានការជួយសំរបសំរួលពីមន្ទីរពាណិជ្ជកម្មរាជធានីផ្គត់ផ្គង់នៅតំបន់ក្រហម ឬលឿងទុំ ប្រសិនបើក្រុមហ៊ុន ឫផ្សារទាំងនោះនៅចង់ចូលរួមសកម្មភាពផ្គង់ផ្គង់ចំណីអាហារនេះបន្ដទៀត។ 

ជាមួយគ្នានោះដែរ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងពាណិជ្ជកម្មក្នុងការលក់ និងផ្គត់ផ្គង់ស្បៀង ក្នុងតំបន់ក្រហម និងលឿងទុំ បានអះអាងថា ការផ្គត់ផ្គង់មានការថយចុះ ដោយសារសាលាក្រុងបានយោគយល់ដល់ប្រជាពលរដ្ធអាចមានលទ្ធភាពលក់តាមដងផ្លូវបាន ក្រោយពីមានសេចក្ដីសម្រេចពីការបញ្ចប់ការបិទខ្ទប់មក។ ដូចនេះ ក្រុមហ៊ុនសំរេចផ្អាកការលក់តាមរថយន្តសិន រង់ចាំតម្រូវការជាក់ស្តែង។

លោកបានបន្ថែមថា កន្លងមកការលក់ និងផ្គត់ផ្គង់ស្បៀងតាមរយៈក្រុមហ៊ុនលោក មានសរុប ប្រមាណ ប្រហែល ២០តោនសម្រាប់សាច់ បន្លែប្រហែល ១៥តោន និងគ្រឿងទេសផ្សេងៗទៀតផងដែរ។ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំរូបនេះ យល់ថា នេះជាសញ្ញាណមួយក្នុងការធ្វើឲ្យប្រទេសជាតិវិលមករកប្រក្រតីវិញក្នុងពេលឆាប់ៗ ហើយប្រសិនបើប្រជាពលរដ្ឋបានចូលរួមទាំងអស់គ្នា វានឹងអាចឈានដល់ការបញ្ចប់ព្រឹត្តិការណ៍ការ២០កុម្ភះ ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា ក្រោយពេលដែលមានសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅរួចមក រាជរដ្ឋាភិបាលបានបន្ធូរបន្ថយឲ្យមានការធ្វើចរចាឆ្លងកាត់ និងចេញចូលរាជធានីភ្នំពេញច្រើនជាងមុន លើកលែងតែតំបន់មានហានិភ័យឆ្លងខ្ពស់គឺ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្ដបិទខ្ទប់ដដែល ដូចជាតំបន់ក្រហម និងលឿងទុំជាដើម។ ទោះយ៉ាងណា តំបន់ដែលបានបិទខ្ទប់ទាំងនេះ គឺនៅមានតិចតួចប៉ុណ្ណោះ បើធៀបនឹងកាលពីមិនទាន់មានសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់កាលពីមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជាទៅអាមេរិកនៅតែស្ទុះកើនខ្លាំង ជាមួយទឹកប្រាក់ជិត២ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល​៤ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបានជិត២ពាន់លានដុល្លារ កើនឡើងប្រមាណ៣០% ធៀបនឹងរយៈព…

មជ្ឈដ្ឋានជាតិ និងអន្តរជាតិអំពាវនាវឲ្យឥណ្ឌាប្រញាប់បិទខ្ទប់ប្រទេស តែរដ្ឋាភិបាលហាក់នៅរារែក

ព័ត៌មាន
ការអំពាវនាវមានកាន់តែច្រើនឡើងៗ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីឲ្យប្រទេសឥណ្ឌាសម្រេចដាក់វិធានការបិទខ្ទប់ទូទាំងប្រទេសតែម្តង ស្របពេលដែលមកទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ