ចិនគ្រោងទិញផលិតផលកសិកម្មពីតំបន់អាស៊ាន

ចិនគ្រោងទិញផលិតផលកសិកម្មពីតំបន់អាស៊ានទ្វេដងក្នុងទឹកប្រាក់១៥០ពាន់លានដុល្លារនៅ៥ឆ្នាំខាងមុខ


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃច័ន្ទទី២២វិច្ឆិកា អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន បានប្រកាសពីគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសចិន និងអាស៊ាន។ ក្នុងចំណោមគំនិតផ្តួចផ្តើមថ្មីទាំងនោះកំពូលមេដឹកនាំរដ្ឋចិន បានបញ្ជាក់ពីគោលបំណងមួយ ចង់បង្កើនការបញ្ជាទិញផលិតផលកសិកម្មពីតំបន់អាស៊ានទ្វេដង ដែលមានទំហំទឹកប្រាក់ប្រមាណ ១៥០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីកាសែតចិនជាភាសាអង់គ្លេស Global Times។
រថយន្តដឹកទំនិញរបស់ប្រទេសចិន
ដោយ

ចិន​គ្រោង​នឹង​ទិញ​ផលិតផល​កសិកម្ម​ពី​តំបន់​អាស៊ាន​ដែល​មាន​តម្លៃ​ទឹកប្រាក់ ១៥០០​លាន​ដុល្លារ ពោល​បង្កើន​ការ​ទិញ​ទ្វេ​ដង​។ ប្រការ​នេះ វា​ជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ក្នុង​តំបន់​មួយ​នេះ ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ បើ​យោង​តាម​ការ​សែត Global Times ដដែល នៅ​ឆ្នាំ​២០១៨ ទំហំ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​អាស៊ាន ទៅ​ចិន​មាន​ត្រឹមតែ​ជាង​១៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​រវាង​ចិន និង​អាស៊ាន​កំពុង​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ទៅ​ៗ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់ស្តែង ពី​មុន​មក ចិន​នាំ​ចូល​ពី​អាស៊ាន​តែ​ផលិតផល​ផ្លែ​ឈើ​ប៉ុណ្ណោះ ប៉ុន្តែ​អំឡុង​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ប្រទេស​ចិន​បាន​បង្កើន​ការ​នាំ​ចូល​អង្ករ និង​សណ្តែកសៀង​បន្ថែម​ទៀត​។

គិត​មក​ទល់​បច្ចុប្បន្ន ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​កសិកម្ម ជាង​៣០ ផ្សេង​ៗ​ពី​គ្នា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដែល​ក្នុង​នោះ​ចិន​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង ផ្លាស់​ប្តូរ និង​បង្ហាត់បង្រៀន​បច្ចេកវិទ្យា​កសិកម្ម​ជាង​២០០ គម្រោង​ផង​ដែរ​។ 

ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ប្រទេស​ថៃ​និង ឥណ្ឌូ​នេ​ស៊ី​ជា​ប្រភព​នាំ​ចូល​ផលិតផល​កសិកម្ម​របស់​ចិន​ធំ​ជាងគេ​។ នេះ​បើ​តាម Global Times ដដែល​។

សូម​ជម្រាប​ថា បើ​តាម​ទិន្នន័យ​ពី​រដ្ឋបាល​គយ​របស់​ចិន ពាណិជ្ជកម្ម​បន្លែ​ផ្លែ​ឈើ​រវាង​ចិន​និង​អាស៊ាន​កាលពី​ឆ្នាំ​២០២០ មាន​ជាង ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ពី​អាស៊ាន​ទៅ​ចិន មាន​តម្លៃ​ជាង​៦​ពាន់​លាន​ដុល្លារ​។ ដោយឡែក គ្រាន់តែ​នៅ​៨​ខែ​ឆ្នាំ​២០២១​នេះ ពាណិជ្ជកម្ម​បន្លែ​និង​ផ្លែ​ឈើ​រវាង​ចិន​និ​អាស៊ាន បាន​កើនឡើង​លើស​តួលេខ​ពេញ​មួយ​ឆ្នាំ​២០២០ រួច​បាត់​ទៅ​ហើយ ពោល​គឺ​អាស៊ាន​បាន​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​ចិន កើន​លើស ៦,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាកសិកររអ៊ូរទាំពីតម្លៃស្រូវចុះថោក តែជីនិងថ្នាំកសិកម្មបែរជាឡើងថ្លៃ តើមកពីមូលហេតុអ្វី?

ព័ត៌មាន
ក្រុមប្រជាកសិករនាំគ្នារអ៊ូរទាំពីតម្លៃស្រូវចុះថោកជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ ខណៈតម្លៃជីនិងថ្នាំកសិកម្មបែរជាឡើងថ្លៃទៅវិញ។

សូមអញ្ជើញចូលរួមបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មី ដោយសេរី និងឥតគិតថ្លៃ

ព័ត៌មាន
សូមអញ្ជើញចូលរួមបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មី ដោយសេរី និងឥតគិតថ្លៃ នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ថ្ងៃទី 27 ខែវិចិ្ឆកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ