កម្មវិធីហិរញ្ញវត្ថុ

ក្រសួងកសិកម្មរំពឹងគម្រោងហិរញ្ញវត្ថុគាំទ្រការវិនិយោគទំហំ៧លានដុល្លារ ជួយលើកកម្ពស់វិស័យកែច្នៃផលិតផលជលផលឱ្យកាន់តែរីកចម្រើន


កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា(CAPFISH-Capture)។ កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគដែលមានទំហំ៧លានដុល្លារនេះ ត្រូវបានរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា នឹងក្លាយជាគម្រោងមួយជួយដល់អាជីវករជាអ្នកកែច្នៃផលិតផលជលផលក្រោយប្រមូលផល។
កម្មវិធីហិរញ្ញវត្ថុ
ដោយ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់ទុក «កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ សម្រាប់គាំទ្រដល់កិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ UNIDO និងវិស័យឯកជន ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ រដ្ឋមន្រ្តីរូបនេះសង្ឃឹមថា កម្មវិធីនេះនឹងជួយលើកកម្ពស់ការកែច្នៃផលិតផលជលផលក្រោយប្រមូលផលឱ្យកាន់តែមានស្តង់ដា និងគុណភាពខ្ពស់ តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ព្រមទាំងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រជានេសាទ និងសហគ្រាសកែច្នៃផងដែរ»។ជាមួយគ្នានេះលោក ដឺជេនេ តេហ្សេរ៉ា នាយកផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិ-ពាណិជ្ជកម្មរបស់អង្គការ UNIDO ជឿជាក់ថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពិតជាអាចរួមចំណែកបង្កើនគុណតម្លៃ និងបរិមាណនៃផលផលិតផលជលផល ដែលប្រកបដោយគុណភាព និងសុវត្ថិភាព ជួយឱ្យសហគ្រាសកែច្នៃផលផលិតផលជលផល ទទួលបានជោគជ័យនៅក្នុងទីផ្សារសកល។ ទន្ទឹមនេះ លោកជឿជាក់ថា គម្រោងនេះនឹងជួយធ្វើឱ្យវិស័យជលផលកម្ពុជាកាន់តែមានភាពលេចធ្លោរលើឆាកអន្តរជាតិ ផ្តល់នូវឧត្តមភាព ជំនឿទុកចិត្ត និងវិបុលភាពសម្រាប់សហគមន៍ និងប្រជាជនកម្ពុជា។

ជុំវិញកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នេះ លោកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food យល់ឃើញថា កម្មវិធីនេះវានឹងជួយផ្ដល់ឱកាសបន្ថែមទៀតដល់សហគ្រាសធន់តូច និងមធ្យម ដើម្បីមានហិរញ្ញប្បទានក្នុងការពង្រីកអាជីវកម្ម និងផ្ដោតលើសុវត្ថិភាពចំណីអាហារ ដើម្បីឈានដល់ការប្រគួតប្រជែងលើទីផ្សារកាន់តែទូលំទូលាយបន្ថែមទៀត។

សូមបញ្ជាក់ថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) មានទំហំវិនិយោគសរុបរហូតដល់៧លានដុល្លារ។ កម្មវិធីនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យសហគ្រាសក្នុងខ្សែច្រវាក់ផលិតកម្មមានភាពប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្មមានស្តង់ដា សុវត្ថិភាព ផលិតភាព និងការគ្រប់គ្រងបរិស្ថាន ព្រមទាំងការធ្វើទំនើបកម្មសម្ភារ បរិក្ខារ បច្ចេកវិទ្យាកែច្នៃ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្រៅពីនេះ កម្មវិធីនេះនឹងជួយដល់ផ្នែកសេដ្ឋកិច្ច តាមរយៈការបង្កើនការងារ និងបង្កើនការវិនិយោគ ភាពប្រគួតប្រជែង ព្រមទាំងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផលជាដើម៕

None



អត្ថបទបន្ទាប់


ក្រសួងសាធារណការជំរុញឱ្យក្រុមហ៊ុន Royal Railway យកចិត្តទុកដាក់ខ្ពស់ធានានូវសុវត្ថិភាព និងផាសុកភាពអ្នកដំណើរ នៅពេលទូរថភ្លើងដែលទិញពីជប៉ុនដាក់ឱ្យដំណើរការ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យក្រុមហ៊ុន Royal Railway Cambodia ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធាន…

ការជួសជុលផ្លូវជាតិលេខ៣១សម្រេចបានជិត៩០% ដោយគ្រោងបញ្ចប់លឿនជាងផែនការ១ឆ្នាំ

បើគ្មានការប្រែប្រួលទេគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១នឹងអាចបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាចំនួន១ឆ្នាំ ជាមួយការធានានូវកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ