ក្រុមហ៊ុន AVR ដែលជាក្រុមហ៊ុនបានឈានជើងមកប្រទេសកម្ពុជាក្នុងការផ្តល់សេវាកម្មជួលរថយន្ត ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ដែលមានគុណភាព និងស្តង់ដា បានរៀបចំកម្មវិធីគម្រប់ខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការរីកចម្រើន និងការទទួលបានទំនុកចិត្តពីអតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដោយមាន ធនាគារប្រ៊ីដ (BRIDGE Bank) ចូលរួមជាអ្នកឧបត្ថម្ភ និងដៃគូហិរញ្ញវត្ថុសំខាន់ក្នុងកម្មវិធីនេះផងដែរ។
ក្នុងឱកាសពិសេសនេះ ធនាគារប្រ៊ីដ បាននាំមកជូនអតិថិជននូវ ដំណោះស្រាយហិរញ្ញវត្ថុឥណទានរថយន្តដ៏អស្ចារ្យ ដើម្បីជួយឲ្យក្តីស្រមៃក្នុងការកាន់កាប់រថយន្តក្លាយជាការពិត ងាយស្រួល និងឆាប់រហ័សជាងមុន។ ឥណទានរថយន្ត រួមទំាងរថយន្តធន់ធ្ងន់ ឬរថយន្តដឹកទំនិញ ពិសេសពីធនាគារប្រ៊ីដ ទំហំកម្ចី រហូតដល់ ៩០% នៃតម្លៃរថយន្ត រីឯទំហំកម្ចីគឺបានរហូតដល់ ៨ឆ្នាំ លក្ខខណ្ឌបត់បែន ជាមួយនឹងអត្រាការប្រាក់មានភាពប្រកួតប្រជែង។ លោកហ៊ូ បារាំង ប្រធានសេវាធនាគាររូបវន្តបគ្គល បានបន្ថែមថា ដើម្បីបង្ហាញពីការប្តេចជ្ញាចិត្តដ៏រឹងមំាក្នុងផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទដើម្បីសម្រួលដល់អតិថិជន យើងក៏មាផ្តល់ជូនរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជន ដែរស្នើរកាតឥណទានវីសា ឬបើកគណនីសន្សំជាមួយធនាគារប្រ៊ីដ ការផ្តល់ជូននេះមានត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ គឺថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦។
ការចូលរួមឧបត្ថម្ភរបស់ធនាគារប្រ៊ីដ សម្រាប់គម្រប់ខួប ១៥ ឆ្នាំ របស់ AVR មិនត្រឹមតែបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារប្រ៊ីដ ក្នុងការគាំទ្រដល់វិស័យយានយន្ត និងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។