គម្រោងវិនិយោគ

ហេតុអ្វីពលរដ្ឋមួយចំនួនប្រតិកម្មក្នុងន័យអវិជ្ជមាន ពេលកម្ពុជាប្រកាសពីការទទួលបានគម្រោងវិនិយោគថ្មីៗ?


នៅរយៈពេល៩ខែក្នុងអាណត្តិថ្មីនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មជាង១៤០គម្រោងជាមួយទុនវិនិយោគប្រមាណជាង២ពាន់៧រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង១៤ម៉ឺនកន្លែង។ ប្រជាជនកម្ពុជា ជាច្រើនបានបង្ហាញការសាទរចំពោះដំណឹងដ៏រីករាយនេះ តែក៏មានប្រជាជនមួយចំនួនហាក់មិនសូវសប្បាយចិត្ត និងបានបញ្ចេញមតិប្រតិកម្មក្នុងន័យអវិជ្ជមានចំពោះបញ្ហានេះទៅវិញ។ តើមានកត្តាអ្វីធ្វើឱ្យពលរដ្ឋមួយចំនួនប្រតិកម្មក្នុងន័យអវិជ្ជមាន ពេលកម្ពុជា ប្រកាសពីការទទួលបានគម្រោងវិនិយោគថ្មីៗយ៉ាងដូច្នេះ?
គម្រោងវិនិយោគ
ដោយ

ឃើញតែពត៌មានអត់ឃើញសកម្មភាពជាក់ស្ដែង, ឃើញតែអក្សរច្រើនជាងរូបភាពពិត, ឃើញតែទទួលបានគម្រោងវិនិយោគរហូតតែជីវភាពប្រជាជននៅតែមិនធូរធារជាដើម ដែលនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន នៅពេលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានប្រកាសពីការទទួលបានគម្រោងវិនិយោគថ្មីៗឬគម្រោងពង្រីកផលិតកម្មម្តងៗ។ តើមានកត្តាអ្វីជំរុញឱ្យពលរដ្ឋមួយចំនួនទាំងនោះបញ្ចេញមតិបែបមិនសូវសប្បាយចិត្តពេលកម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីៗបែបនេះ?

ឆ្លើយតបនឹងសំណួរនេះ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានវាយតម្លៃថា កត្តាដែលធ្វើឱ្យពលរដ្ឋមួយចំនួនបញ្ចេញមតិក្នុងន័យអវិជ្ជមាននៅពេលកម្ពុជាប្រកាសពីការទទួលបានគម្រោងវិនិយោគម្តងៗ អាចមកពីពួកគេគិតថា ឃើញតែប្រកាសពីគម្រោងនេះគម្រោងនោះ តែមិនឃើញគម្រោងទាំងនោះផុសឡើងភ្លាមៗ ឬក្នុងរយៈពេលខ្លីណាមួយដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាល ឬ CDC ប្រកាស។

បើតាមអ្នកជំនាញរូបនេះ គម្រោងវិនិយោគដែលបានប្រកាសទាំងនោះមិនអាចលេចចេញជារូបរាង ឬហុចផលដល់សេដ្ឋកិច្ចបានភ្លាមៗ ឬក្នុងរយៈពេលខ្លីនោះទេ ពោលគឺអាចចំណាយពេលពី១ឆ្នាំទៅ២ឆ្នាំឯណោះ ទើបគម្រោងទាំងនោះអាចលេចចេញជារូបរាង ឬផ្តល់ផលប្រយោជន៍ដល់ប្រជាជន ឬសេដ្ឋកិច្ចជាតិ។

​មិនខុសគ្នាពី លោក លី សូដេត នោះទេ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កត្តាដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបញ្ចេញមិតប្រតិកម្មចំពោះការទទួលបានគម្រោងវិនិយោគថ្មីៗ គឺដោយសារពួកគេពុំបានឃើញលទ្ធផល ឬផ្តល់ប្រយោជន៍ភ្លាមៗដល់ពលរដ្ឋដូចអ្វី ដែលក្រសួងស្ថាប័នមានសមត្ថកិច្ចបានប្រកាស។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រកាសផ្តល់សិទ្ធិ ឬអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺអាចំណាយពេលរហូតប្រមាណ២ឆ្នាំ ទម្រាំគម្រោងនោះលេចចេញជារូបរាង និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

​សូមបញ្ជាក់ជាថ្មីថា នៅក្នុងរយៈពេល៩ខែ ក្នុងអាណត្តិថ្មីនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៤៧គម្រោង ដោយមានទុនវិនិយោគជាង២ពាន់៧រយលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង១៤ម៉ឺនកន្លែង។ ជាក់ស្តែងគ្រាន់តែនៅពេញមួយខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន២៥គម្រោង ដែលមានទុនវិនិយោគប្រមាណ២៤៦លានដុល្លារ និងបង្កើតការងារបានប្រមាណ១ម៉ឺន៥ពាន់កន្លែង៕

None



អត្ថបទបន្ទាប់


ទីផ្សារស្រាបៀរនៅកម្ពុជានឹងហក់ដល់ជាង២ពាន់លានដុល្លារនៅឆ្នាំ២០៣២ ខណៈពលរដ្ឋកម្ពុជាម្នាក់ផឹកស្រាបៀរជាមធ្យមជាង៥៧លីត្រក្នុង១ឆ្នាំ

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ អាស្ទូត អែនណលលីទិកខា (Astute Analytica)បានបង្ហាញថា ពលរដ្ឋកម្ពុជាម្នាក់ផឹកស្រាបៀរជាមធ្យម…

វិបត្តិថាមពលរបស់តៃវ៉ាន់ អាចចោលស្រមោលមិនល្អទៅលើឧស្សាហកម្មបន្ទះឈីបនៅលើពិភពលោក

តៃវ៉ាន់ ដែលជាមហាអំណាចខាងបន្ទះឈីបដ៏ធំមួយនៅលើពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដែលអាចបង្កបញ្ហាដល់អ្នកផលិតបន្ទះឈីប ព្រោះការផលិតបន្ទះឈីបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ