ព័ត៌មាន

all news articles here

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់ពាក្យស្នើសុំការលើកលែងទោស ក្រោមច្បាប់ផ្សះផ្សាជាតិឆ្នាំ២០២៥

ដោយ​ ​ ខេមបូណូមីស
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានដាក់ពាក្យស្នើសុំការលើកលែងទោស ក្រោមច្បាប់ស្តីពីការលើកកម្ពស់សន្តិភាពសង្គម និងការផ្សះផ្សា ឆ្នាំ២០២៥ ដោយស្នើឱ្យគណៈកម្មាធិការពាក់ព័ន្ធពិនិត្យ និងសម្រេចថា លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការលើកលែងទោស និងរួចផុតពីការទទួលខុសត្រូវទាំងឡាយដែលស្ថិតក្នុងវិសាលភាពនៃច្បាប់នេះ។ នេះបើយោងតាមការរាយការណ៍ដោយកាសែតក្នុងស្រុកថៃ Khaosod។