អចលនទ្រព្យ

Articles by category អចលនទ្រព្យ

ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូល​ក្រាប​បង្គំ​គាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌

ដោយ​ អត្ថបទ ពាណិជ្ជកម្ម
នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យ បរមរាជានុញ្ញាត ឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និង ថ្វាយតង្វាយជាថវិកាសម្រាប់ព្រះរាជកិច្ចមនុស្សធម៌ ។