Latest

Articles by published date

តើធនាគារពិភពលោកវាយតម្លៃយ៉ាងណាលើស្ថានភាពសេដ្ឋកិច្ចរបស់មហាយក្សចិន?

ដោយ​ ​ ខេមបូណូមីស
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងធ្លាក់ចុះនៅឆ្នាំក្រោយ បើទោះបីជាមានយន្តការជំរុញសេដ្ឋកិច្ចជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ក៏ដោយចុះ។ ស្ថាប័នហិរញ្ញវត្ថុនេះ បានអះអាងថា អត្រាកំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោកនេះនឹងធ្លាក់ចុះមកនៅត្រឹម៤,៣% នៅឆ្នាំក្រោយ ពោលគឺធ្លាក់ចុះពី៤,៨% ដែលរំពឹងសម្រេចបានក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន CNBC។