ក្រុមហ៊ុនអាម៉ាហ្សូន

Amazon នឹងបោះទុនវិនិយោគ៩ពាន់លានដុល្លារ អភិវឌ្ឍន៍ប្រព័ន្ធរក្សាទុកទិន្នន័យនៅសិង្ហបុរី


ក្រុមហ៊ុនសេវាកម្មរក្សាទុកទិន្នន័យអាម៉ាហ្សូន (AWS) កាលពីថ្ងៃអង្គារ បាននិយាយថា ក្រុមហ៊ុននេះនឹងបោះទុនវិនិយោគបន្ថែម១២ពាន់លានដុល្លារសិង្ហបុរី ប្រហែលជិត៩ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រីកហេដ្ឋារចនាសម្ពន្ធ និងសេវាកម្មរក្សាទុកទិន្នន័យ (cloud) របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុនអាម៉ាហ្សូន
ដោយ

ក្រុមហ៊ុនសេវាកម្មរក្សាទុកទិន្នន័យអាម៉ាហ្សូន AWS បានបើកដំណើរការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើកដំបូងក្នុងឆ្នាំ២០១០ នៅប្រទេសសិង្ហបុរី។ តាំងពីពេលនោះមក ក្រុមហ៊ុននេះបានបញ្ចូលទឹកប្រាក់ជាង៨ពាន់លានដុល្លារអាម៉េរិករួចមកហើយទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីនៅប្រទេសនេះ។

ថ្មីៗនេះក្រុមហ៊ុនដែលជាសាខានៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិកមួយនេះបាននិយាយថា ខ្លួននឹងចាក់បញ្ចូលទុនវិនិយោគជិត៩ពាន់លានដុល្លារអាម៉េ​រិកបន្ថែមទៀតនៅក្នុងរយៈពេល៥ឆ្នាំ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

លោកស្រី ព្រីស៊ីឡា ឆុង (Priscilla Chong) អ្នកគ្រប់គ្រងប្រចាំប្រទេសសិង្ហបុរីរបស់ក្រុមហ៊ុន AWS Singapore បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារថា ការវិនិយោគនេះនឹងបន្ថែមទៅលើការសាងសង់ និងបង្កើនសមត្ថភាពរបស់ប្រព័ន្ធកុំព្យូទ័រ DC ទាំងអស់ ដែលបាន តភ្ជាប់ជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងប្រទេសសិង្ហបុរី។

លោកស្រី ឆុង បានបន្ថែមថា ក្រុមហ៊ុន AWS នឹងបន្តដំណើរការរបស់ខ្លួនដោយប្ដេជ្ញាចិត្តយ៉ាងរឹងមាំចំពោះតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការលើកកម្ពស់ជំនាញឌីជីថល នៅទូទាំងប្រទេសនេះ តាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រកបដោយសុវត្ថិភាព និងជាប់លាប់នៅទូទាំងតំបន់នេះ។

លោកស្រី ឆុង បានបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រីបានបណ្តុះបណ្តាលមនុស្សចំនួនជាង ៤០ម៉ឺននាក់នៅក្នុងប្រទេសសិង្ហបុរី លើជំនាញប្រព័ន្ធកុំព្យូទ័រចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយក្រុមហ៊ុននេះ នឹងបន្តវិនិយោគលើជំនាញ និងបង្កើនផលិតភាពនៅទូទាំងប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម គ្រោងចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស ដែលកំពុងបង្កភាពចម្រូងចម្រាសពេញផ្ទៃប្រទេស

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានស្នើឱ្យធនាគារកណ្ដាលវៀតណាម សិក្សាសមិទ្ធលទ្ធភាព ដើម្បីដាក់ចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស រួ…

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា ការបែកបាក់រវាងមហាយក្សចិន និងលោកខាងលិច កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
Alt Title: សេដ្ឋកិច្ចពិភពលោកមន្ត្រីថ្នាក់កំពូលមួយរូបនៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការសោកស្ដាយចំពោះការដាំក្បាលចុះ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ