វិស័យបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច បន្ដជំរុញកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច


ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពសារព័ត៌មានផ្សាយជាភាសាបរទេសមួយ ក្នុងគោលបំណង បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចទៅកាន់សាធារណៈជន ពិសេសសាធារណៈជនក្រៅស្រុកឲ្យយល់ដឹងកាន់តែច្បាស់ពីវិស័យបរធនបាលកិច្ចនៅកម្ពុជា។
និយ័តករបរធនបាលកិច្ចចុះMOU ជាមួយក្រុមហ៊ុនសារព័ត៌មានអន្តរជាតិមួយ ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច
ដោយ

ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសារព័ត៌មាន CIR Media ក្នុងការបង្កើនការជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែម ក៏ដូចជា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅ កម្ពុជា។ ឯកឧត្តមបន្តថា យន្តការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវក្នុងការធ្វើប្រតិបត្តិការ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផលប្រយោជន៍ ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ច ការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើតបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការររំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្ដម សុខ ដារ៉ា ក៏បានបញ្ជាក់អំពីវឌ្ឍនភាព និងភាពរីកចម្រើននៃវិស័យបរធនបាលកិច្ចថាមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ កត្តាដែលធ្វើឲ្យវិស័យបរធនបាលកិច្ច រីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ក៏ព្រោះតែមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីគ្រប់ភាគីពាក់ព័ន្ធ ជាពេសរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា បរធនបាលកិច្ច នៅតែបន្តអនុវត្តនូវសកម្មភាព និងផែនការរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ក្នុងនោះ បរធនបាលកិច្ច នៅតែបន្តផ្ដោតលើការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ បន្តផ្ដោតសំខាន់លើផ្នែកទីផ្សារ និងនវានុវត្តន៍បច្ចេកទេស ក៏ដូចជា បន្តពង្រឹងកិច្ចសហប្រតិបត្តិកា ឲ្យកាន់តែប្រសើរថែមទៀត។

ដ្បិតថា វិស័យ​បរធនបាលកិច្ច ទើបធ្វើប្រតិបត្តិការពេញលេញក្នុងរយៈពេលជាង ១ឆ្នាំ ក៏ពិតមែន តែទាំងករណីនៃការចុះបញ្ជី និងទំហំប្រតិបត្តិការ នៅក្នុងវិស័យបរធនបាលកិច្ច សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់ ជាពិសេសក្រុមវិនិយោគិនបរទេសកាន់តែសម្លឹងឃើញពីសក្ដានុពលវិនិយោគនៅ កម្ពុជាថែមទៀតផង។ ជាក់ស្ដែង កាលពីមុនករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ច មានត្រឹមតែ ១៧ករណី ប៉ុណ្ណោះ ខណៈនៅដើមឆ្នាំ២០២៣នេះ មានរហូតជាង ៥០០ករណី។ ដោយឡែក ទំហំប្រតិបត្តិការ នៅក្នុងបរធនបាលកិច្ចវិញ បានកើនឡើងរហូតជាង ៥៤០លានដុល្លារអាមេរិក ​នៅដើមឆ្នាំ២០២៣ ខណៈកាលពីមុនមានត្រឹម ១៥៦លានដុល្លារ តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍទីក្រុងរាមតម្លៃ ១៦ពាន់លានដុល្លារកំពុងបង្កើនល្បឿនសាងសង់ឡើងវិញ ក្រោយរាំងស្ទះដោយសារកូវីដ១៩

ព័ត៌មាន
គម្រោងយក្ស Bay of Lights ឬគម្រោងទីក្រុងរាម តម្លៃ១៦ពាន់លានដុល្លារអាមេរិក នៅក្នុងខេត្តព្រះសីហនុ កំពុងចាប់ផ្ដើមបង្កើនល្បឿនការងារសាងសង់របស់ខ្…

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ