អត្ថបទពាណិជ្ជកម្ម

យុវសហគ្រិនចំនួន ៣,០០០នាក់ ពីសាកលវិទ្យាល័យជាង៥០ ទូទាំងប្រទេសបង្ហាញសមត្ថភាព យ៉ាងលេចធ្លោ ក្នុងព្រឹត្តិការណ៍បញ្ចប់កម្មវិធីប្រកួត សហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ រដូវកាលទី៣ ដែលរៀបចំដោយសហគ្រិនខ្មែរ


រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៖ កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ រដូវកាលទី ៣ ពោរពេញដោយថាមពលខ្លាំងជាងមុន ដែលមានក្រុមនិស្សិតសហគ្រិន ជាង ៥០ក្រុម មកពីទូទាំងប្រទេស ដោយបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ អស់រយៈពេល៣ថ្ងៃ តាមរយៈការបង្ហាញ គំរូអាជីវកម្ម ទទួលការណែនាំ និងចែករំលែកគំនិតគ្នាទៅវិញទៅមក។ កម្មវិធីដឹកនាំដោយសហគ្រិនខ្មែរ នេះ បានប្រមូលផ្តុំយុវនវានុវត្តជនដែលមានសមត្ថភាព និងមានឆន្ទៈខ្ពស់ក្នុងការប្រែក្លាយ គំនិតអាជីវកម្ម ទៅជាធុរកិច្ចថ្មីជាក់ស្តែង។
យុវសហគ្រិនចំនួន ៣,០០០នាក់ ពីសាកលវិទ្យាល័យជាង៥០ ទូទាំងប្រទេសបង្ហាញសមត្ថភាព យ៉ាងលេចធ្លោ ក្នុងព្រឹត្តិការណ៍បញ្ចប់កម្មវិធីប្រកួត សហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ រដូវកាលទី៣ ដែលរៀបចំដោយសហគ្រិនខ្មែរ
ដោយ
អំពី Khmer Enterprise

ដោយមានពាក្យស្លោក "ពីគំនិតទៅកាន់ទីផ្សារ" កម្មវិធីប្រកួតប្រជែងនេះ ជាវគ្គចុងក្រោយនៃ កម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុត។ ពោលគឺ ជាការផ្តួចផ្តើមថ្នាក់ជាតិដែល មាននិស្សិតចូលរួមជាង ៣,០០០នាក់ មកពី​គ្រឹះស្ថានឧត្តមសិក្សាចំនួនជាង ៥០។ កម្មវិធីថ្នាក់ជាតិនេះ បានផ្តល់រង្វាន់ដោយផ្ទាល់ ទៅកាន់ក្រុមនិស្សិតសហគ្រិន ដើម្បីធ្វើផលិតផលគម្រូ។ សម្រាប់យុវជន ដែលបានចូលរួម កម្មវិធីនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងឡើយ ប៉ុន្តែវាជាវេទិកាដែល ផ្តល់ឱកាសឱ្យពួកគេ បង្ហាញខ្លួនឲ្យសាធរណៈជនដឹងឮ និងត្រូវទទួលបានយកចិត្តដាក់ ជាអ្នកដឹកនាំនាពេលអនាគត ក្នុងទិដ្ឋភាពនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើននៅ ផងដែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «យុវជនមានសមត្ថភាពជាច្រើនបានចូលរួមក្នុងកម្មវិធី ដែលបង្កើត ជាឱកាសក្នុងការផ្ដល់វិញ្ញាសាយុទ្ធសាស្ត្រជាតិ ដើម្បីយុវជនទាំងនោះមានលទ្ធភាពចូលរួមផ្ដល់ជា ដំណោះស្រាយ។ ក្នុងកម្មវិធីនេះ យុវជនជាច្រើនបានទទួលបទពិសោធន៍ បញ្ចេញសមត្ថភាព និងសក្តានុពលផ្ទាល់ខ្លួនក្នុងដំណើរសហគ្រិនភាព។»

ថ្ងៃនៃភាពច្នៃប្រឌិត សេចក្តីក្លាហាន និងការបង្កើតទំនាក់ទំនង

តាមរយៈកម្មវិធីនេះ ក្រុមនិស្សិតសហគ្រិន បានបង្ហាញគំរូអាជីវកម្មដំណាក់កាលដំបូង ដោយដោះស្រាយ បញ្ហាប្រឈមជាច្រើន ក្នុងវិស័យមួយចំនួនរួមមាន កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា ការកែច្នៃអាហារ/កសិកម្ម និងចីរភាព។ ក្រុមនីមួយៗ មានពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ក្នុងការបង្ហាញគំរូអាជីវកម្ម បន្ទាប់មកធ្វើការឆ្លើយសំណួរលំបាកៗរបស់គណៈកម្ម​ការ ដែលជាស្ថាបនិក ធុរកិច្ចថ្មី។

ឆ្លងកាត់រយៈពេល ពីរថ្ងៃ ក្នុងការបង្ហាញគំរូអាជីវកម្មដ៏ស្វិតស្វាញ និស្សិតសហគ្រិនចំនួន ១០ក្រុម ដែលមានភាពលេចធ្លោជាងគេ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ដែលពួកគេបានបន្តកែលម្អការ ធ្វើបទបង្ហាញ ដោយមានជំនួយពីគ្រូណែនាំ និងបានប្រកួតគំរូអាជីវកម្មផ្តាច់ព្រ័ត្តតែម្តង។

លើសពីការប្រកួតប្រជែង កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ ក៏បានផ្តល់ផងដែរនូវ សិក្ខាសាលា ការណែនាំ និងការតាំងពិព័រណ៍បង្ហាញផលិតផលគម្រូ របស់ក្រុមសហគ្រិននិស្សិតទាំងជាង ៥០ សាកលវិទ្យាល័យ អ្នកទស្សនារាប់រយនាក់។ ក្រុមឈ្នះ ៨ ក្រុមចុងក្រោយ ដែលមានពិន្ទុខ្ពស់ជាងគេ ត្រូវបានអញ្ជើញ ចូលរួមការប្រកាសជ័យលាភីចំណាត់ថ្នាក់ក្នុងកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរ (KE Award Night) ដែលជាវេទិកាអបអរសាទរសហគ្រិនភាពថ្នាក់ជាតិ រួមបញ្ចូលពីកម្រិត វិទ្យាល័យ សាកលវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលប្រារព្វឡើងជារៀងរាល់ឆ្នាំ។

ការជម្រុញគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស

បេសកកម្មរបស់សហគ្រិនខ្មែរ គឺផ្តោតលើសពីការផ្តល់រង្វាន់។ ការផ្តួចផ្តើមកម្មវិធីសហគ្រិនមហាវិទ្យាល័យ គឺជាយុទ្ធសាស្រ្តដ៏ទូលំទូលាយ ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ច ឱ្យមានភាពរឹងមាំ និងប្រកបដោយបរិយាប័ន្ន ដែលស្របតាមយុទ្ធសាស្ត្របច្ចកោណ។

ជាមួយនឹងអ្នកចូលរួមជាង ៣០០ នាក់ កម្មវិធីប្រកួតប្រជែង​សហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ បានក្លាយជាវេទិកាដ៏មានឥទ្ធិពល សម្រាប់និស្សិតក្នុងការសាកល្បងគំនិត រៀនពីអ្នកជំនាញ និងបង្កើតទំនាក់ទំនងជាមួយប្រព័ន្ធអេកូស៊ី នវានុវត្តន៍យ៉ាងទូលំទូលាយ។ នៅរដូវកាលនេះ សហគ្រិនខ្មែរ បានបន្តកិច្ចខិតខំក្នុងការបម្លែងសក្កានុពលរបស់និស្សិតសហគ្រិនពី “គំនិតទៅកាន់ទីផ្សារ”។ ជាមួយនឹង ការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល កម្មវិធីនេះកំពុងជួយឲ្យ យុវជនកម្ពុជា មិនត្រឹមតែរៀបចំ សម្រាប់អនាគតប៉ុណ្ណោះទេ តែពួកគេបង្កើតអនាគត។

ទំនាក់ទំនងព៌តមានគម្រោងសហគ្រិនមហាវិទ្យាល័យ

សហគ្រិនខ្មែរ

លោក ពក បញ្ញាពេជ្រ មន្ត្រីឯកទេសជាន់ខ្ពស់អភិវឌ្ឍកម្មវិធីសហគ្រិនភាព

📧 [email protected]




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះទាញទម្លាក់រតម្លៃមាសឱ្យធ្លាក់ចុះមកនៅក្រោម៤ពាន់ដុល្លារក្នុង១អោន ឬ៤,៨៥៣ដុល្លារក្នុង១តម្លឹង?

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅថ្ងៃអង្គារ ទី២៨ ខែតុលា បានដាំក្បាលចុះខ្លាំងគួរឱ្យកត់សម្គាល់មកនៅក្រោម៤ពានដុល្លារអាម៉េរិកក្នុង១អោន ឬ៤,៨៥៣ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ