ព័ត៌មាន

all news articles here

តើកម្ពុជា ត្រូវពង្រឹងខ្លួនបែបណា ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើការប្រើប្រាក់ដុល្លារអាម៉េរិក ក្នុងចរន្តសេដ្ឋកិច្ច?

ដោយ​ សោម ស្រីពេជ្រ
ការវិភាគថ្មីមួយរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់​ថា AMRO បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងភាពធន់នៃសន្ទនីយភាពប្រាក់ដុល្លារអាម៉េរិកនៅកម្ពុជា ខណៈដែលកម្ពុជា ជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកក្នុងចរន្តសេដ្ឋកិច្ចច្រើនជាងគេនៅក្នុងតំបន់អាស៊ាន+៣ ពោល គិតត្រឹមឆ្នាំ ២០២៥ ការផ្គត់ផ្គង់សាច់ប្រាក់សរុប មានប្រមាណជាង ៨៣% គឺជាប្រាក់ដុល្លារ។ ប៉ុន្ដែ បច្ចុប្បន្ន សន្ទនីយភាពប្រាក់ដុល្លារអាម៉េរិក ដែលធនាគារកំពុងកាន់កាប់ក្នុងប្រទេស ហាក់មាននិន្នាការថយចុះគួរឱ្យកត់សម្គាល់។