ប្រាក់ឈ្នួលកម្មករកាត់ដេរកម្ពុជានៅទាបជាងថៃ និងម៉ាឡេស៊ី

អ្នកជំនាញថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជាបច្ចុប្បន្នមានខ្ពស់ ប៉ុន្ដែ នៅហាក់នៅទាបបើធៀបជាមួយថៃ និងម៉ាឡេស៊ី


ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលកម្មករកាត់ដេរ គឺមានចំនួន២០០ដុល្លារក្នុង១ខែ គួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ដុល្លារ ទៅ ២២៨ដុល្លារ ក្នុងមួយខែ។ ដ្បិតបច្ចុប្បន្ន កម្រិតប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជា ហាក់ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ និងមីយ៉ាន់ម៉ា ក៏ដោយចុះ តែអ្នកជំនាញយល់ឃើញថា ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា នាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងប្រទេសថៃ និងម៉ាឡេស៊ី។
ប្រាក់ឈ្នួលកម្មករកាត់ដេរកម្ពុជានៅទាបជាងថៃ និងម៉ាឡេស៊ី
ដោយ

យោងតាមរបាយការណ៍ដែលផ្ដល់ដោយ លោក កេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បង្ហាញថានៅឆ្នាំ២០២៣នេះ កម្រិតប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ និងមីយ៉ាន់ម៉ា។ ដោយឡែក ទាក់ទងនឹងចំនួនម៉ោងការងារប្រចាំឆ្នាំនៅកម្ពុជាវិញ ធៀបនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ដែលមានចំនួនម៉ោងធ្វើការច្រើនជាងគេ ខណៈប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ១ ហើយវៀតណាមជាប់ចំណាត់ថ្នាក់លេខ២។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញយល់ឃើញថា ស្ថានភាពប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា នាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ក៏ប៉ុន្តែ ហាក់នៅមានកម្រិតនៅឡើយ បើធៀបទៅមួយចំនួនក្នុងតំបន់។ លោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរនៅកម្ពុជា យល់ឃើញថា ប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរនៅកម្ពុជា ហាក់មិនសូវខុសគ្នាប៉ុន្មាននោះទេ បើធៀបទៅនឹងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។ ដោយឡែក បើធៀបនឹងប្រទេសថៃ និងម៉ាឡេស៊ី ប្រាក់ឈ្នួលកម្មករកាត់ដេរនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។

បើទោះបីជាប្រាក់ឈ្នួលកម្មករនៅក្នុងវិស័យកាត់ដេរកំពុងមានខ្ពស់ជាប្រទេសជាច្រើនក្ដី ប៉ុន្ដែ ក្រសួងការងារ និងវិស័យឯកជននៅតែបន្ដពិភាក្សាលើការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនៅឆ្នាំក្រោយទៀត។

យ៉ាងណាក៏ដោយ ជុំវិញកិច្ចពិភាក្សាលើកទី១ ស្ដីពីការកំណត់ប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែសីហាក ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ចំពោះប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៤ ភាគីពាក់ព័ន្ធនៅមិនទាន់អាចកំណត់ជាតួលេខនៅឡើយនោះទេ និងរង់ចាំការពិភាក្សាបន្ថែមទៀត។ ក្នុងនោះ ភាគីពាក់ព័ន្ធទាំងអស់បានកំណត់កាលបរិច្ឆេទ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិភាក្សាបន្ត ក្នុងគោលបំណងកំណត់នូវប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៤។

ដោយឡែក អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមរោងចក្រស្បែកជើងនៅកម្ពុជា បានអះអាងថា ការកំណត់ប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងជាច្រើនលើកច្រើនសារទៀត ដើម្បីឈានទៅសម្រេចបាននូវតួលេខដ៏ជាក់លាក់មួយ។ សម្រាប់អ្នកឧកញ៉ា លី ឃុនថៃ មុននឹងកម្ពុជាសម្រេចកំណត់ប្រាក់ឈ្នួលថ្មីសម្រាប់កម្មករក្នុងវិស័យកាត់ដេរ ទាមទាភាគីពាក់ព័ន្ធសិក្សាលម្អិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច របស់បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសតម្រូវការទីផ្សារ តែម្ដង។

គួរជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០០ដុល្លារក្នុងមួយខែ។ ជាមួយគ្នានោះ ប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារក្នុងមួយខែ។ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសវៀតណាម គឺ១៦៦ដុល្លារ ដែលនេះទាបជាងប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ក្នុងឆ្នាំ២០២៣ ប្រមាណ ៣៤ដុល្លារ ឯណោះ។ ក៏ប៉ុន្តែ សម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសថៃ នៅឆ្នាំ២០២៣ គឺ២៤៩ដុល្លារក្នុងមួយខែ ខណៈប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសម៉ាឡេស៊ី គឺ៣៣៧ដុល្លារ ក្នុងមួយខែ៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា គួច ម៉េងលី ជឿជាក់ថា រដ្ឋាភិបាលនឹងជួយធ្វើឲ្យវិស័យអប់រំកាន់តែមានការរីកចម្រើនបន្ថែមទៀត

ព័ត៌មាន
វិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅ១ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធអប់រំ ត…

ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនកំពុងតែបង្កភាពស្រពិចស្រពិលដល់វិស័យទេសចរណ៍ថៃយ៉ាងណាខ្លះ?

ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេសថៃបានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច ដែលកំពុងតែកើតមាននៅក្នុងប្រទេសចិនកំពុងដាក់សម្ពាធដល់វិស័យទេសចរណ៍នៅក្នុងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ