ការបិទដំណើរការរដ្ឋាភិបាល

ការបិទដំណើរការរដ្ឋាភិបាល ធ្វើឱ្យអាម៉េរិកខាតបង់រហូតដល់១៥ពាន់លានដុល្លារក្នុង១ថ្ងៃ


ផលប៉ះពាល់នៃការបិទដំណើរការស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដោយសារគ្មានកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាជាតិរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យតាំងពីថ្ងៃទី១ ខែតុលា ត្រូវបានគេប៉ាន់ប្រមាណថា មួយថ្ងៃធ្វើឱ្យសហរដ្ឋអាម៉េរិកខាតបង់សេដ្ឋកិច្ចរហូតដល់ទៅ១៥ពាន់លានដុល្លារអាម៉េរិក។ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកបានអះអាងថា ការបិទទ្វាររដ្ឋាភិបាលនេះកំពុងធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកជាប់គាំង។
ការបិទដំណើរការរដ្ឋាភិបាល
ដោយ

សារព័ត៌មាន The Edge Malaysia បានរាយការណ៍ថា រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិកលោក ស្កុត បេសសេន បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា ការបិទទ្វាររដ្ឋាភិបាលសហព័ន្ធរយៈពេលពីរសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកខាតបង់ធ្ងន់ធ្ងរ និងរាំងស្ទះការងារមួយចំនួន។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ សេដ្ឋកិច្ចអាម៉េរិករងការខាតបង់ធ្ងន់ធ្ងររហូតដល់១៥ពាន់លានដុល្លារ ក្នុង១ថ្ងៃ ដូច្នេះ លោក ស្នើឱ្យគណបក្សប្រជាធិបតេយ្យចូលតុពិភាក្សាជាមួយគណបក្សសាធារណរដ្ឋឡើងវិញ ដើម្បីបញ្ចប់ការខាតបង់។ ជាមួយគ្នានេះ រលកនៃលំហូរវិនិយោគទៅក្នុងសេដ្ឋកិច្ចអាម៉េរិក រួមទាំងគម្រោងដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃបញ្ញាសិប្បនិម្មិតត្រូវបានរាំងស្ទះដោយសារការបិទទ្វារនេះ។

លើសពីនេះការបិទស្ថាប័នរដ្ឋាភិបាលមួយចំនួនរបស់សហរដ្ឋអាម៉េរិកនេះមិនមែនប៉ះពាល់តែសហរដ្ឋអាម៉េរិកនោះទេ តែវាក៏បានបង្កផលប៉ះពាល់ដល់ប្រទេសនានាផងដែរ។ ហើយសូម្បីតែស្ថិតិ និងទិន្នន័យ ដែលចាំបាច់នានាសម្រាប់អ្នកបង្កើតគោលនយោបាយ ក៏កំពុងរងផលប៉ះពាល់ដែរ។

លោក កាហ៊្សូអូ យូអេដា (Kazuo Ueda) ទេសាភិបាលធនាគារកណ្តាលជប៉ុនបានប្រាប់សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗថា ការបិទទ្វារការិយាល័យសហព័ន្ធនៅអាម៉េរិក បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយជប៉ុនសង្ឃឹមថា វានឹងត្រូវបានសម្របសម្រួល និងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនេះបានចាត់ទុកការដំណើរការរដ្ឋាភិបាលអាម៉េរិក មិនមែនជារឿងធម្មតានោះទេ តែវាជាវិបត្តិសម្រាប់ពិភពលោក ព្រោះប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសហិរញ្ញវត្ថុសុទ្ធតែមានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Vietjet ឈ្នះពានរង្វាន់ដ៏មានតម្លៃសម្រាប់ការផ្តល់សេវាកម្មអតិថិជនល្អ នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក ២០២៥

(ភ្នំពេញ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានអះអាងជាថ្មីម្តងទៀតនូវជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី…

ឥណ្ឌូនេស៊ី ជះលុយ៩ពាន់លានដុល្លារទិញយន្ដហោះចម្បាំង J-10C របស់ចិន ចំនួន៤២គ្រឿង

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថា ទីក្រុងហ្សាការតា បានចាយលុយដល់ទៅ៩ពាន់លានដុល្លារអាម៉េរិក បញ្ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ