វិស័យធនាគារ

និយ័តករសហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យធនាគារនានា ចូលរួមក្នុងសកម្មភាពគ្រីបតូ ដោយមិនចាំបាច់ស្នើសុំការអនុម័តជាមុន


និយ័តករសហរដ្ឋអាម៉េរិក ដែលគ្រប់គ្រងបណ្ដាធនាគារជាតិ បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមីនា ថា ពេលនេះធនាគារនានា អាចចូលរួមក្នុងសកម្មភាពរូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ ដូចជាការផ្ដល់សេវារក្សាទុកគ្រីបតូ ជួសមុខឱ្យអតិថិជន ធ្វើប្រតិបត្តិការទូទាត់ និងការផ្ទេរពាក់ព័ន្ធនឹងគ្រីបតូ ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain និងការចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនគ្រីបតូ ជាដើម ហើយមិនចាំបាច់ស្នើសុំការអនុម័តពីនិយ័តករជាមុនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ការិយាល័យគ្រប់គ្រងរូបិយប័ណ្ណ(OCC) ដែលជានិយ័តករសហរដ្ឋអាម៉េរិក គ្រប់គ្រងបណ្ដាធនាគារជាតិ បានចេញសេចក្ដីថ្លែងការណ៍ថា ពេលនេះធនាគារជាតិនានា ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ដូចជាការផ្ដល់សេវារក្សាទុកគ្រីបតូជួសមុខឱ្យអតិថិជន ធ្វើប្រតិបត្តិការទូទាត់ និងការផ្ទេរពាក់ព័ន្ធនឹងគ្រីបតូដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain និងការចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនគ្រីបតូជាដើម។

ការិយាល័យគ្រប់គ្រងរូបិយប័ណ្ណ (OCC) ក៏បានដកចេញផងដែរនូវវិធានតម្រូវឱ្យធនាគារនានា ស្នើសុំការអនុម័តពីនិយ័តករជាមុនសិន មុននឹងចូលរួមក្នុងសកម្មភាពគ្រីបតូ រួមទាំងការបង្ហាញថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងគ្រប់គ្រងអាជីវកម្មនោះផងដែរ។

លោក រ៉តនី ហ៊ូដ (Rodney Hood) ដែលជាប្រធានស្ដីទីនៃការិយាល័យគ្រប់គ្រងរូបិយប័ណ្ណ (OCC) បានចេញសេចក្តីថ្លែងការណ៍ថា គោលការណ៍ណែនាំថ្មីនេះ បញ្ជាក់យ៉ាងច្បាស់ថា ធនាគារនានា ត្រូវតែមានសមត្ថភាពគ្រប់គ្រងហានិភ័យ មិនថាពួកគេប្រើប្រាស់បច្ចេកវិទ្យាអ្វីនោះទេ។

ការប្រកាសនេះធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីសេតវិមាន បានរៀបចំកិច្ចប្រជុំកំពូលគ្រីបតូ និងនៅតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាឱ្យបង្កើតទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រថ្មីមួយ ដែលមានការដាក់បញ្ចូលគ្រីបតូ Bitcoin និងគ្រីបតូមួយចំនួនផ្សេងទៀត​។

ការិយាល័យគ្រប់គ្រងរូបិយប័ណ្ណ បានលុបចោលគោលការណ៍ណែនាំចាស់ពីរដ្ឋបាល លោក ចូ បៃឌិន ដែលតម្រូវឱ្យធនាគារនានា ជូនដំណឹងដល់និយ័តករជាមុនសិន មុននឹងចូលរួមក្នុងសកម្មភាពគ្រីបតូណាមួយ និងត្រូវបង្ហាញថា ពួកគេអាចគ្រប់គ្រងហានិភ័យបាន។ សូមបញ្ជាក់ថា កាលពីមុននិយ័តករសហរដ្ឋអាម៉េរិក ក៏ធ្លាប់បានព្រមានឱ្យធនាគារនានា មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះការប្រែប្រួលនៃហាងឆេងគ្រីបតូ ប៉ុន្តែមិនដាក់បម្រាមនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើគោលនយោបាយពន្ធ កាត់បន្ថយកម្លាំងពលកម្ម និងការចំណាយរបស់លោក ត្រាំ អាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចអាម៉េរិក?

ក្រោយលោក ដូណាល់ ត្រាំ ចូលកាន់កាប់សេតវិមាន ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះ ការអនុវត្តគោលនយោបាយចំពោះពិភពលោក និងសម្រា…

ជប៉ុន អនុញ្ញាតឱ្យស្រីលង្កា រៀបចំឥណទានឡើងវិញក្នុងទំហំ២,៥ពាន់លានដុល្លារ ក្រោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ប្រទេសស្រីលង្កា និងប្រទេសជប៉ុន បានចុះកិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញ ក្នុងទំហំ២,៥ពាន់លានដុល្លារអាម៉េរិក ក្រោយចរចាអស់រយៈពេល២ឆ្នាំ ដែលនឹងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ