រូបិយប័ណ្ណ

តើមានកត្តាអ្វីទាញទម្លាក់តម្លៃលុយដុង ឱ្យដាំក្បាលចុះទាបបំផុត បើធៀបនឹងប្រាក់ដុល្លារ?


ធនាគារកណ្តាលវៀតណាម កំពុងរៀបចំយុទ្ធសាស្រ្តថ្មី ដើម្បីលើកកម្ពស់តម្លៃដុងរបស់ខ្លួន ក្រោយលុយនេះបានដាំក្បាលចុះដល់កម្រិតទាបបំផុតជិត២ម៉ឺន៦ពាន់ដុងក្នុង១ដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ធនាគារកណ្តាលនេះ ក៏កំពុងរៀបចំដាក់ចេញឲ្យដេញថ្លៃមាសជាថ្មីផងដែរ ដើម្បីកាត់បន្ថយគម្លាតរវាងតម្លៃនៅក្នុងស្រុក និងតម្លៃនៅទីផ្សារអន្តរជាតិ។
រូបិយប័ណ្ណ
ដោយ

សារព័ត៌មាន Business Times បានរាយការណ៍ថា ក្រោយលុយដុងវៀតណាម បានដាំក្បាលចុះជាបន្តបន្ទាប់ នៅពេលនេះធនាគារកណ្តាលរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ កំពុងត្រៀមរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីការពារលុយដុង ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុត បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ បច្ចុប្បន្នលុយដុងត្រូវបានញួញដូរ១ដុល្លារស្មើនឹង២៥,៥០០ ដុង ពោលគឺធ្លាក់ចុះ០,០២% តែនៅផ្សារងងឹត១ដុល្លារ គេអាចដូបានដល់ជិត២៦,០០០ដុង។

លោកស្រី ឃ្វៀន ធី ហុង (Nguyen Thi Hong ) ទេសាភិបាលធនាគាររដ្ឋវៀតណាម បានប្រាប់សភាកាលពីថ្ងៃពុធ ទី២៩ ខែឧសភា ថា ធនាគារកណ្តាលនឹងបន្តត្រួតពិនិត្យអត្រាប្តូរប្រាក់ដុងចំពេលមានការប្រែប្រួលតម្លៃនៅលើទីផ្សារពិភពលោក។ លោកស្រីបាននិយាយថា ធនាគារកណ្តាលបានមើលឃើញពីការស្រុតចុះ ដោយសារតែតម្រូវការសម្រាប់ប្រាក់ដុល្លារអាម៉េរិក ហើយក្រុមហ៊ុននានា បានបង្កើនការទិញប្រាក់ដុងត្រលប់មកវិញ។ លោកស្រីបាននិយាយថា អាជ្ញាធររូបិយវត្ថុ ក៏រំពឹងដែរថា តម្លៃលុយដុងនឹងកើនឡើងមកវិញនៅចុងឆ្នាំនេះ នៅពេលដែលធនាគារកណ្តាលអាម៉េរិក អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។

ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណនេះ ត្រូវបានជំរុញដោយភាពមិនប្រាកដជាសកល រួមទាំងការពន្យារពេលក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ដែលរំពឹងទុកដោយធនាគារកណ្តាលអាម៉េរិក ហើយក៏អាចដោយសារ កំណើនការនាំចូលលើសការនាំចេញ ជាហេតុបណ្តាលឲ្យវារួមចំណែកដល់តម្រូវការប្រាក់ដុល្លារអាម៉េ​រិក​ នៅក្នុងប្រទេសវៀតណាមប្រែប្រួលផងដែរ។ ក្រៅពីបញ្ហាធ្លាក់ចុះនៃតម្លៃលុយដុង តម្លៃមាសនៅក្នុងប្រទេសនេះ ក៏មានបញ្ហាដែរដោយសារតែតម្លៃមាសនៅតាមទីផ្សារក្នុងស្រុកវាមានគម្លាតពីទីផ្សារអន្តរជាតិខ្លាំងពេក។

ស្ថិតក្នុងស្ថានភាពបែបនេះ ធនាគារកណ្តាលរបស់ប្រទេសវៀតណាម បានប្រកាសថា ខ្លួននឹងដាក់ដេញថ្លៃមាសទៅកាន់ទីផ្សារក្នុងស្រុកតាមរយៈធនាគាររដ្ឋចំនួនបួនបន្ថែមទៀត ដោយដំណើរការទិញដូរនេះគឺចាប់ផ្តើមនៅថ្ងៃចន្ទទី៣ ខែមិថុនា ដើម្បីជួយបង្រួមគម្លាតរវាងតម្លៃក្នុងស្រុក និងអន្តរជាតិ។

លោក ផាម ក្វាង ឌង (Pham Quang Dung) ទេសាភិបាលរងធនាគារកណ្តាលវៀតណាម បានប្រាប់កាសែតក្នុងស្រុកថា ទោះបីជាមានការដាក់ចេញដេញថ្លៃមាសជាបន្តបន្ទាប់ ប៉ុន្តែតម្លៃមាសនៅលើទីផ្សាក្នុងសុ្រកនៅតែថ្លៃជាងទីផ្សារអន្តរជាតិ ដល់ទៅ២០%៕

None



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាម៉េរិកទី១ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានតុលាការផ្តន្ទាទោសព្រហ្មទណ្ឌ

លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីទី១ ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដែលត្រូវបានតុលាការក្រុងញូវយ៉ក ផ្តន្ទាទោសព្រហ្មទណ្ឌ កាល…

ចិនជំរុញឱ្យក្រុមហ៊ុននានា ពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេស ដើម្បីទប់ស្កាត់កុំឱ្យមូលធនហូរចេញក្រៅប្រទេសច្រើនពេក

អាជ្ញាធរក្នុងតំបន់មួយចំនួននៃប្រទេសចិន កំពុងណែនាំឱ្យក្រុមហ៊ុននានាពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេស ហើយនេះជាសញ្ញាបង្ហាញថា ប្រទេសដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ