ការនាំចេញរបស់​​វៀតណាម

វៀតណាមនាំចេញដែកកើនដល់ទៅ ៤០% នៅក្នុងខែវិច្ឆិកា


ការនាំចេញដែករបស់ប្រទេសវៀតណាម កាលពីខែវិច្ឆិកាកន្លងទៅ ធ្វើបានល្អជាមួយនឹងកំណើនវិជ្ជមាន និងតម្លៃកើនឡើងផងដែរ ដោយ ប្រទេសនេះ សម្រេចបានការនាំចេញដែកជាង ៤សែនតោន ដែលមានកំណើន ៤០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាមសម្រេចបានការនាំចេញដែកទៅកាន់ចិន កើនឡើង ១៩ដង (រូបភាព៖https://steelguru.com)
ដោយ

សមាគម​ដែកវៀតណាម គូសបញ្ជាក់ថា ផលិតកម្ម​ដែក និងការ​លក់ដែក​វៀតណាម គឺសម្រេច​បាន ២លាន ៤សែន​តោន​ដូចគ្នា​ដែរ ដែលមាន​កើនឡើង ២០% ធៀប​នឹងពេល​ដូចគ្នា កាលពីឆ្នាំមុន។

ដោយឡែក នៅក្នុងរយៈពេល ​១១ខែដើម​ឆ្នាំ ២០២០នេះ ផលិតកម្ម​ដែក និងការលក់​ដែកវៀតណាម​ ស្ថិតនៅក្នុង​កម្រិត​មួយថេរ ពុំមានការ​ឡើង​ចុះ​នោះទេ តែយ៉ាងណា ការនាំចេញ​ដែក​វៀតណាម សម្រេចបាន​ជាង ៤លានតោន ដែល​មានការ​ធ្លាក់ចុះ ​៣% ធៀប​នឹងពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៩។

សមាគម​ដែក​វៀតណាម បន្ថែមថា តម្លៃ​នៃ​វត្ថុធាតុដើម ដូចជា រ៉ែដែក និងកម្ទេចដែក​ បាន​កើនឡើង​ខ្លាំង​នៅក្នុង​ខែតុលា​កន្លង​ទៅ ដែលធ្វើឲ្យ​តម្លៃដែក កាន់តែ​ឡើងថ្លៃ នៅក្នុង​ខែវិច្ឆិកា​កន្លង​មកនេះ។

លើសពីនេះ បញ្ហា​ពាណិជ្ជកម្ម​សកល កាន់តែ​មាន​ភាព​ចង្អៀតចង្អល់ ហើយផល​ប៉ះពាល់​នៃ បញ្ហា​មេរោគ​កូវីដ-១៩ បានធ្វើឲ្យ​តម្លៃ​ដែក កើនឡើង​បន្ថែមទៀត។

គួរជម្រាបដែរថា ចំពោះ​តម្លៃ​ដែក​ក្នុង​ស្រុកវៀតណាម គិតជា​មធ្យម គឺប្រមាណ ៧០សេន​ដុល្លារ ក្នុងមួយ​គីឡូក្រាម ដែលជា​តម្លៃ​នៅដើម​ខែធ្នូនេះ មានកំណើន​ ២០សេនដុល្លារ ធៀបនឹងខែវិច្ឆិកា ហើយតម្លៃនេះ ក៏អាស្រ័យ​ទៅតាម​ប្រភេទ​ផលិតផល និងម្ចាស់​ផលិតកម្ម​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក ព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ថៃ ក្រោយពីមានការផ្ទុះឡើងនូវរលកឆ្លងថ្មី

ព័ត៌មាន
ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅត្រីមាសចុងក្រោយនេះ អាចនឹងធ្លាក់ចុះខ្លាំងដូចទៅនឹង ត្រីមាសទី២កន្លងមក បើសិនជារាជរដ្ឋាភិ…

ក្រុងប៉ាតាយ៉ារបស់ថៃ ប្រកាសលុបចោលការប្រារព្ធពិធីឆ្លងឆ្នាំសកល ព្រោះបារម្ភការឆ្លងកូវីដ-១៩

ព័ត៌មាន
សាលាក្រុងប៉ាតាយ៉ា បានសម្រេចលុបចោលការរៀបចំពិធីឆ្លងឆ្នាំសកលឆ្នាំ២០២០ ដោយបារម្ភអាចនឹងកើតមានករណីឆ្លងរលកទី២ នៃមេរោគកូវីដ-១៩ បន្ទាប់ពីមានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ