ផ្លូវក្រវាត់ក្រុងទី៣

តើមានកត្តារាំងស្ទះអ្វីធ្វើឲ្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ត្រូវពន្យារពេលរហូតមួយឆ្នាំទៀត?


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នឹងត្រូវពន្យារពេលសាងសង់ចំនួន១ឆ្នាំ ពោលគឺនឹងអាចបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ ខណៈបច្ចុប្បន្នផ្លូវមានប្រវែងប្រមាណ ៥៣គីឡូម៉ែត្រមួយនេះសម្រេចការសាងសង់បានជាង៦០% ហើយ។ ការពន្យារពេលនេះ គឺដោយសារមានការរាំងស្ទះលើការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ គួបផ្សំបញ្ហាអាកាសធាតុ។
ផ្លូវក្រវាត់ក្រុងទី ៣ រូបភាព៖ ក្រសួងសាធារណការ

ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ធ្លាប់​បាន​អះអាង​ថា ការ​ចំណាយ​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​នេះ មាន​ទំហំ​ធំ​ជាង​ការ​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​ទាំងមូល​ទៅ​ទៀត​។ 

ទស្សនិកជន​ជាទី​គោរព និង ជាទី​មេត្រី តើ​លោក​អ្នក​នាង​ដឹង​ទេ​ថា មាន​កត្តា​រាំងស្ទះ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ត្រូវ​ពន្យារពេល​រហូត​មួយ​ឆ្នាំ​ទៀត?  បើ​តាម​ការ​បញ្ជាក់​ពី ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​នឹង​ត្រូវ​យឺតយ៉ាវ​ជាង​ផែនការ​ដែល​បាន​កំណត់​។ ថ្នាក់ដឹកនាំ​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​សាងសង់​បាន​សុំ​ពន្យារពេល​សាងសង់​ចំនួន​១​ឆ្នាំ ដោយសារ​មានការ​រាំងស្ទះ​ក្នុង​ការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ឯកឧត្តម ហេង រដ្ឋ​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សា​ធា​ណ​ការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ភាពយឺត​យ៉ាវ​ក្នុង​ការ​បញ្ចប់​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ គឺ​ដោយសារ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មួយ​ចំនួន​ត្រូវ​បាន​ជាប់​គាំង ដែល​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ត្រូវ​ចំណាយពេល​យូរ​។ ជាក់ស្តែង ផល​ប៉ះពាល់​ត្រង់​ចំណុចប្រសព្វ​រវាងផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​ផ្លូវជាតិ​លេខ​៤ ក្រុមហ៊ុន​បាន​ចំណាយពេល​ជាង​១​ឆ្នាំ​ក្នុង​ការ​ដោះស្រាយ​។ 

បើ​តាម​ការ​បញ្ជាក់​ពី ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​នឹង​ត្រូវ​យឺតយ៉ាវ​ជាង​ផែនការ​ដែល​បាន​កំណត់​។ ថ្នាក់ដឹកនាំ​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​សាងសង់​បាន​សុំ​ពន្យារពេល​សាងសង់​ចំនួន​១​ឆ្នាំ ដោយសារ​មានការ​រាំងស្ទះ​ក្នុង​ការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ឯកឧត្តម ហេង រដ្ឋ​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សា​ធា​ណ​ការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ភាពយឺត​យ៉ាវ​ក្នុង​ការ​បញ្ចប់​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ គឺ​ដោយសារ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មួយ​ចំនួន​ត្រូវ​បាន​ជាប់​គាំង ដែល​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ត្រូវ​ចំណាយពេល​យូរ​។ ជាក់ស្តែង ផល​ប៉ះពាល់​ត្រង់​ចំណុចប្រសព្វ​រវាងផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​ផ្លូវជាតិ​លេខ​៤ ក្រុមហ៊ុន​បាន​ចំណាយពេល​ជាង​១​ឆ្នាំ​ក្នុង​ការ​ដោះស្រាយ​។

ជុំវិញ​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ធ្លាប់​បាន​អះអាង​កន្លង​មក​ថា ទំហំ​ចំណាយ​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​មាន​ទំហំ​ធំ​ជាង​ការ​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​ទាំងមូល​ទៅ​ទៀត​។ ប៉ុន្តែ​ឯកឧត្តម​មិន​បាន​បញ្ជាក់​លម្អិត​ពី​តួលេខ​ចំណាយ​លើ​ការ​ដោះស្រាយ​សំណង​នោះ​ទេ​។ សម្រាប់​ឯកឧត្តម ការ​សាងសង់ ឬ​ពង្រីក​ផ្លូវ ជៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​ទ្រព្យសម្បត្តិ​ឯកជន​នោះ​ទេ គ្រាន់តែ​ផល​ប៉ះពាល់​មាន​ទំហំ​ខុស​គ្នា​ខ្លះ​តូច និង​ខ្លះ​ធំ​។ ផល​ប៉ះពាល់​ទាំងនេះ​បាន​ជំរុញ​ឲ្យ​ទំហំ​ចំណាយ​លើ​ការ​សាងសង់​កាន់តែ​រីក​ធំ​ប៉ោង​ជាង​មុន​។ 

តាម​គម្រោង​ដើម ផ្លូវ​ក្រវាត់ក្រុង​ទី​៣​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២២​នេះ តែ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ការ​បញ្ចប់​ការ​សាងសង់​អាច​នឹង​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ជិត​ចុងឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន​ការ​សាងសង់​សម្រេច​បាន​ជាង​៦០%​ហើយ​។

ជុំវិញ​ទៅ​នឹង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​ដែរ គឺ​មានការ​សាងសង់​ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វា​ង​ចូ​វ​វ៉ា​ន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ។ ផ្លូវ​នេះ​មាន​ប្រវែង​ជិត​៥៣​គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ បន្ថែម​លើ​នេះ​ការ​ស្ថាបនា​ផ្លូវ​ក្រុង​ទី​៣ ក៏​មានការ​សាងសង់​ស្ពាន​អាកាស​ចំនួន​៤ កន្លែង និង​ស្ពាន​ឆ្លងកាត់​ទន្លេ​ចំនួន​ពីរ​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដឹក​ជញ្ជូន​ទំនិញ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរៀបចំពិធីជួបជុំនានានៅរាជធានីភ្នំពេញត្រូវបានរឹតបន្ដឹងឡើងវិញ ក្រោយអូមីក្រុងឆ្លងរីករាលដាលកាន់តែច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្តីណែនាំក្នុងការអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវចំពោះទីតាំងដែល…

តើគោលនយោបាយគ្មានកូវីដ១៩របស់ចិន ពិតជាកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកមែនទេ?

ព័ត៌មាន
តើវាជាការពិតដែរឬទេ ដែលថាគោលនយោបាយគ្មានកូវីដ១៩របស់ចិន កំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក? ប្រទេសចិនបានប្រកាន់ខ្ជាប់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ