Latest

Articles by published date

លម៉ើឆ្នាំនេះផ្តល់ទិន្នផលខ្ពស់ តែអ្នកដាំបារម្ភការហូរចូលលម៉ើពីបរទេសធ្វើឱ្យតម្លៃធ្លាក់ចុះ

ដោយ​ ​ ខេមបូណូមីស
លម៉ើជាដំណាំមួយប្រភេទ ដែលមានតម្លៃខ្ពស់ និងសម្បូរដាំនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបច្ចុប្បន្នដំណាំប្រភេទនេះ ក៏មានដាំនៅកម្ពុជា ដោយកសិករខ្មែរផងដែរ។ បច្ចុប្បន្នកសិករខ្មែរកំពុងប្រមូលផលលម៉ើជាបណ្ដើរៗ ខណៈតម្លៃរបស់វាអាចលក់បានខ្ពស់គួរសមនៅឆ្នាំនេះ។ អ្នកដាំលម៉ើបានអះអាងថា លម៉ើនៅឆ្នាំនេះបានផ្តល់ទិន្នផលខ្ពស់ជាងឆ្នាំមុន ដោយសារមានការអំណោយផលពីអាកាសធាតុ។ តែយ៉ាងណាពួកគេបារម្ភការហូរចូលលម៉ើពីក្រៅប្រទេសទាញទម្លាក់តម្លៃលម៉ើឱ្យធ្លាក់ចុះនៅឆ្នាំនេះ។ តើទីផ្សារ និងប្រមូលផលលម៉ើនៅឆ្នាំនេះមានស្ថានភាពយ៉ាងណា?