សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

តើវាសនាកងទ័ពអ៊ុយក្រែនសុំចុះចាញ់ដែលកំពុងស្ថិតក្នុងដៃរុស្ស៊ីនឹងទៅជាយ៉ាងណា?


កងទ័ពអ៊ុយក្រែនជាង២៥០នាក់ចុងក្រោយ ដែលនៅសេសសល់ក្នុងតំបន់រោងចក្រស្លរដែក Azov នៃទីក្រុង Mariupol បានទម្លាក់អាវុធសុំចុះចាញ់កងទ័ពរុស្ស៊ីហើយ បន្ទាប់ពីពួកគេបានតស៊ូកាន់តែអស់សង្ឃឹមទៅៗ អស់ពេលជាច្រើនសប្តាហ៍មកនេះ។ ការលើកទង់ជ័យសនេះ បានក្លាយជាការបិទបញ្ចប់ជាស្ថាពរនូវសមរភូមិដ៏រ៉ាំរ៉ៃនៃទីក្រុងម៉ារីយ៉ូប៉ូល ព្រមទាំងបិទបញ្ចប់ការឡោមព័ទ្ធរបស់ទាហ៊ានរុស្ស៊ីក្នុងតំបន់ Azov ផងដែរ។ នេះជាគឺជាជ័យជំនះជាស្ថាពរមួយសម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយក៏ជាជ័យជម្នះដ៏កម្រផងដែរ សម្រាប់សង្គ្រាមរបស់លោកក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែននៅម៉ារីយ៉ូប៉ូលត្រូវបានគេដឹកចេញទៅ ក្រោយសុំចុះចាញ់កាលពីថ្ងៃចន្ទ (រូបភាព​៖ រ៉យទ័រ))
ដោយ

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​នៅ​ថ្ងៃនេះ បាន​ឲ្យ​ដឹង​ថា យុទ្ធ​ជន​អ៊ុយ​ក្រែ​ន​យ៉ាងតិច ២៥៦ នាក់​បាន​ដាក់អាវុធ​ចុះចាញ់ ក្នុង​នោះ​មាន​៥១​នាក់​រង​របួស​ធ្ងន់ធ្ងរ​។​នេះ​បើ​តាម​តួលេខ​ផ្ដល់​ឲ្យ​ពី​ខាង​រុ​ស្ស៊ី​។ ប៉ុន្តែ​តួលេខ​ពី​ខាង​អ៊ុយ​ក្រែ​ន​វិញ បាន​បញ្ជាក់​ថា មាន​ទាហាន​ទាំងអស់ ២៦៤​នាក់​រួម​ទាំង​អ្នក​រង​របួស ៥៣​នាក់​ផង​ដែរ​។

រថយន្តក្រុង​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកចាក​ចេញពី តំបន់​រោងចក្រ​ស្លរ​ដែក​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ នាំ​យក​កងទ័ព​អ៊ុយ​ក្រែ​ន​ទាំង​ជាង​២៥០​នាក់​ចាកចេញ​ទៅ អម​ដោយ​រថពាសដែក​របស់​រុ​ស្ស៊ី​។ សេចក្តីរាយការណ៍​ចុង​ក្រោយ​ឲ្យ​ដឹង​ថា រថយន្តក្រុង​ចំនួន​៥​គ្រឿង បាន​មក​ដល់ទី​ក្រុង​ដែល​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី​ឈ្មោះ ណូ​វូ​ហ្សូ​វ (Novoazovsk) ជា​កន្លែង​ដែល​ទី​រដ្ឋាភិបាល​ក្រុង​ម៉ូ​ស្គូ​បាន​អះអាង​ថា នឹង​យក​ទាហាន​ដែល​របួស​មក​ព្យាបាល​។

ប្រភព​ក្នុង​តំបន់​មួយ​រូប​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់ Reuters ថា រថយន្តក្រុង​ចំនួន​ប្រាំពីរ​គ្រឿង​ទៀត​ដែល​ដឹក​យុទ្ធ​ជន​អ៊ុយ​ក្រែ​ន​ពី​តំបន់ Azov បាន​មក​ដល់​មន្ទីរឃុំឃាំង​មួយ​កន្លែង​ដែល​គេ​ទើបនឹង​បើក​ឡើង​វិញ នៅ​ក្នុង​ទីក្រុង​អូ​ឡេ​នី​វ​កា​(Olenivka) ដែល​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី ក្បែរ​ទីក្រុង ដូ​ណេ​ស​(Donetsk)​។

ជោគវាសនារ​បស់ទ័ព​អ៊ុយ​ក្រែ​ន​ក្នុង​ដៃ​រុ​ស្ស៊ី​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

ក្រោយ​ការ​សុំ​ចុះចាញ់​របស់​កងទ័ព​អ៊ុយ​ក្រែ​ន វិមាន​ក្រឹម​ឡាំង​បាន​អះអាង​ថា​លោក ពូ​ទី​ន​នឹង​ធានា​ថា ឈ្លើយសឹក​ទាំងអស់​នឹង​ត្រូវ​បាន​គេ​ចាត់ចែង​ទៅ​តាម​និ​តិ​វិធី​ស្តង់ដារ​ជា​អន្តរជាតិ ហើយ​មន្ត្រី​អ៊ុយ​ក្រែ​ន​ឯណោះ​វិញ​បាន​និយាយ​ថា ពួក​គេ​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​គ្នា​ជាមួយ​ឈ្លើយសឹក​រុ​ស្ស៊ី ដែល​ទីក្រុង​កៀវ​ចាប់ខ្លួន​កន្លង​មក​។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់​រុ​ស្ស៊ី​បាន​រាយការណ៍​ថា រុ​ស្ស៊ី​គ្រោង​នឹង​សួរ​ចម្លើយ​ទាហាន​ទាំងអស់ ដែល​សុំ​ចុះចាញ់ ហើយ​ដែល​ភាគច្រើន ពួក​គេ​ជា​សមាជិក​នៃ​កងវរសេនាតូច Azov​។ កងវរសេនាតូច Azov នៃ​ជា​គោលដៅ​របស់​ទីក្រុង​ម៉ូ​ស្គូ​ខ្លាំង​ណាស់ ដោយហេតុ​ថា​ម៉ូ​ស្គូ​ចោទប្រកាន់​ក្រុង​កៀវ​ថា​បាន​ប្រើ កង​នេះ​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​មក​លើ​រុ​ស្ស៊ី​។

គួរ​ជម្រាប​ថា ការ​ទម្លាក់អាវុធ​របស់​កងទ័ព​ចុង​ក្រោយ​ក្នុង​តំបន់ Azov នៃ​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល ជា​ការ​បើកផ្លូវ​យ៉ាង​ពេញលេញ​ដល់ទី​ក្រុង​ម៉ូ​ស្គូ ក្នុង​ការ​គ្រប់គ្រង​ទាំងស្រុង​នូវ​តំបន់ឆ្នេរ​សមុទ្រ Azov និង​ការ​លាតសន្ធឹង​ទៅ​ភាគ​ខាងកើត និង​ខាងត្បូង​អ៊ុយ​ក្រែ​ន ទោះបីជា​កងទ័ព​របស់​ខ្លួន​បាន​ដកថយ​ពី​ជាយក្រុង Kharkov នៅ​ភាគ​ឦសាន​ហើយ​ក៏​ដោយ​។

គួរ​កត់​សម្គាល់ថា កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ គឺ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ហាក់​បង្ហាញ​ភាព​នៅ​ទ្រឹង ពិសេស​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ មន្ត្រី​មក​ពី​ភាគី​ទាំង​ពីរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​ថា កិច្ចចរចា​សន្តិភាព​ដែល​មាន​បំណង​បញ្ចប់សង្គ្រាម​បាន​នៅ​ទ្រឹង នៅ​ទ្រឹង​ព្រោះ​ការ​ចរចា​ផ្ទាល់​ចុង​ក្រោយ បាន​ធ្វើ​ឡើង​តាំងពី​ចុងខែ​មីនា ខណៈ​ការ​ពិភាក្សា​គ្នា​តាម​អន​ឡាញ មាន​តិចតួច​បំផុត​ដែល​បាន​ធ្វើ​ឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើង បញ្ជូនយន្ដហោះទៅដឹកសម្ភារសុខាភិបាលពីចិន ក្រោយផ្ទុះឆ្លងកូវីដ១៩

ព័ត៌មាន
បន្ទាប់ពីបាន ច្រានចោលនូវជំនួយវ៉ាក់សាំងពីអង្គការពិភពលោក និងការជួយនានាពីកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ន…

សភាស្រីលង្ការារាំងចលនាថ្កោលទោសប្រធានាធិបតី ខណៈសមាជិកសភា២រូបត្រូវបានចាប់ខ្លួនដោយសារអំពើហិង្សា

ព័ត៌មាន
ក្រោយពីនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសថា ប្រទេសកំពុងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ និងធ្លាក់ដល់ថ្ងៃចុងក្រោយនៃការផ្គត់ផ្គង់ប្រេងឥន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ