អត្ថបទពាណិជ្ជកម្ម

ABA បង្កើតមុខងារជំនួយការ បញ្ញានិម្មិត (AI) សម្រាប់ផ្ដល់ព័ត៌មានអំពីសេវាធនាគារ ដំបូងគេនៅកម្ពុជា


ថ្មីៗនេះ ABA ដែលជាធនាគារឈានមុខគេ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលធនាគារនៅកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត នៅលើអេប ABA Mobile របស់ខ្លួន នោះគឺជំនួយការ បញ្ញានិម្មិត (AI) ដែលមានឈ្មោះថា «ណាវី (Navi)» ដែលមានតួនាទីផ្ដល់នូវព័ត៌មាននានាពាក់ព័ន្ធនឹងសេវាធនាគារសម្រាប់អតិថិជន។
ABA បង្កើតមុខងារជំនួយការ បញ្ញានិម្មិត (AI) សម្រាប់ផ្ដល់ព័ត៌មានអំពីសេវាធនាគារ ដំបូងគេនៅកម្ពុជា
ដោយ
អំពី ABA Bank

អ្នកប្រើប្រាស់អាចសាកសួររាល់ចម្ងល់ ឬសំណួរនានា ពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម របស់ធនាគារ ABA ទៅកាន់ ណាវី ហើយមុខងារ AI ដ៏ទំនើបមួយនេះ នឹងឆ្លើយតបមកវិញភ្លាមៗ បានគ្រប់ពេលវេវលា ២៤ម៉ោង លើ២៤ម៉ោង និងឆ្លើយតបបានទាំង ភាសាខ្មែរ អង់គ្លេស និងចិន។

ណាវី បង្កើតឡើងដោយកូនខ្មែរ សម្រាប់ប្រជាពលរដ្ឋខែ្មរ និងអាចឆ្លើយតបទៅរាល់សំណួរទាំងអស់ ទាក់ទងនឹងសេវាធនាគារ ដូចជា សេវាទូទាត់, ការផ្ទេរប្រាក់, សេវាសន្សំ, ប្រាក់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្ម និងសេវាធនាគារផ្សេងៗជាច្រើនទៀត។ ណាវី មានសមត្ថភាពលើសពី ChatBot ធម្មតា និងអាចឆ្លើយតបបាន លឿនរហ័ស និងច្បាស់លាស់ ដូចជាអ្នកប្រើប្រាស់កំពុង Chat ជាមួយនឹងមនុស្សពិតៗដូច្នោះដែរ។

ប្រសិនបើលោកអ្នកមានអេប ABA Mobile រួចហើយ លោកអ្នកអាចប្រើប្រាស់មុខងារ ណាវី បាន ដោយគ្រាន់តែចុចប៊ូតុង ណាវី នៅលើអេក្រង់ដើមនៃ ABA Mobile ឬបើកកន្លែងឆាត ហើយចុចប៊ូតុង ណាវី នៅបញ្ជីឆាតដែលមាននៅខាងលើគេបង្អស់។

ដោយឡែក សម្រាប់លោកអ្នកមិនទាន់ ABA ទេនោះ លោកអ្នកអាចទាញយក ABA Mobile នៅលើ Play StoreApp Store ជាមុនសិន ហើយអ្នកបង្កើតគណនីរហ័សរបស់ ABA បានភ្លាមៗ តាមទូរស័ព្ទរបស់អ្នក។




អត្ថបទបន្ទាប់


តើការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានបន្សល់ផលប៉ះពាល់យ៉ាងណាមកលើសេដ្ឋកិច្ច?

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះឡើងមេរោគកូវីដ-១៩ ជាលើកដំបូងតាំងតែពី៥ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគេនៅតែមើលឃើញថា ឥទ្ធិពល…

តើតម្លៃគ្រាប់ស្វាយចន្ទីស្រស់មានការប្រែប្រួលយ៉ាងណាហើយ ក្រោយធ្លាក់ថ្លៃកាលពីប៉ុន្មានថ្ងៃមុន?

កសិករកំពុងមមាញឹកក្នុងការប្រមូលផលគ្រាប់ស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈតម្លៃមានការប្រែប្រួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ