អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា ជាធនាគារខ្មែរតែមួយគត់ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ របស់ The Banker


ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់នៅកម្ពុជា ដែលត្រូវបានស្ថាប័ន The Banker ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ (Top 1000 World Banks 2024) កាលពីពេលថ្មីៗនេះ។ ការទទួលបានការចាត់ចំណាត់ថ្នាក់ពីស្ថាប័នអន្តរជាតិនេះ បានបង្ហាញឲ្យឃើញពីភាពខ្លាំង និងការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ក្រោយពីបានឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។
អេស៊ីលីដា ជាធនាគារខ្មែរតែមួយគត់ ដែលបានចំណាត់ថ្នាក់ក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ របស់ The Banker
ដោយ
អំពី Acleda Bank

ជារៀងរាល់ឆ្នាំ The Banker ដែលជាស្ថាប័នផ្ដល់នូវ​ប្រភពព័ត៌មានគួរឲ្យទុកចិត្ត ទាក់ទងនឹងការវិភាគ និង និងស៊ើបអង្កេតហិរញ្ញវត្ថុសកល តែងតែបញ្ចេញរបាយការណ៍ថ្មីរបស់ខ្លួន ​អំពីស្ថានភាពនៃការវិវត្តរបស់​វិស័យ​ធនាគារពិភពលោក ជាមួយនឹងការចាត់ចំណាត់ថ្នាក់កំពូលធនាគារទាំង ១០០០ នៅទូទាំងពិភពលោកផងដែរ។ យ៉ាងណាមិញ នៅឆ្នាំ២០២៤ ស្ថាប័នដែលមានមូលដ្ឋាន​នៅអង់គ្លេសមួយនេះ បានបញ្ចេញ របាយការណ៍ថ្មី​ចុងក្រោយមួយរបស់ខ្លួន អំពីកំពូលធនាគារទាំង ១០០០ នៅទូទាំងពិភពលោកឆ្នាំ២០២៤ ដែលផ្ដោតទៅលើ​ការប្រែប្រួល និងកត្តាប្រឈម នៃវិស័យធនាគារទូទាំងពិភពលោក ដែលនឹងត្រូវជួបប្រទះ ក្រោយពីទទួល​បានកំណើន​ដ៏ល្អ​ប្រសើរ​នៅប៉ុន្មានកន្លងមកនេះ។

នៅក្នុងបញ្ជីឈ្មោះធនាគារពិភពលោកទាំង ១០០០ នៅឆ្នាំ២០២៤នេះ អេស៊ីលីដា ដែលជា​ធនាគារខ្មែរ​ដ៏ធំជាងគេមួយនៅកម្ពុជា ក៏ត្រូវបានដាក់បញ្ចូលក្នុងចំណាត់ថ្នាក់ទី ៧៩២ ខណៈកាលពីឆ្នាំ ២០២៣ បានជាប់ចំណាត់ថ្នាក់ ទី៧៦១។ ការចាត់ចំណាត់ថ្នាក់នេះ ផ្អែកទៅលើភាពខ្លាំងផ្នែកហិរញ្ញវត្ថុ ដូចជា ដើមទុនថ្នាក់ទី១ (Tier 1 Capital) សំដៅដល់ដើមទុនសម្រាប់រ៉ាប់រង​ការខាតបង់ក្នុងករណី​អាជីវកម្មកំពុងដំណើរការ, ទំហំទ្រព្យសកម្ម, និងប្រាក់ចំណេញជាដើម។

ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន ៤ គឺ៖ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០ពាន់លានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ពាន់លានដុល្លារអាមេរិក និងមាន​អតិថិជនប្រមាណជាង ៤,៦១ លាននាក់។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧ម៉ឺនដៃគូ និងមានអ្នកប្រើប្រាស់​អេស៊ីលីដាម៉ូបាល សរុបចំនួនជាង ៤លាននាក់។

បើគេរាប់ ធនាគារ ដែលជាប់លំដាប់កំពូលតារាងទាំង១០ នៃបញ្ជីឈ្មោះធនាគារទាំង ១០០០ នៅទូទាំងពិភពលោក ឆ្នាំ២០២៤ គឺសុទ្ធសឹង ជាធនាគាររបស់ចិន និងអាមេរិក ដូចជា ធនាគារ ICBC, China Construction Bank, Agriculture Bank of China, Bank of China, JPMorgan Chase, Bank of America, Citigroup. Wells Fargo, Bank of Communications និង China Merchants bank ជាដើម៕




អត្ថបទបន្ទាប់


ទីផ្សារលំនៅឋាននៅទីក្រុងបាងកកនឹងធ្លាក់ចុះ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល

មជ្ឈមណ្ឌលស្រាវជ្រាវ SCB EIC របស់ធនាគារ Siam Commercial Bank បានព្យាករថា ការទិញលំនៅឋានថ្មីនៅទីក្រុងបាងកក ប្រទេសថៃ នឹងធ្លាក់ចុះ១០% នៅឆ្ន…

តើការចរចានាំចេញទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិន មានការវិវត្តដល់ណាហើយ?

ការចិញ្ចឹមសត្វត្រចៀកកាំយកសម្បុក មានសកម្មភាពផុសផុលកាន់តែច្រើននៅតាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា ដោយសារតែវាមានតម្លៃខ្ពស់ចាប់ពី៥០០ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ