ក្រុមហ៊ុនអចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅវៀតណាមកំពុងសម្រុកសាងសង់ទីក្រុងលំនៅឋាននៅតាមបណ្តោយឆ្នេរ ក្រោយតម្លៃផ្ទះនៅទីក្រុងធំៗហក់ឡើងខ្ពស់


ខណៈដែលតម្លៃលំនៅឋាននៅតាមបណ្តាទីក្រុងធំៗ និងទីប្រជុំជនសំខាន់ៗនៃប្រទេសវៀតណាម កំពុងហក់ឡើងថ្លៃខ្លាំង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗបានបង្វែរទិសដៅមកសម្រុកវិនិយោគលើម៉ូដែលទីក្រុងគំរូថ្មីតាមបណ្តោយឆ្នេរវិញម្តង។ បើយោងតាមសារព័ត៌មាន Business Times គម្រោងអភិវឌ្ឍន៍ទីក្រុងលំនៅឋាននេះបានលាតសន្ធឹងរាប់ពាន់ហិកតាចាប់តាំងពីតំបន់ឈូងសមុទ្រហាឡុងរហូតដល់តំបន់កានយ៉។
ក្រុមហ៊ុនអចលនទ្រព្យ
ដោយ

បម្រែបម្រួល នៃវិស័យអចលនទ្រព្យតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសវៀតណាម នាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សពីការបង្កើតត្រឹមតែរមណីយដ្ឋានទេសចរណ៍មកជាបណ្តុំទីក្រុងលំនៅឋានទំនើបៗ ដែលគ្របដណ្តប់លើផ្ទៃដីរាប់ពាន់ហិកតាតាមបណ្តោយឆ្នេរសមុទ្រដ៏វែងអន្លាយរបស់ប្រទេស។ ក្នុងនោះក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅវៀតណាម និងជាបុត្រសម្ព័ន្ធរបស់ Vingroup កំពុងឈានមុខគេក្នុងការអភិវឌ្ឍលំនៅឋានជិត១៦ម៉ឺនយូនីត នៅក្នុងគម្រោងទីក្រុងឆ្នេរសមុទ្រធំៗចំនួនបីរួមមាននៅខេត្ត ក្វាងនិញ, ក្រុងដាណាង និងតំបន់ភាគខាងត្បូងនៃទីក្រុងហូជីមិញ។

ជាមួយគ្នានេះក្រុមហ៊ុន Sun Group ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់ Vinhomes ក៏កំពុងបង្កើនល្បឿនអភិវឌ្ឍគម្រោងចម្រុះ ដែលរួមបញ្ចូលទាំងលំនៅឋាន រមណីយដ្ឋាន និងតំបន់ពាណិជ្ជកម្មនៅជិតឆ្នេរសមុទ្រល្បីៗដូចជា ថាញ់ហាវ (Thanh Hoa), ញ៉ាត្រាង (Nha Trang) និងវង់តាវ (Vung Tau) ជាដើម។ ក្រៅពីក្រុមហ៊ុនយក្សទាំងពីរនេះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍កម្រិតមធ្យម និងតូចៗជាច្រើនទៀត កំពុងហក់មកវិនិយោគក្នុងទម្រង់ស្រដៀងគ្នានេះដែរ។
លោកស្រី ង្វៀន ហ្វាយអាន (Nguyen Hoai An) នាយកជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam ប្រចាំសាខាទីក្រុងហាណូយ បានវាយតម្លៃថា នេះគឺជារបត់ប្តូរមុខមាត់ថ្មី នៃក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកាលពីមុនផ្តោតតែលើវិស័យបដិសណ្ឋារកិច្ចសម្រាប់អ្នកវិនិយោគរយៈពេលខ្លីទៅជាការបង្កើតទីក្រុងលំនៅធំៗសម្រាប់ការរស់នៅរយៈពេលវែងនៅក្នុងទីផ្សារតាមបណ្តាខេត្តជាប់ឆ្នេរវិញ។
លោកស្រីបានបន្ថែមថា គម្រោងទីក្រុងគំរូតាមឆ្នេរទាំងនេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទាំងតម្រូវការរបស់អ្នកទិញក្នុងស្រុកដែលរស់នៅផ្ទាល់ និងអ្នករស់នៅទីក្រុងធំៗ ដែលកំពុងស្វែងរកទិញលំនៅឋានទីពីរសម្រាប់លំហែកាយ និងវិនិយោគនាពេលអនាគត៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើលទ្ធភាពសងកម្ចីរបស់ពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃមានស្ថានភាពបែបណា?

ជម្លោះព្រំដែនបង្កឡើងដោយប្រទេសថៃបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋខ្មែរជាច្រើនដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន​ ហើយក្នុងចំណោ…

IMF ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់៣% ខណៈហានិភ័យនៅតែខ្ពស់

សេដ្ឋកិច្ចពិភព​លោកនៅតែអាចរក្សាបានភាពធន់ បើទោះបីជាសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយ​​អស់រយៈពេលជាង៦ខែមកហើយក៏ដោយ។ តែយ៉ាងណាមូលនិធិរូបិយវត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ