ព័ត៌មាន

all news articles here

​ឧស្សាហកម្មបង្គាថៃ ជួបវិបត្តិកាន់តែធ្ងន់រាប់ចាប់ពីម៉ាឡេស៊ី ផ្អាកនាំចូល ផ្ទុះជំងឺរាត​ត្បាត​ក្នុងកសិដ្ឋាន ផលិតកម្មធ្លាក់ និងការប្រកួតប្រជែងកាន់តែស្វិតស្វាញ

ដោយ​ ​ ខេមបូណូមីស
ឧស្សាហកម្មបង្គារបស់ថៃ ដែលធ្លាប់ជាអ្នកនាំចេញបង្គាធំបំផុតលើពិភពលោកកំពុងប្រឈមវិបត្តិយ៉ាងធ្ងន់ធ្ងរជុំទិស ពោលគឺមិនត្រឹមតែម៉ាឡេស៊ីផ្អាកនាំចូលបង្គាប៉ុណ្ណោះទេ ថែមទាំងកំពុងរងសម្ពាធជាច្រើនទៀតរួមមាន ជំងឺរាតត្បាតក្នុងកសិដ្ឋាន ការប្រកួតប្រជែងកាន់តែស្វិតស្វាញ និងការធ្លាក់ចុះផលិតកម្មជាងមួយទសវត្សរ៍មកនេះ។ បញ្ហាទាំងនេះកំពុងធ្វើឱ្យវិស័យ ដែល​ធ្លាប់រកចំណូល​បាន​​ជិត ៣,៣ពាន់លានដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗមួយនេះ ប្រឈមនឹងការបាត់បង់សមត្ថភាពប្រកួតប្រជែងលើទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។