សំបុត្រយន្តហោះឡើងថ្លៃកប់ពពក ខណៈជើងហោះហើររាប់ម៉ឺនត្រូវបានលុបចោលក្រោយផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា


វិស័យអាកាសចរណ៍ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ចាប់តាំងពីសម័យកាលកូវីដ-១៩ មក ដោយសង្គ្រាមរីករាលដាលរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យផ្លូវហោះហើរអាស៊ី-អឺរ៉ុប ជួបភាពវឹកវរយ៉ាងខ្លាំង។ តម្លៃសំបុត្រយន្តហោះបានហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រ គួបផ្សំនឹងការភ័យខ្លាចរឿងសន្តិសុខ និងគ្រាប់បែក បានធ្វើឱ្យអ្នកធ្វើដំណើរជុំវិញពិភពលោកហួសចិត្ត និងតក់ស្លុតជាខ្លាំង។
វិស័យអាកាសចរណ៍
ដោយ

យោងតាមទិន្នន័យពី Cirium បានទម្លាយឱ្យដឹងថា ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជើងហោះហើរជាង៤៦,០០០ជើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ត្រូវបានលុបចោល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times វិបត្តិនេះបានធ្វើឱ្យចរាចរណ៍ផ្លូវអាកាសសកលបាត់បង់អស់ ១០% ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

ការបិទអាកាសយានដ្ឋានសំខាន់ៗនៅតំបន់ឈូងសមុទ្របានរុញច្រានតម្លៃសំបុត្រយន្តហោះឱ្យហក់ឡើងដល់ចំណុចកំពូល។ បើយោងតាមកាលវិភាគពី Google Flights គិតត្រឹមថ្ងៃទី១២ ខែមីនា សំបុត្រទៅ-មកថ្នាក់ធម្មតាពីទីក្រុងស៊ីដនី ទៅទីក្រុងឡុងដ៍ ឡើងថ្លៃជាង៨០% ខណៈសំបុត្រពីសិង្ហបុរី ទៅទីក្រុងឡុងដ៍ឡើងថ្លៃខ្ពស់ដល់ទៅ៣ដង។ អ្វីដែលគួរឱ្យរន្ធត់បំផុត សំបុត្រថ្នាក់អាជីវកម្មរបស់ក្រុមហ៊ុន Cathay Pacific ហក់ឡើងដល់២៨,០០០ដុល្លារ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានបញ្ជាក់ថា ការចំណាយលើប្រតិបត្តិការកើនឡើងដល់៧០% ដោយសារតម្លៃប្រេងយន្តហោះហក់ឡើង៣ដងភ្លាមៗ ក្រោយការបាញ់ប្រហារលើអ៊ីរ៉ង់។ ចំណែកក្រុមហ៊ុន Thai Airways ក៏បានប្រកាសដំឡើងថ្លៃសំបុត្រពី១០% ទៅ១៥%ផងដែរ ដើម្បីទប់ទល់នឹងតម្លៃប្រេងដែលហក់ឡើងថ្លៃខ្ពស់កប់ពពក។

លោក ប្រ៊ៃអាន់ ធើររី (Bryan Terry) នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់អាកាសចរណ៍ Alton ក្នុងទីក្រុងញូវយ៉ក បានលើកឡើងថា ជម្លោះនៅមជ្ឈិមបូព៌ាលើកនេះ កំពុងបង្កផលប៉ះពាល់ដល់ការធ្វើដំណើរខ្លាំងជាងវិបត្តិណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ខណៈតម្លៃសំបុត្រនាពេលនេះជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមក៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីប្រឈមនឹងផ្អាកជើងហោះហើរ ខណៈតម្លៃប្រេងបន្ដហក់ឡើងខ្ពស់

ប្រទេសម៉ាឡេស៊ីអះអាងថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអាចត្រូវផ្អាកជើងហោះហើរមួយចំនួន ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងឥន្ធនៈបន្ដកើន…

ការស៊ើបអង្កេតបឋមរកឃើញថា អាម៉េរិកបាញ់មីស៊ីលខុសគោលដៅចំសាលារៀនផ្ដាច់ជីវិតពលរដ្ឋអ៊ីរ៉ង់១៧៥នាក់

ការស៊ើបអង្កេតបឋមដោយយោធាអាម៉េរិក បានរកឃើញថា សហរដ្ឋអាម៉េរិក គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលដ៏មានអានុភាព Tomahawk មួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ