

ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1 និងលោកស្រី Xin Ren អ្នកជំនាញការ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១) ដើម្បីតាមដានវឌ្ឍនភាព ក៏ដូចជាវាយតម្លៃសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២០២២ និងលើកទិសដៅការងារបន្ត ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣ ក្នុងក្របខណ្ឌគម្រោង ACSEP សមាសភាគទី១

២) បណ្តុះបណ្តាលស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម ESMS ដល់ក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ACSEP, ក្រុមការងារនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា ដែលជាស្ថាប័នហិរញ្ញវត្ថុដៃគូ និងភាគីពាក់ព័ន្ធ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ., តំណាងមកពី ADB, តំណាងអង្គភាពអនុវត្តគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, តំណាងអង្គភាពអនុវត្តគម្រោងមកពីក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមបណ្តាខេត្តគោលដៅទាំង៦ (ខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ), និងក្រុមការងារមកពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា។
