លោក Adani

កំពូលមហាសេដ្ឋីឥណ្ឌា លោក Adani រងការចោទប្រកាន់ពីបទស៊ីសំណូក និងបោកប្រាស់


រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោក Gautam Adani ដែលជាកំពូលមហាសេដ្ឋីរបស់ឥណ្ឌា ប្រធានក្រុមហ៊ុន Adani Group ត្រូវបានចោទប្រកាន់នៅទីក្រុង ញូវយ៉ក ពាក់ព័ន្ធនឹងតួនាទីរបស់លោកនៅក្នុងគម្រោងការស៊ីសំណូកសូកប៉ាន់ និងការវិនិយោគបោកប្រាស់។
លោក Adani
ដោយ
អំពី លោក Adani

បើតាមអាជ្ញាធរ លោក Adani និងអ្នកជាប់ចោទ៧នាក់ផ្សេងទៀត រួមទាំងក្មួយប្រុសរបស់លោកផង គឺលោក Sagar Adani បានយល់ព្រមបង់ប្រាក់សំណូក ២៦៥ លានដុល្លារ ទៅឲ្យមន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីទទួលបានកិច្ចសន្យា ដែលរំពឹងនឹងអាចរកបានប្រាក់ចំណេញ ២ពាន់លានដុល្លារត្រឡប់មកវិញ នៅរយៈពេល ២០ឆ្នាំ និងគម្រោងអភិវឌ្ឍន៍រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ប្រទេសឥណ្ឌាផងដែរ។

រដ្ឋអាជ្ញាអាមេរិក ក៏បានបញ្ជាក់បន្ថែមដែរថា លោក Adani និងនាយកប្រតិបត្តិម្នាក់ទៀតនៅក្រុមហ៊ុន Adani Green Energy ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Vneet Jaain បានប្រមូលដើមទុនជាង ៣ពាន់លានដុល្លារ តាមរយៈប្រាក់កម្ចី និងលក់បណ្ណបំណុល ដោយលាក់បាំងអំពើពុករលួយរបស់ពួកគេពីអ្នកផ្ដល់កម្ចី និងអ្នកវិនិយោគ។

មកទល់ពេលនេះ ក្រុមហ៊ុន Adani Group មិនទាន់មានបកស្រាយជុំវិញបញ្ហានេះ ទៅកាន់អ្នកសារព័ត៌មានអន្តរជាតិធំៗនៅឡើយទេ ខណៈដែលស្ថានទូតឥណ្ឌាប្រចាំទីក្រុងវ៉ាស៊ិនតោនក៏មិនទាន់មានប្រតិកម្មឆ្លើយតបពាក់ព័ន្ធនឹងរឿងនេះដែរ។

លោក Gautam Adani រួមទាំងបក្សពួក ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំមូលបត្រ ការសមគំនិតក្លែងបន្លំមូលបត្រ និងការសមគំនិតក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍។ បន្ថែមពីនេះលោក Adanis ក៏ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់គណៈកម្មការមូលបត្រអាមេរិកផងដែរ។

បើតាមទស្សនាវដ្ដី Forbes ស្ថិតក្នុងវ័យ ៦២ឆ្នាំ បច្ចុប្បន្ន លោក Adani មានទ្រព្យសម្បត្តិសរុប ប្រមាណ ៧០ពាន់លានដុល្លារ និងជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី២ នៅឥណ្ឌា និងលំដាប់ទី ២២ នៅទូទាំងពិភពលោក។ តាមរយៈបទចោទប្រកាន់ដោយរដ្ឋអាជ្ញាអាមេរិកនេះ បានធ្វើឲ្យលោក Adani ក្លាយជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីមួយចំនួនទៀត ដែលត្រូវបានចោទប្រកាន់ជាផ្លូវការនៅសហរដ្ឋអាមេរិកពីបទប្រព្រឹត្តខុសផ្នែកព្រហ្មទណ្ឌ៕




អត្ថបទបន្ទាប់


តម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញ បន្ទាប់ពីបានដាំក្បាលចុះប្រមាណពីរសប្តាហ៍កន្លងមកនេះ

ក្រោយតម្លៃមាសបានដាំក្បាលចុះនៅពីរសប្ដាហ៍កន្លងមកនេះ ឥឡូវនេះតម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញហើយ ដោយគិតត្រឹមរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ ហាងឆេង…

អ្នកជំនាញរំពឹងការហាមឃាត់ការនាំចូលសាច់បង្កកនឹងកាន់តែមានប្រសិទ្ធភាព ក្រោយគយរឹតបន្តឹងលក្ខខណ្ឌក្នុងការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុននាំចូល

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងវិធានការហាមឃាត់ការនាំចូលសាច់បង្កកពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព ក្រោយអគ្គនាយកដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ