ក្រុមហ៊ុនអាម៉េរិកចំនួន១៦មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអាម៉េរិកចំនួន១៦ មកសិក្សាឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា


ក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកចំនួន១៦បានមកសិក្សាឱកាសវិនិយោគលើវិស័យនានានៅកម្ពុជា បន្ទាប់ពីការចេញទៅគោះទ្វារវិនិយោគរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៅលើទឹកដីសហរដ្ឋអាម៉េរិកកាលពីអំឡុងខែកញ្ញា កន្លងទៅ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ CDC ក្រុមហ៊ុនទាំងនេះបានបំណងចង់វិនិយោគក្នុងវិស័យសំខាន់ៗ និងកំពុងពេញនិយមមួយចំនួនដូចជាបច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារំពឹងថា នៅឆ្នាំនេះខ្លួននឹងអាចកសាងប្រវត្តិសាស្ត្រសម្រាប់ខ្លួនឯងតាមរយៈការទាក់ទាញក្រុមហ៊ុនវិនិយោ
ក្រុមហ៊ុនអាម៉េរិកចំនួន១៦មកសិក្សាឱកាសវិនិយោគនៅកម្ពុជា
ដោយ

គណៈប្រតិភូវិនិយោគរបស់សហរដ្ឋអាម៉េរិកចំនួន១៦ក្រុមហ៊ុន ដែលដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានមកសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ បើតាមការអះអាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនអាម៉េរិកទាំងនេះបានបង្ហាញបំណងចង់វិនិយោគក្នុងវិស័យមួយចំនួនដូចជាបច្ចេកវិទ្យា កសិឧស្សាហកម្ម និងវិស័យអប់រំជាដើម ដែលសុទ្ធសឹងជាវិស័យកំពុងមានការពេញនិយម។

ការបង្ហាញបំណងចង់វិនិយោគរបស់ប្រតិភូវិនិយោគរបស់សហរដ្ឋអាម៉េរិកទាំងនេះធ្វើឡើងក្នុងអំឡុងពេលពួកគេជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដែលជាជំនួបដើម្បីសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា។ បើតាមការអះអាងរបស់ CDC ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគរបស់អាម៉េរិកនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគរបស់អាម៉េរិកមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់នេះ បានបង្ហាញពីភាពទាក់ទាញប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគរបស់ប្រទេសកម្ពុជា។

បើតាមការគូសបញ្ជាក់របស់លោក គឹម ឆាហួត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដំណើរស្វែងរកឱកាសវិនិយោគរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជាធ្វើឡើងចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិកបានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ (cdc IPM) កាលពីពេលថ្មីៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានក្រុមហ៊ុនរបស់អាម៉េរិកមកបោះទុនវិនិយោគកាន់តែច្រើន បន្ទាប់ពីដំណើរគោះទ្វារវិនិយោគទៅកាន់សហរដ្ឋអាម៉េរិករបស់ឯកឧត្តមកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងផងដែរថា នៅឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអាចបង្កើតប្រវត្តិសម្រាប់ខ្លួនឯងតាមការទទួលបានក្រុមហ៊ុន សហគ្រាសបោះទុនវិនិយោគលើពី៤០០ក្រុមហ៊ុនជាលើកដំបូង៕

អត្ថបទ សឿន វណ្ណឌេត, រូបភាពឯកសារ




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ និងផ្សារទំនើប អ៊ីអន បន្ដសហការគ្នារៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បន្ដកិច្ចសហការគ្នា ដើម្បីលើកស្ទួយផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃ…

សិស្សានុសិស្សនិទ្ទេស A ចំនួន ៤៦នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC

LOLC ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រគល់រង្វាន់កុំព្យូទ័រ និងបណ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ