រោងចក្រកាត់ដេរ

បញ្ហាកង្វះកម្លាំងពលកម្ម កំពុងក្លាយជាក្ដីបារម្ភរឹតតែខ្លាំងចំពោះវិស័យរោងចក្រកាត់ដេរកម្ពុជា


មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងថា បើទោះបីជាមានកូវីដ-១៩ កំពុងរាតត្បាតខ្លាំងមួយរយៈមកនេះក្ដី ប៉ុន្ដែ កត្តាទីផ្សារបញ្ជាទិញមិនបានចោទជាបញ្ហាសម្រាប់វិស័យកាត់ដេរវាយនភណ្ឌសម្លៀកបំពាក់របស់កម្ពុជានោះទេ ពោលគឺការបញ្ហាទិញពីក្រៅប្រទេសនៅតែមានជាហូរហែរ។ ប៉ុន្តែអ្វីដែលជាក្តីកង្វល់ធំសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនាពេលនេះ គឺបញ្ហាកង្វះកម្លាំងពលកម្ម ដើម្បីផលិតផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ចេញពីធ្វើការ។ រូបថតសហការី
ដោយ

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាលោក កេន លូ បានអះអាងថា លោកមិនមានការព្រួយបារម្ភលើបញ្ហាទីផ្សារផលិតផលវាយនភណ្ឌរបស់កម្ពុជានោះទេ ពោលគឺការបញ្ជាទិញផលិតផលវាយន​ភណ្ឌកាត់ដេររបស់កម្ពុជា​ពីក្រៅប្រទេសនៅតែមានជាហូរហែរ។ ប៉ុន្តែអ្វី ដែលជាក្តីកង្វល់​សម្រាប់ លោកនោះ​ គឺកង្វះផលិតផល​ក្នុងការផ្គត់ផ្គង់ ស្របតាម​តម្រូវការទីផ្សារ​​បញ្ជាទិញទៅវិញទេ។ មូលហេតុ ដែលធ្វើឲ្យមានការព្រួយបារម្ភបែបនេះ គឺបន្ទាប់ពីមាន​កម្មករមួយចំនួន​បាន​ឈប់ពីការងារ អ្នកខ្លះបាន​ត្រឡប់ទៅស្រុកកំណើត និងមិន​បាន​ត្រឡប់មក​ចូលធ្វើការវិញនោះទេ។ បញ្ហានេះ បានធ្វើឲ្យ​ខ្សែចង្វាក់​ផលិតកម្មរបស់រោងចក្រកាត់ដេរ​ ​​ត្រូវបាន​រំខាន គួបផ្សំនឹង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​នៅតែបន្ដ​កើនឡើង។

បើក្រឡេកទៅមើលការនាំចេញ ផលិតផលវាយនភណ្ឌ​កាត់ដេរ​នៅឆមាសទី១ក្នុងឆ្នាំ២០២១​វិញ សម្រេចបានជិត​៥ពាន់លានដុល្លារ កើនឡើងជាង ៤០លានដុល្លារ ឬស្មើនឹងអត្រាកំណើនប្រមាណ ​១%​បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០។ ខណៈការនាំចេញផលិតផលមិនមែនកាត់ដេរសម្រេចបានជិត២ពាន់លានដុល្លារ កើនឡើងជិត៥០%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ទោះបីការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរនៅឆមាសទី១ក្នុងឆ្នាំ២០២១មានការកើនឡើងជិត១% ក៏ពិតមែន ប៉ុន្តែលោក កេន លូ មិនហ៊ានដាក់ក្តីរំពឹង ឬវាយតម្លៃថា វិស័យកាត់ដេរសម្លៀកបំពាក់​នៅឆ្នាំនេះ មានភាពល្អប្រសើរជាង​ឆ្នាំ២០២០ នោះទេ។ កត្តាដែលធ្វើឲ្យលោកមិនហ៊ានដាក់ក្តីរំពឹង គឺដោយសារការឈាន​ទៅបញ្ចប់​ការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ស្ថិតក្នុងភាព​ស្រពិចស្រពិលនៅឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមក្ដីបារម្ភ ទាក់ទងនឹងការរាលដាលនៃមេរោគបំប្លែងថ្មី

ព័ត៌មាន
ការកើនឡើងនូវករណីឆ្លងមេរោគបំប្លែថ្មី ឌែលតា ទូទាំងសហរដ្ឋអាមេរិច និងនៅក្រៅប្រទេសកំពុងបង្កជាក្ដីព្រួយបារម្ភចំពោះការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាម…

ប្រទេសភូមាជំរុញបង្កើនការចាក់វ៉ាក់សាំង ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ-១៩ហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ក្រសួងសុខាភិបាល ដែលត្រួតត្រាដោយយោធាភូមា រំពឹងទុកថា ពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួន នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ