ការវិនិយោគអាកាសយានដ្ឋាន

ប្រទេសអាស៊ីអាគ្នេយ៍៧ រួមទាំងកម្ពុជា កំពុងប្រកួតប្រជែងក្នុងការពង្រីកព្រលានយន្តហោះ


បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រញាប់ប្រញាល់ពង្រីកអាកាសយានដ្ឋានធំៗ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក ក៏ដូចជាទាក់ទាញការវិនិយោគបរទេស និងអ្នកធ្វើដំណើរបរទេសក្នុងការបង្កើនកំណើនសេដ្ឋកិច្ច បើទោះបីជាផែនការមួយចំនួនកំពុងបង្កើនក្តីបារម្ភអំពីការវិនិយោគលើសកម្រិតក៏ដោយ។ តើប្រទេសអាស៊ីអាគ្នេយ៍ទាំងនោះមានប្រទេសណាខ្លះ ហើយគម្រោងព្រលានយន្តហោះទាំងនោះត្រូវការចំណាយទឹកប្រាក់ប៉ុន្មាន?
ការវិនិយោគអាកាសយានដ្ឋាន
ដោយ

យោងតាមការស្រាវជ្រាវរបស់សារព័ត៌មាន Nikkei Asia លើផែនការពង្រីកព្រលានយន្តហោះនៅជិតទីក្រុងបានបង្ហាញឱ្យឃើញថា ប្រទេសក្នុងតំបន់អាស៊ាន ចំនួន៧រួមមាន ប្រទេសថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា នឹងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរសរុបប្រចាំឆ្នាំយ៉ាងហោចណាស់ដល់៦៥៣លាននាក់ ក្នុងឆ្នាំ២០៣០ កើនឡើងទ្វេដងពី៣៣៦លាននាក់ គិតត្រឹមខែមករាឆ្នាំ២០២៣។

នៅប្រទេសថៃ ចំណតយន្តហោះដ៏ទំនើបមួយបានបើកដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្បែរទីក្រុងបាងកក កាលពីខែកញ្ញា។ ចំណតនេះអាចផ្ទុកយន្តហោះបានដល់ទៅ២៨គ្រឿង និងអាចផ្ទុកអ្នកដំណើរបានរហូតដល់១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពដឹកជញ្ជូនរបស់អាកាសយានដ្ឋាននឹងកើនឡើងដល់ទៅ៦០លាននាក់ ជារៀងរាល់ឆ្នាំ ដើម្បីកាត់បន្ថយការកកស្ទះ។ អាកាសយានដ្ឋានសុវណ្ណភូមិនេះ ក៏នឹងបញ្ចប់ការសាងសង់ផ្លូវសម្រាប់យន្តហោះទី៣នៅឆ្នាំ២០២៤ដែរ។

ផ្លូវទី៣នេះមានគោលបំណងបន្ថែមការសាងសង់ចំណតយន្តហោះបំពាក់បច្ចេកវិទ្យាទំនើបទីពីរ និងផ្លូវរត់មួយខ្សែទៀត ដែលជាខ្សែទីបួននៅឆ្នាំ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់១៥០លាននាក់ ក្នុងអាកាសយានដ្ឋានក្បែរក្រុងបាងកកនេះ។

រដ្ឋាភិបាលថៃ ក៏គ្រោងនឹងពង្រីកអាកាសយានដ្ឋានពីរទៀត គឺអាកាសយានដ្ឋានអន្តរជាតិ ដុនមឿងក្បែរទីក្រុងបាងកក និងអាកាសយានដ្ឋានអ៊ូតាប៉ាវ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីប្រទេសនេះ។

សមត្ថភាពដឹកជញ្ជូនសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងបាងកកនេះ នឹងកើនឡើងដល់២០០ លាននាក់នៅឆ្នាំ២០៣០។ មែនទែនទៅ នេះមិនមែនជារឿងចៃដន្យឡើយ ការប្រញាប់ប្រញាល់សាងសង់ព្រលានយន្តហោះទាំងនេះ ត្រូវបានជំរុញពីកត្តាតម្រូវការក្នុងស្រុក ស្របពេលដែលប្រទេសទាំងនេះកំពុងក្លាយខ្លួនជាប្រទេសចំណូលកណ្តាល។

ក្រៅពីប្រទេសថៃ វៀតណាមវិញក៏នឹងវិនិយោគជិត៤ពាន់លានដុល្លារ លើកកម្រិតសមត្ថភាពអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ទីក្រុងហាណូយដល់៦០លាននាក់ នៅឆ្នាំ២០៣០ដែរ។

ខណៈកម្ពុជានឹងបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅជិតរាជធានីភ្នំពេញនៅឆ្នាំ២០២៥ ដែលមានទុនវិនិយោគសរុប១ពាន់៥រយលានដុល្លារក្នុងការសាងសង់។ ដំបូងព្រលានយន្តហោះនេះអាចផ្ទុកអ្នកដំណើរបាន១៣លាននាក់ ហើយនឹងកើនឡើងដល់៣០លាននាក់នៅឆ្នាំ២០៣០។

ដោយឡែក ម៉ាឡេស៊ី មានគម្រោងពង្រីកសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ១៥០លាននាក់នៅព្រលានយន្តហោះរបស់ខ្លួន ដែលបង្កើនសមត្ថភាពទ្វេដងធៀបនឹងបច្ចុប្បន្ន។ សិង្ហបុរីក៏មានគោលដៅទទួលអ្នកដំណើរឱ្យ១៤០លាននាក់កើនឡើង៧៥% ធៀបនឹងតួលេខថ្ងៃនេះ។

កាលបរិច្ឆេទបញ្ចប់គម្រោងរបស់ប្រទេសទាំងពីរមិនទាន់សម្រេចនៅឡើយទេ។ រីឯហ្វីលីពីន កំពុងរៀបចំគម្រោងពង្រីកព្រលានយន្តហោះចំនួនបួនបន្ថែមទៀតជុំវិញទីក្រុងម៉ានីល។ អ្នកជំនាញខ្លះមើលឃើញថា អាកាសយានដ្ឋានធំៗនៃបណ្តាប្រទេសទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលអ្នកធ្វើដំណើរទូទាំងពិភពលោក ដែលមិនត្រឹមតែទាក់ទាញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងវិនិយោគគិនក្រុមហ៊ុនបរទេសថ្មីៗផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែល និងហាម៉ាស សាចទឹកដាក់គ្នាជុំវិញការវាយប្រហារលើមន្ទីរពេទ្យនៅ Gaza

ព័ត៌មាន
មនុស្សប្រមាណ៥០០នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហារមួយក្នុងមន្ទីរពេទ្យនៅតំបន់ Gaza កាលពីថ្ងៃអង្គារ ដោយមន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស ប…

តើកម្ពុជាទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះពី«វេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣»របស់ចិន?

ព័ត៌មាន
តបតាមការអញ្ញើញរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ