Advertisement
ការនាំ​ចេញ​

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០​ដែល​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក


ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ច្រើន​ជាង​គេ​បំផុត។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ។ (រូបភាពឯកសារ)
ដោយ
Advertisement

ខាង​ក្រោម​នេះ ជាឈ្មោះ​​ប្រទេស​ទាំង​១០ ដែល​ទទួល​បាន​ទឹក​ប្រាក់​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក ពី​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស។

ប្រទេស​ឥណ្ឌា 

ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៦។ ប្រទេស​ឥណ្ឌា​ទទួល​បាន​ទឹក​ប្រាក់​ពីការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន មាន​តម្លៃ​សរុប​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ​ជាង ៣០,១​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ទូទាំង​ពិភពលោក។

ប្រទេសថៃ

ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​២ នៅ​លើ​ពិភព​លោក។ ប្រទេស​ថៃ​ទទួល​បាន​ទឹក​ប្រាក់​ពី​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន មាន​តម្លៃសរុប​ជាង ៤ពាន់ ៥០០លាន ដុល្លារអាមេរិក។ចូលរួមចំណែកនាំចេញ ២១,៤ ភាគរយ។

ប្រទេសអាមេរិក 

ជាប្រទេសនាំចេញអង្ករធំបំផុតទី ៣ លើលោក ទទួលបានទឹកប្រាក់នាំចេញអង្ករក្នុងឆ្នាំ២០១៦ ចំនួនប្រមាណជាង ២ពាន់​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ៩,៧​ភាគរយ។

ប្រទេសប៉ាគិស្ថាន

ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​លេខ​៤ ដែល​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​របស់​ខ្លួន ដែល​ទទួល​ទឹក​ប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ៩,១​ភាគរយ។

Advertisement

ប្រទេសវៀតណាម 

ជាប្រទេស​ខ្លាំង​លំដាប់​ទី៥ ដែល​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​ទទួល​ចំណូល​បាន​ក្នុង​ឆ្នាំ​២០១៦ ចំនួនជាង ១ពាន់ ៦០០​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ៧,៥​ភាគរយ។

ប្រទេសអ៊ីតាលី

ជាប្រទេស​ឈរ​នៅ​លើ​តារាង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​លេខ​៦ ដែលទទួល​បាន​ទឹក​ប្រាក់​ប្រមាណ ៦០០​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ២,៨​ភាគរយ។

ប្រទេស​អ៊ុយរូហ្គាយ

ជាប្រទេសឈរនៅលើតារាង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​លេខ​៧ ដែល​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៣៧៨​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ១,៨​ភាគរយ។

ប្រទេស​ប្រេស៊ីល

ជាប្រទេស​ឈរ​នៅ​លើ​តារាង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​លេខ​៨ ដែលទ​ទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៣៥០​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ១,៧​ភាគរយ។

ប្រទេស​កម្ពុជា

ជាប្រទេស​ឈរ​នៅ​លើ​តារាង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​លេខ៩ ដែល​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៣៣៥​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ ១,៦​ភាគរយ នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ទៅ​កាន់​ទីផ្សារ​ពិភពលោក។

ប្រទេស​អូស្ត្រាលី

ជាប្រទេស​ឈរ​នៅ​លើ​តារាង​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​លេខ​១០ ដែល​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ ៣០១​លាន​ដុល្លារ​អាមេរិក។ ចូលរួម​ចំណែក​នាំ​ចេញ​១,៤​ភាគរយ៕




អត្ថបទបន្ទាប់


វៀតណាម​នឹង​កាត់​បន្ថយ​ការនាំ​ចូល​សាច់​ជ្រូក​​ដើម្បី​សង្គ្រោះកសិករ​ក្នុង​ស្រុក

ព័ត៌មាន
រដ្ឋាភិបាល​វៀតណាម​ប្រកាស​ផែនការ​កាត់​បន្ថយ​ការនាំ​ចូល​សាច់ជ្រូក​ និង​ពង្រីក​ទីផ្សារ​នាំ​ចេញ ជា​ផ្នែក​នៃ​យុទ្ធនាការ​ទូទាំង​ប្រទេស​ដើ...

ក្នុងឆ្នាំ​២០១៦ អឺរ៉ុប​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​២​ពាន់​លាន​ដុល្លារ

ព័ត៌មាន
បច្ចុប្បន្ន អ្នក​វិនិយោគ​មក​ពី​សហគម​អឺរ៉ុប​កាន់​តែ​ច្រើន​ឡើងៗ បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ទឹក​ប្រាក់​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ