​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

នាយករដ្ឋមន្ត្រីថៃ ច្រានចោលការរិះគន់ ដែលថា សំណើបង្កើនកូតា និងរយៈពេលកាន់កាប់ខុនដូសម្រាប់ជនបរទេស ជាការលក់ជាតិ

ដោយ​ ​ ខេមបូណូមីស
លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ការកែសម្រួលលក្ខខណ្ឌលើការកាន់កាប់ ឬអភិវឌ្ឍន៍គម្រោងខុនដូនៅប្រទេសថៃ មិនមែនជាការលក់ដី ឫលក់ជាតិ ឲ្យបរទេសនោះទេ។ ប៉ុន្តែវាជាការការផ្លាស់ប្តូរ ឫកែសម្រួលដើម្បីទាក់ទាញការវិនិយោគិនបរទេសឱ្យមកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យទៅវិញទេ។ ការចេញមកអះអាងបែបនេះធ្វើឡើងក្រោយផ្ទុះការរិះគន់ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឲ្យសិក្សាលើសំណើកែសម្រួលសមាមាត្រនៃភាពជាម្ចាស់លើខុនដូដល់អ្នកទិញ និងអ្នកវិនិយោគបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។