យោងតាមព្រះរាជក្រឹត្យ នស/រកត/១២២០/១៤១៤ ដែលបានធ្វើឡើងនៅព្រះបរមរាជវាំងនៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២០ បានឲ្យដឹងថា សម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ា ទៅជាអ្នកឧកញ៉ា ចំនួន ៦រូប ក្នុងនោះ រួមមាន៖
១, ឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារទៅជាអ្នកឧកញ៉ា។
២, ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារទៅជាអ្នកឧកញ៉ា។
៣, ឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវឌ្ឍនៈ ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារទៅជាអ្នកឧកញ៉ា។
៤, ឧកញ៉ា ឈុន លាង ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារទៅជាអ្នកឧកញ៉ា។
៥, ឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារទៅជាអ្នកឧកញ៉ា។
៦, ឧកញ៉ា សំអាង វឌ្ឍនៈ ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារទៅជាអ្នកឧកញ៉ា។
គួរបញ្ជាក់ថា បើតាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជជួន ណាត បានបញ្ជាក់ថា បើប្រើតាមលំដាប់ថ្នាក់ស័ក្ដិធំតូច តាមច្បាប់នៃទម្រង់ស័ក្ដិ គឺលោកអ្នកឧកញ៉ា ស័ក្ដិធំជាង អ្នកឧកញ៉ា ហើយអ្នកឧកញ៉ា ធំជាងឧកញ៉ា៕