ឡាវបណ្តេញជនជាតិថៃ

ថៃរងភាពអាម៉ាស់ ខណៈឡាវបណ្តេញជនជាតិថៃ៣២នាក់ពាក់ព័ន្ធការឆបោក និងល្បែងអនឡាញចេញពីប្រទេស


បណ្តាញឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់នៅតំបន់ទន្លេមេគង្គកំពុងរងការ បង្ក្រាប​កាន់តែខ្លាំង ខណៈអាជ្ញាធរឡាវបានបណ្តេញជនជាតិថៃ៣២នាក់ និងប្រគល់ទៅឱ្យអាជ្ញាធរថៃ វិញ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ និងល្បែងខុសច្បាប់។ ការរកឃើញជនជាតិថៃរាប់សិបនាក់នៅក្នុងទីតាំងឆបោក និងល្បែងអនឡាញខុសច្បាប់​នេះកំពុងធ្វើឱ្យថៃ អាម៉ាស់​មុខកាន់តែខ្លាំង ព្រោះកន្លង​មក​ថៃតែងតែអួតថា ខ្លួនស្អាតស្អំ ហើយចោទគេឯងដោយគ្មានមូលដ្ឋាន​ថា ជាជម្រកឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន La
ឡាវបណ្តេញជនជាតិថៃ

សារព័ត៌មានសន្តិសុខសាធារណៈឡាវបានឱ្យដឹងថា ជនជាតិថៃទាំង៣២នាក់ត្រូវបានបណ្ដេញចេញពីប្រទេសឡាវ និងប្រគល់ឱ្យអាជ្ញាធរថៃវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ តាមស្ពានមិត្តភាពឡាវ-ថៃទី១ ដែលតភ្ជាប់រដ្ឋធានីវៀងចន្ទន៍របស់ឡាវ និងខេត្តណងខៃរបស់ថៃ។ ការបណ្តេញនេះកើតមានឡើងបន្ទាប់ពីអាជ្ញាធរឡាវបានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោក និងល្បែងអនឡាញ ST Vegas កាលពីថ្ងៃទី១៨ ខែកក្កដា នៅក្នុងរដ្ឋធានីវៀងចន្ទន៍។ នៅក្នុងប្រតិបត្តិការនោះអាជ្ញាធរឡាវ បានឃាត់ខ្លួនមនុស្សសរុប៥៨៩នាក់ មាន៤សញ្ជាតិផ្សេងគ្នារួមមានជនជាតិថៃ៣៧៣នាក់ ជនជាតិឡាវ១៩៩នាក់ ជនជាតិវៀតណាម១៥នាក់ ហើយរួមទាំងខ្មែរ២នាក់ផងដែរ។
ចំនួនជនជាតិថៃ ដែលត្រូវបានរកឃើញនៅទីតាំងនេះ គឺជាចំណុចដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឡាវកំពុងបង្កើនប្រតិបត្តិការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលពាក់ព័ន្ធមជ្ឈ
មណ្ឌលឆបោក ល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
ប៉ុន្តែការបង្ក្រាបមិនមែនមានតែលើទីតាំងឆបោក និងល្បែងអនឡាញ ST Vegas នោះទេ។ ជាក់ស្ដែង កាលពីថ្ងៃទី១ ខែសីហា អាជ្ញាធរឡាវក៏បានបើកប្រតិបត្តិការនៅស្រុក ស៊ីខុតតាប៊ុង និងហាតសាយហ្វុងដោយឃាត់ខ្លួនមនុស្ស៦៣នាក់ ដែលមានជនជាតិចិន ឡាវ និងថៃ។ ប៉ូលិសឡាវបានអះអាងថា បណ្តាញដែលត្រូវបានបង្ក្រាបនេះជាប់សង្ស័យថាបានកំណត់គោលដៅឆបោកលើប្រជាជននៅប្រទេសចិនតាមរយៈការឆបោកតាម Call Center និងប្រព័ន្ធអនឡាញ។
ការបង្ក្រាបជាបន្តបន្ទាប់នេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសឡាវ ឱ្យបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។ នាយករដ្ឋមន្ត្រីឡាវបានប្រាប់រដ្ឋសភាកាលពីខែកក្កដា ថា អាជ្ញាធរឡាវបានចាប់ខ្លួនមនុស្សជាង៤,៤០០នាក់ក្នុងករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការឆបោកអនឡាញ និងល្បែងខុសច្បាប់ក្នុងរយៈពេល៦ខែឆ្នាំ២០២៦៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រង្វាន់សរុប ១៤៣ លានរៀល! កម្មវិធី «Lucky Box» របស់ផ្សារទំនើប ឡាក់គី ទាក់ទាញការចូលរួមពីអតិថិជនកាន់តែច្រើនក្នុងសប្តាហ៍ដំបូង។

រាជធានីភ្នំពេញ ថ្ងៃទី07 ខែសីហា ឆ្នាំ2026៖ កម្មវិធីបើក «ប្រអប់សំណាង (Lucky Box)»របស់ផ្សារទំនើប ឡាក់គី (Lucky Supermarket) គិតត្រឹមរយ…

ស្ថានទូតអូស្ត្រាលី ប្តេជ្ញាទាក់ទាញក្រុមហ៊ុនមក​វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីជួយផ្តល់តម្លៃបន្ថែមកសិករ និងសេដ្ឋកិច្ច

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានអះអាងពីការបន្តខិតខំទាក់ទាញក្រុមហ៊ុនវិនិយោគបរទេសឱ្យមកបោះទុនគាំទ្រដល់អាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ