អត្ថបទ​ពាណិជ្ជកម្ម

សមាជិក Century21 Family ទទួល​​​ពាន​រង្វាន់​លំដាប់​ពិភព​លោក ចំនួន៨


ក្រុមហ៊ុន​ដែល​ជា​សមាជិកនៃ Century21 Family បាន​ទទួល​ពាន​រង្វាន់​ចំនួន៨ ពី​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Century21 ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​៥ បាន​ទទួលពានរង្វាន់ធំជាងគេ និងមិនធ្លាប់ទទួលបានចាប់់តាំងពីឆ្នាំ២០១៣មក។
សមាជិក Century21 Family ទទួល​​​ពាន​រង្វាន់​លំដាប់​ពិភព​លោក ចំនួន៨
ដោយ

ជាមួយនឹងការនាំមកយកម៉ាកយីហោCentury21 Cambodia ដោយក្រុមហ៊ុនVTRUST GROUPកាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះបាននិងកំពុងធ្វើឲ្យទីផ្សារកាន់តែទទួលបានទំនុកចិត្តពីអ្នកវិនិយោគជាតិ អន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងមានការយល់ដឹងកាន់់តែប្រសើរ បានងាកមកប្រើប្រាស់សេវាកម្ម មានលក្ខណៈជាកញ្ចប់របស់សមាជិកនៃក្រុមហ៊ុនCentury21 Cambodia។

ក្រុមហ៊ុននេះ បានពង្រីករហូតដល់២២ការិយាល័យ ដែលអតិថិជនទាំងអ្នកទិញ និងអ្នកលក់ គាត់នឹងស្គាល់ថានិមិត្តសញ្ញារបស់Century21 គឺជាក្រុមហ៊ុនដែលអាចផ្តល់នៅសេវាកម្មជាកញ្ចប់។ លោកស្រីបន្តថា ពានរង្វាន់នេះ ជាពានពិសេស ដែលសមាជិកក្រុមហ៊ុនCentury21 Familyទទួលបានជាលើកទី១ បន្ទាប់ពីក្រុមហ៊ុននេះឈានជើងចូលទីផ្សារកម្ពុជានៅឆ្នាំ២០១៣។

ក្នុងចំណោមក្រុមហ៊ុនចំនួន៨ ដែលទទួលបានពានរង្វាន់នោះមានក្រុមហ៊ុនចំនួន៥ បានទទួលពានរង្វាន់ល្អដាច់គេ ក្នុងកិត្តិនាមជាក្រុមហ៊ុនដែលបានឈានមុខគេក្នុងទីផ្សារលក់ ជួលដលើអតិថិជនគ្រប់ស្រទាប់វណ្ណៈ។ ក្រុមហ៊ុនដែលបានទទួលពានរង្វាន់ទាំង៥ ល្អផ្តាច់គេនោះមានដូចជា ក្រុមហ៊ុនCentury21 Golden Realty, Century21 Dream Property, Century21 Imperial Realty, Century21 Mekong, និងក្រុមហ៊ុនCentury21 Advance Property។

ជាមួយគ្នានេះ ក្រុមហ៊ុនចំនួនបីបានទទួលពានប័ណ្ណសរសើរទៅលើស្នាដៃនិងការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនCentury21 Land Station, ក្រុមហ៊ុនCentury21 Fuji Realty និងក្រុមហ៊ុនCentury21 Regent Realty។

ពានរង្វាន់ដែល​សមាជិក​ Century21 នៅកម្ពុជា ទទួលបានពី​ក្រុមហ៊ុន​នៅសហរដ្ឋ​អាមេរិក។

ជាមួយសមិទ្ធ​ផល​ថ្មី ដែលមិនត្រឹមតែជាមោទនភាពសម្រាប់ក្រុមហ៊ុន ក៏ជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិផងដែរ។ 

លោក ហេង វឌ្ឍនា អគ្គនាយកក្រុមហ៊ុនCentury21 Golden Realtyបានមានប្រសាសន៍ថា នេះជាប្រវត្តិសាស្រ្ត  ព្រោះវាជាពានរង្វាន់លើកទី១របស់ក្រុមហ៊ុន ក៏ដូចជាពានរង្វាន់របស់Master Franchisor នៅកម្ពុជា។ លោកបន្តថា ការទទួលបានពានរង្វាន់មនេះ ជាក្តីរីករាយមួយ ដែលលោកសូមអរគុណដល់ក្រុមហ៊ុនមេ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តយ៉ាងសំខាន់ ដល់យើងខ្ញុំ ពិសេសអរគុណដល់អតិថិជន និងក្រុមការងារដែលបានខិតខំរហូតទទួលបានពានរង្វាន់នេះ។

ចំណែកលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានមានប្រសាសន៍ឲ្យដឹងផងដែរថា លោកមានក្តីរីករាយ និងមោទនភាពសម្រាប់ពានរង្វាន់នេះ ព្រោះទី១ វាជាការលើកទឹកចិត្តយ៉ាងសំខាន់ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត ទី២ វាបង្ហាញលទ្ឋផលនៃការលក់របស់យើងបានទទួលជោគជ័យ ទី៣ ជាការទទួលស្គាល់ជាលក្ខណៈសាកល ដែលបង្ហាញពីកិត្តិនាមរបស់ក្រុមហ៊ុនCentury21 សម្រាប់ការិយាល័យដែលបានខិតខំប្រឹងប្រែង និងជាមោទនភាពសំរាប់ក្រុមលក់របស់យើង ដែលយើងអាចធ្វើបានក្នុងក្របខ័ណ្ឌអន្តរជាតិ។

ជាមួយគ្នានេះ លោក សួ សូយទ្រី ប្រធានសាខាច្បារអំពៅនៃក្រុមហ៊ុន Century21 Dream Property បានសម្តែងក្តីសប្បាយរីករាយ ដោយបានមានប្រសាសន៍ថា ពានរង្វាន់នេះ ជាពានរង្វាន់សំរាប់ការងារជាក្រុម ហើយវាជាការលើកទឹកចិត្តយ៉ាងសំខាន់ ដើម្បីឲ្យយើងខិតខំសម្រេចបានលទ្ឋផលកាន់តែប្រសើរថែមទៀត។

លោកស្រី ចន្ទី ទិវា អគ្គនាយិកាក្រុមហ៊ុន Century21 Advance Property បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទទួលបានពានរង្វាន់នេះ ជាកិត្តិយកដ៏ធំធេងមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងការលើកទឹកចិត្តពីការទទួលស្គាល់ស្នាដៃរបស់យើង ពិសេសការគាំទ្រពីអតិថិជនកាន់តែច្រើនជាងមុន។ លោកស្រីបន្តថា វាជាការលើកទឹកចិត្តកាន់តែសំខាន់ ស្របពេលកក្រុមហ៊ុនកាន់តែរីកចម្រើន និងពង្រីកសាខាថ្មីកាន់តែធំជាងមុន ហើយវាធ្វើឲ្យយើងមានកំលាំងចិត្ត និងថាមពលដើម្បីសម្រេចជោគជ័យធំៗថែមទៀត។

ទន្ទឹមនឹងគ្នានេះ លោក Ken Lo អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty បានមានប្រសាសន៍ថា លោកពិតជារីករាយនឹងសមិទ្ឋផល ដែលក្រុមហ៊ុនទទួលបាននាពេលនេះ ហើយវាជាការលើកទឹកចិត្តចំពោះការខិតខំរបស់យើង ដើម្បីសម្រេចបាននូវកិត្តិយសនេះ។ លោកបន្តថា មិនត្រឹមតែជាការលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់យើងនោះទេ តែវាជាមោទនភាពជាតិទាំងមូល នៅលើឆាកអន្តរជាតិ។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ដោយបានសម្តែងការអបអរសាទរ ដល់ជ័យលាភីទាំងអស់ ដែលបានផ្តល់សេវាកម្មទិញលក់ អចលនទ្រព្យនៅកម្ពុជា និងបានចូលរួមចំណែកធ្វើឲ្យទីផ្សារកាន់តែមានការធ្វើពិពិធកម្ម កាន់តែមានទំនុកចិត្ត និងទាក់ទាញការវិនិយោគកាន់តែច្រើនពីអន្តរជាតិ។

លោកស្រីបន្តថា “កាលមុនគេអត់សូវស្គាល់យើង យើងស្គាល់គេ ហើយទង់ជាតិយើងក៏គេអត់សូវស្គាល់ដែរ ប៉ុន្តែរាល់ថ្ងៃនេះគេមិនត្រឹមតែស្គាល់ទេ គេចង់មករកយើងបន្ថែមទៀត ដោយសារមានឪកាស”។ លោកស្រីបន្តថា “ហេតុនេះហើយបានជាលោក គុយ វ៉ាត ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានសម្រេចិត្តយកវា​មក​ធ្វើ​ជា​និមិត្ត​សញ្ញា ឬជាប្រ៊ែន​មួយ​ដែលមានទំនុកចិត្តនៅក្នុងទីផ្សារ”៕




អត្ថបទបន្ទាប់


ធនាគារ ANZ Royal គ្រប់សាខា​​ទាំងអស់​ នឹងប្ដូឈ្មោះ​ថ្មី JTrust Royal ចាប់ពី​ខែ​សីហាតទៅ!

ព័ត៌មាន
ការទន្ទឹមរង់ចាំនៃការប្តូរឈ្មោះថ្មីរបស់ធនាគារ ANZ Royal ដែលកំពុងតែប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជានឹងចូលមកដល់នៅខែ សីហា ឆ្នាំ២០…

មេរដ្ឋាករទឹកភ្នំពេញសន្យាថា «នឹងផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញឲ្យបាន ១០០ភាគរយ» ត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសន្យាថា នឹងដាក់ទិសដៅអាជីវកម្ម និង ឆន្ទៈរបស់ខ្លួន ក្នុងការអនុវត្តផែនការមេ ដំណាក់កាលទី ៣ ដើម្បីពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ