បញ្ញាសិប្បនិម្មិត

មេដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានមកពីជាង ១០០ប្រទេស ប្រមូលផ្ដុំគ្នានៅប្រទេសចិន ដើម្បីពិភាក្សាអំពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ


មេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមកពីជុំវិញពិភពលោកមកពី១០៦ប្រទេស បានប្រមូលផ្តុំគ្នានៅទីក្រុង ស៊ីងជាំង ភាគពាយ័ព្យនៃប្រទេសចិន កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមដែលកើតឡើងដោយបញ្ញាសិប្បនិម្មិត ឬហៅថា AI ខណៈពេលដែលពិភពលោកបច្ចុប្បន្នកំពុងរងឥទ្ធិពលកាន់តែខ្លាំងទាំងវិជ្ជមាន និងអវិជ្ជមាន ដោយសារតែបច្ចេកវិទ្យាថ្មីនេះ ។
បញ្ញាសិប្បនិម្មិត
ដោយ

នៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៦នេះ អ្នកចូលរួមបានធ្វើការពិភាក្សាដែលបង្ហាញពីឥទ្ធិពលផ្លាស់ប្តូរនៃ AI លើឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយពិភពលោក។ ពួកគេបានពិនិត្យ មើលតួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងវិវត្តន៍ចំពេលបដិវត្តន៍បច្ចេកវិទ្យាកំពុងតែផ្ទុះឡើង។

លោក ហ្វូ ហួ ( Fu Hua ) ប្រធានទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបាននិយាយថា "យើងគួរតែតម្រឹម សកម្មភាពយ៉ាងសកម្មជាមួយនឹងរលកបច្ចេកវិទ្យា ហើយធ្វើការតាមដានយ៉ាងជិតស្និទ្ធនូវភាពជឿនលឿននៃ AI ជាពិសេសបច្ចេកវិទ្យាជំនាន់ថ្មីដូចជា ChatGPT និង Sora ហើយចាប់យករាល់ឱកាសសម្រាប់ការច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយ" ឲ្យរស់រវើក។

លោកបានគូសបញ្ជាក់ ថា អ្នកសារព័ត៌មានគួរតែដើរហួសពី 'ការគិតតាមបច្ចេកវិទ្យា' ហើយប្រើប្រាស់គំនិតផ្តួចផ្តើមរបស់ខ្លួនដើម្បីកែសម្រួល និងធ្វើការរាយការណ៍ប្រកបដោយប្រសិទ្ធភាព។

ដោយឡែកលោក អង់ដ្រេ កូនដ្រាសូវ (Andrey Kondrashov) អគ្គនាយកទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បាននិយាយថា AI ជាឧបករណ៍មួយ ដែលអាចបង្កើតមាតិកាដែលមានគុណភាពខ្ពស់ ប៉ុន្តែមនុស្សត្រូវតែសង្កត់ធ្ងន់លើការពិត គួរឱ្យទុកចិត្ត និងមានអត្ថន័យ ។

លោកបានព្រមានអំពីហានិភ័យ និងបញ្ហាប្រឈមសំខាន់ៗដែលនាំមកដោយ AI ដូចជាព័ត៌មានក្លែងក្លាយ និងការលួចឯកជនភាព។

ជាមួយគ្នានេះ លោកស្រី ហ្គាន លីង សែ ( Gan Ling-Sze ) អនុប្រធានទីភ្នាក់ងារសារព័ត៌មាន Reuters ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា ការរីកចម្រើននៃ AI ជំនាន់ថ្មីនឹងនាំមកនូវហានិភ័យកើនឡើងសម្រាប់ព័ត៌មានមិនពិត ដែលទាមទារឲ្យអ្នកសារព័ត៌មានមានភាពឆ្លាតវៃនៅក្នុងការបំពេញតម្រូវការសម្រាប់ប្រភពព័ត៌មានដែលអាចទុកចិត្តបាន ការត្រួតពិនិត្យការពិតដ៏រឹងមាំ និងតម្លាភាព​។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម ប្រកាសដំឡើងថ្លៃអគ្គិសនីជិត៥%បន្ថែម ក្រោយខាតបង់អស់៤៨៥លានដុល្លារ កាលពីឆ្នាំមុន

អាជ្ញាធរអគ្គិសនីវៀតណាម ប្រកាសដំឡើងថ្លៃអគ្គិសនី៤,៨% ឬប្រមាណជា០,០៨៥ក្នុង១គីឡូវ៉ាត់ម៉ោង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ពលរដ្ឋ ន…

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅហុងកុង បង្ខំចិត្តលក់ចេញអាផាតមិនទាំងខាតដើម ដើម្បីប្រមូលដើមទុនមកវិញខ្លះ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅហុងកុង បង្ខំចិត្តលក់ចេញអាផាតមិនដោយបញ្ចុះតម្លៃយ៉ាងច្រើន ពោលគឺលក់ទាំងខាតបង់គួរឱ្យភ្ញាក់ផ្អើលដើម្បីកាត់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ