បច្ចេកវិទ្យា AI

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន AI ទើបបង្កើតថ្មីរបស់អង់គ្លេសមួយដាក់ពាក្យសុំក្ស័យធន ស្របពេលវិស័យនេះកំពុងរីកចម្រើន?


ក្រុមហ៊ុនអង់គ្លេស Builder.ai ដែលជាអ្នកបង្កើតបញ្ញាសិប្បនិមិត្ត (AI) គាំទ្រដោយក្រុមហ៊ុន Microsoft និងអាជ្ញាធរវិនិយោគកាតា (QIA) ព្រមទាំងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា Jungle Ventures នៅប្រទេសសិង្ហបុរី ដែរនោះ កំពុងដាក់ពាក្យសុំក្ស័យធន បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បាននិយាយថា ម្ចាស់បំណុលដ៏ធំមួយបានរឹបអូសយកសាច់ប្រាក់ភាគច្រើនបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។
បច្ចេកវិទ្យា AI
ដោយ

នាយកប្រតិបត្តិក្រុមហ៊ុន Builder.ai លោក ម៉េនព្រីត រ៉េស្យា (Manpreet Ratia) បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធ សប្តាហ៍នេះថា ធនាគារ Viola Credit ដែលផ្តល់កម្ចីចំនួន៥០លានដុល្លារដល់ក្រុមហ៊ុនខ្លួនក្នុងឆ្នាំ២០២៤ បានរឹបអូសយកសាច់ប្រាក់ចំនួន៣៧លានដុល្លារពីគណនីរបស់ក្រុមហ៊ុន ប៉ុន្តែលោកមិនបានបញ្ជាក់អំពីហេតុផលច្បាស់លាស់សម្រាប់ការរឹបអូសនេះទេ។

បើតាមការអះអាងរបស់នាយកប្រតិបត្តិខាងលើ ក្រុមហ៊ុនខ្លួនដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសចំនួន៥ រួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងសិង្ហបុរី​ នឹងដាក់ពាក្យសុំក្ស័យធនតាមនីតិវិធីរបស់ប្រទេសនីមួយៗ ហើយលោកនឹងបង្ខំចិត្តបញ្ឈប់បុគ្គលិកភាគច្រើនរបស់ក្រុមហ៊ុនផងដែរ។

លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកនៅសល់ប្រាក់ក្នុងគណនីនៅប្រទេសឥណ្ឌាចំនួន៥លានដុល្លារ ប៉ុន្តែមិនអាចប្រើសម្រាប់បើកប្រាក់ឈ្នួលដល់កម្មករបានឡើយដោយសារការរឹតត្បិតលើការផ្ទេរប្រាក់ចេញពីប្រទេសមួយទៅប្រទេសមួយទៀត។ ចំនួនប្រាក់នៅសល់នេះបានបង្ហាញអំពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមហ៊ុននេះ ដោយកាលពីពីរឆ្នាំមុនបានរៃអង្គាសថវិកាបានចំនួន២៥០លានដុល្លារដឹកនាំដោយអាជ្ញាធរវិនិយោគកាតាធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុននេះឡើងដល់ជាង១ពាន់លានដុល្លារ ដែលជាចំនួនមួយដ៏ច្រើនបំផុត។

កំហុសឆ្គងដ៏ធំមួយរបស់ Builder.ai គឺការប្រញាប់ប្រញាល់ចាប់ផ្តើមអាជីវកម្ម AI តាមការសន្យារបស់ខ្លួន ដោយសារអ្នកវិនិយោគបានមើលឃើញភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយចំនួនដូចជាក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Anthropic ជាដើម៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន យកតួនាទីមកធានា ក្នុងការដោះស្រាយបញ្ហាអង្ករឡើងថ្លៃខ្ពស់

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្កេរូ អ៊ីស៊ីបា (Shigeru Ishiba) សន្យាចាត់វិធានការចាំបាច់មួយចំនួន ដើម្បីកាត់បន្ថយតម្លៃអង្ករ ដែលបានកើនឡើងទ្…

រាជរដ្ឋាភិបាលឱ្យធ្វើជំរឿនមន្ត្រីរាជការ ខណៈអ្នកជំនាញរំពឹងអាចលុបបំបាត់ឈ្មោះខ្មោច និងភាពអសកម្មរបស់មន្ត្រី

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងកំណត់មន្រ្តី ដែលកំពុងបម្រើការងារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ