កូវីដ-១៩ នៅថៃ ផ្ទុះខ្លាំង!

ថៃហាមការជួបជុំ​ជាសាធារណៈនៅទូទាំងប្រទេស បន្ទាប់ពីកូវីដ-១៩​ផ្ទុះខ្លាំងឡើងវិញ


ប្រទេសថៃដែលនៅជិតខាងភូមិផងរបងជាមួយកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដានេះ បានដាក់ចេញ​នូវ​ការ​ហាមប្រាម​លើ​ការជួបជុំ​គ្នា​ជាសាធារណៈ​នៅទូទាំងប្រទេស បន្ទាប់​ពីអាជ្ញាធរ​នៃប្រទេស​នេះ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​និង​ករណីស្លាប់​កើនឡើង​យ៉ាងគំហុក ។
បុគ្គលិកសុខាភិបាលក្នុងសំលៀកបំពាក់ការពារកូវីដ១៩ក្នុងប្រទេសថៃ
ដោយ

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ បាន​ផ្សាយថា នៅថ្ងៃទី១៧ ខែកក្កដា ប្រទេសថៃ​បាន​រកឃើញ​ករណីឆ្លង​ថ្មី កូវីដ-១៩ ចំនួន ១ម៉ឺន​ ៨២ករណី និង​ស្លាប់ ១៤១នាក់ ដែល​ជាចំនួន​ខ្ពស់​បំផុត​មិនធ្លាប់មាន​កន្លងមក និង​នាំ​ឲ្យ​ករណីឆ្លង​សរុបកើនឡើងដល់ ៣៩១.៩៨៩នាក់ និង​ករណី​ស្លាប់​សរុប​ឡើងដល់ ៣២៤០នាក់​ហើយ ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​ជំងឺ​កាច​សាហាវ​នេះ​មក ។ 

បម្រាម​ហាមឃាត់​ការជួបជុំ​ជាសាធារណៈនេះ គឺ​មានចែង​ពីទោសទណ្ឌ​ជាប់ពន្ធនាគារដល់ទៅ ២ឆ្នាំ ឬ​ពិន័យជាប្រាក់ ១២២០ដុល្លារអាមេរិក ឬពិន័យ​ទាំងពីររួមគ្នា ។ 

បន្ថែមលើ​បម្រាម​ចុងក្រោយនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បាន​និយាយថា រដ្ឋាភិបាល​លោក​កំពុង​ពិចារណា​ដាក់ចេញនូវ​វិធានការរឹតបន្តឹង​បន្ថែម​ច្រើន​ថែមទៀត ខណៈដែល​ប្រទេស​នេះ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ឆ្លង​ដ៏អាក្រក់បំផុត ចាប់តាំងពី​ខែ​មេសាមក បន្ទាប់ពី​ការចូលមកដល់​នៃ​មេរោគ​កូវីដ-១៩ បំប្លែង​ថ្មី អាល់ហ្វា និង​ឌែលតា ៕




អត្ថបទបន្ទាប់


សួនសត្វដ៏ធំមួយនៅប្រទេសថៃប្រកាសនឹងបិទទ្វារ ក្រោយពីបើកដំណើរការបាន២៤ឆ្នាំ

ព័ត៌មាន
ក្រោយបើកដំណើរការបាន២៤ឆ្នាំ សួនសត្វ Sriracha Tiger ដ៏ធំមួយរបស់ថៃ ដែលមានសត្វប្រហែល ៥ពាន់ក្បាល និងជាសួនសត្វមួយដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេ…

ស្ដេចប្រដាល់ ប៉ាគីអៅ ត្រូវបានទម្លាក់​ពីតំណែងប្រធានបក្ស បន្ទាប់ពីរិះគន់ប្រធានាធិបតី ឌុយទែតេ

ព័ត៌មាន
តារាប្រដាល់ដ៏ល្បីល្បាញ​និងជាសមាជិកព្រឹទ្ធសភា​របស់​ប្រទេស​ហ្វ៊ីលីពីន លោក អេម៉ានូអ៊ែល ម៉ានី ប៉ាគីអៅ ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែង​ជាប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ