បញ្ហាខ្វះពលករ

វៀតណាមកំពុងសម្លឹងនាំចូលពលករពីកម្ពុជា និងប្រទេសជិតខាង ក្រោយជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ


ទោះបីជារដ្ឋាភិបាលវៀតណាមមិនទាន់មានគោលនយោបាយបើកចំហទូលំ​ទូលាយក្នុងការទទួលពលករបរទេស ជាពិសេសពីប្រទេសជិតខាងដូចជាកម្ពុជាក៏ដោយ ប៉ុន្តែវិបត្តិខ្វះខាត​កម្លាំងពលកម្ម​បានបង្ខំឱ្យក្រុមហ៊ុនវៀតណាម​មួយចំនួន​ចាប់ផ្តើមសម្លឹងរកការនាំចូលពលករពីកម្ពុជា។ សារព័ត៌មាន ទួយត្រេ របស់វៀតណាមបានរាយការណ៍ថា បណ្តាក្រុមហ៊ុន ដែលកំពុងបំផុសគំនិតនេះ ភាគច្រើនជាសហគ្រាសមានមូលដ្ឋាននៅទីក្រុងកានថឺ នៃតំបន់ដីសណ្តទន្លេមេគង្គស្ថិតនៅក្បែរព្រំដែនកម្ពុជា។
បញ្ហាខ្វះពលករ
ដោយ

បណ្តាក្រុមហ៊ុននៅក្នុងទីក្រុងកានថឺ នៃតំបន់ដែនដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្ម និងផ្នែកបច្ចេកទេស។ បញ្ហានេះបានជំរុញឱ្យពួកគេទាមទារឱ្យមានគោលនយោបាយច្បាស់លាស់មួយ ដើម្បីបើកផ្លូវនាំចូលពលករពីប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាង។ តំណាងវិស័យឯកជននៅក្នុងតំបន់បានព្រមានថា កង្វះខាតធនធានមនុស្សនេះ នឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត នៅពេលដែលតំបន់ឧស្សាហកម្មថ្មីៗជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។

លោក ង្វៀន វ៉ាន់ហាវ (Nguyen Van Hao) ប្រធានសមាគមធុរកិច្ចទីក្រុងកានថឺ បានគូសបញ្ជាក់ថា ទោះបីជាសហគ្រាសជាច្រើន​បានបោះទុនវិនិយោគ​លើបច្ចេកវិទ្យាកែច្នៃ និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់មនុស្សក៏ដោយ ប៉ុន្តែម៉ាស៊ីនមិនអាចជំនួសធនធានមនុស្សទាំងស្រុងបានឡើយ។ លោកបានបញ្ជាក់យ៉ាងខ្លីថា បើគ្មានកម្លាំងមនុស្ស ការផលិតទាំងមូលនឹងត្រូវជាប់គាំង។

បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមធុរកិច្ចរូបនេះ វៀតណាមកំពុងប្រឈមមុខនឹងការហូរចេញនៃកម្លាំងពលកម្ម ដោយសារកម្មករជំនាញវៀតណាមភាគច្រើនបានចាកចេញទៅធ្វើការនៅបរទេស ដែលផ្តល់ប្រាក់ខែ​ខ្ព​ស់ជាងនៅក្នុងស្រុក។ ហេតុនេះអាជ្ញាធរទីក្រុងកានថឺ គួរតែប្រញាប់ប្រញាល់ដាក់ចេញនូវគោលនយោបាយពិសេស ដើម្បីស្រូបយកពលករបរទេសឱ្យមកបំពេញចន្លោះប្រហោងនេះ។

ការលើកឡើងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីលោក ង្វៀន ភឿងឡាំ (Nguyen Phuong Lam) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមប្រចាំតំបន់ដីសណ្តទន្លេមេគង្គ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នការស្នើសុំទិដ្ឋាការសម្រាប់បុគ្គលិកបរទេសនៅតែមានភាពស្មុគស្មាញ និងស្ថិតក្រោមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ដែលបានក្លាយជាឧបសគ្គដ៏ធំសម្រាប់រោងចក្រនានាដែលត្រូវការជ្រើសរើសកម្មករបរទេសរាប់រយនាក់នាពេលខាងមុខ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកសម្ពោធផ្លូវហោះហើរថ្មី ហាណូយ-អាល់ម៉ាទី ហាណូយ-ប្រាក និង អាល់ម៉ាទី-ប្រាក ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកសម្ពោធជាផ្លូវការនូវសេវាកម្មហោះហើរថ្មីដែលតភ្ជាប់រាជធា…

ការស្ទង់មតិ៖ ជនជាតិអាម៉េរិកភាគច្រើនយល់ថា លោក ដូណាល់ ត្រាំ កំពុងប្រើតំណែងប្រធានាធិបតី​ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខុសច្បាប់ ឬគ្មានសីលធម៌

ជនជាតិអាម៉េរិកភាគច្រើនយល់ថា លោក ដូណាល់ ត្រាំ កំពុងទាញយកផលប្រយោជន៍ពីតំណែងប្រធានាធិប​តីរបស់ខ្លួន តាមរយៈសកម្មភាពដែលខុសច្បាប់ ឬគ្មានសីលធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ