វិស័យអប់រំ

អ្នកឧកញ៉ា គួច ម៉េងលី ជឿជាក់ថា រដ្ឋាភិបាលនឹងជួយធ្វើឲ្យវិស័យអប់រំកាន់តែមានការរីកចម្រើនបន្ថែមទៀត


វិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅ១ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធអប់រំ តាមរយៈការពង្រឹងការអប់រំ និងប្រឡង និងបង្ខិតការអប់រំឲ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយប្រព័ន្ធនៅកម្ពុជានៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសជឿនលឿនមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវខិតខំបន្ថែមទៀត ដើម្បីឲ្យដើរទាន់ប្រទេសទាំងនោះ។
រដ្ឋាភិបាលនឹងជួយធ្វើឲ្យវិស័យអប់រំកាន់តែមានការរីកចម្រើន?
ដោយ

យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យអប់រំ អ្នកឧកញ៉ា គួច ម៉េងលី រំពឹងថា វិស័យអប់រំនៅកម្ពុជានឹងមានភាពរីកចម្រើនបន្ថែមទៀត ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់អ្នកជំនាញមានតែការអប់រំទេ ដែលជាកាតាលីករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែច្រើនរីកចម្រើនបន្ថែមទៀត។
នាពិធីសម្ពោធអគារមជ្ឈមណ្ឌលភាសា Aii និងសាសារៀនអន្តរទ្វីបអាមេរិកកាំងសាខាសែនសុខនៅព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូសិន កត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យអប់រំនៅកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់ និងលើពិភពលោក។ យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យអប់រំនេះជឿជាក់យ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ នឹងធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនមិនឲ្យចាញ់ប្រទេសក្នុងតំបន់ និងលើពិភពលោក។ ការជឿជាក់បែបនេះ ក៏ដោយសារអ្នកឧកញ៉ាមើលឃើញថា សមាសភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីភាគច្រើនជាមនុស្សមានវ័យក្មេង ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងរៀនចប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតពីសាលាល្អៗនៅក្រៅប្រទេស។ ដូច្នេះអ្នកឧកញ៉ារំពឹងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនឹងប្រើប្រាស់ចំណេះជំនាញ និងបទពិសោធន៍ ដែលខ្លួនបានរៀននៅក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

អ្នកឧកញ៉ា គួច ម៉េងលី បានឲ្យតម្លៃខ្ពស់ទៅលើការអប់រំក្នុងការកំណត់ជោគវាសនានៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់អ្នកឧកញ៉ាមានតែការអប់រំនោះទេ ដែលអាចជួយធ្វើឲ្យប្រទេសមួយមានការអភិវឌ្ឍន៍ និងរីកចម្រើនទៅមុខទាំងលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងការធ្វើពាណិជ្ជកម្មជាបណ្តាប្រទេសជាដៃគូ។
គួររំលឹកផងដែរថា វិស័យអប់រំនៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងដំណំនៅអំឡុងពេលកម្ពុជា ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកបានរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យការអប់រំនៅកម្ពុជាមានធ្លាក់ចុះបន្តិច បន្ទាប់ពីរាជរដ្ឋាភិបាលឲ្យបិទសាលារៀន និងផ្អាកដំណើរការអប់រំដោយផ្ទាល់មកធ្វើតាមប្រព័ន្ធអនឡាញ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្នការអប់រំនៅកម្ពុជាបានដំណើរជាប្រក្រតីដូចមិនទាន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិញហើយ។ យ៉ាងណាក៏ដោយយើងសង្កេតឃើញថា ប្រព័ន្ធនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅ១ទសវត្សរ៍ក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធអប់រំនៅកម្ពុជាតាមរយៈការពង្រឹងការអប់រំ និងការប្រឡង និងបង្កើតសាលារៀននៅតាមមូលដ្ឋានឲ្យកៀកនឹងប្រជាពលរដ្ឋ។ ទន្ទឹមនឹងសាលារៀនរបស់រដ្ឋ យើងសង្កេតសាលាឯកជនក៏មានការរីកដុះដាលខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ៕




អត្ថបទបន្ទាប់


ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើន តែប្រាក់ចំណេញធ្លាក់ចុះ៣៣% នៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណូលសរុបជាង២២លានដុល្លារអាមេរិកនៅត្រីមាសទី២ឆ្នាំ កើនឡើងជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំម…

អ្នកជំនាញថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជាបច្ចុប្បន្នមានខ្ពស់ ប៉ុន្ដែ នៅហាក់នៅទាបបើធៀបជាមួយថៃ និងម៉ាឡេស៊ី

ព័ត៌មាន
ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលកម្មករកាត់ដេរ គឺមានចំនួន២០០ដុល្លារក្នុង១ខែ គួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ