គណបក្សនយោបាយ

ក្នុងចំណោមគណបក្សនយោបាយនៅថៃ តើមានគណបក្សណាមួយដែលអាចមានសមត្ថភាពដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា?


បើគ្មានការប្រែប្រួលទេ ប្រទេសថៃនឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយព្រះមហាក្សត្រថៃ បានឯកភាពលើសំណើសុំរំលាយសភាមុនពេលកំណត់របស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ កាលពីពេលថ្មីៗ។ តើក្នុងចំណោមគណបក្សនយោបាយនៅថៃ គណបក្សណាមួយដែលអាចមានសមត្ថភាពដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ? ឆ្លើយតបនឹងសំណួរនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា ហាក់មិនមានជំនឿលើគណបក្សនយោបាយនៅថៃ ណាមួយ ដែលមានសមត្ថភាពអាចដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុ
គណបក្សនយោបាយ
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា បើតាមការស្ដង់មតិនៅក្នុងប្រទេសថៃ គណបក្សប្រជាជនថៃបានឈរលើលេខរៀងទី១ ដែលមានប្រជាប្រិយភាពខ្លាំងជាងគេ តែយ៉ាងណាគណបក្សភូមិចៃថៃ របស់លោក អានុទីន ក៏កំពុងឡើងប្រជាប្រិយភាពខ្លាំងផងដែរ ខណៈគណបក្សនេះយកបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីមហាជនថៃ។ បើតាមអ្នកជំនាញរូបនេះ មិនថា គណបក្សណាជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីនោះទេ ក៏ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នឹងនៅតែបន្តកើតឡើងមិនអាចរលត់បាននោះទេ ដែលចាំបាច់កម្ពុជា ត្រូវតែពង្រឹងសមត្ថភាពលើវិស័យការពារជាតិ លុបបំបាត់អំពើពុករលួយ ធ្វើទំនើបកម្មបច្ចេកវិទ្យា ទាក់ទាញវិនិយោគិនបរទេសឱ្យបានច្រើន និង អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបន្ថែមទៀតជាដើម។

ជាមួយគ្នានេះ លោកបសណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសង្កេតឃើញថា ទោះបីលោក អានុទីន ប្រធានគណបក្សភូមិចៃថៃ ព្យាយាមបង្កើតសង្គ្រាមឈ្លានពានលើកម្ពុជា ដើម្បីតោងប្រជាប្រិយភាពយ៉ាងណាក្តី ក៏គណបក្សប្រជាជនថៃនឹងនៅតែទទួលបានការគាំទ្រខ្លាំង ដោយសារបក្សនេះមានកម្លាំងយុវជនថៃ គាំទ្រច្រើន។ អ្នកជំនាញរូបនេះជឿជាក់ថា គណបក្សប្រជាជនថៃនឹងឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ តែអាចក្លាយជានាយករដ្ឋមន្រ្តីយ៉ាងណានោះវាមិនប្រាកដនោះទេ ព្រោះប្រព័ន្ធបោះឆ្នោតនៅថៃ ត្រូវឆ្លងកាត់ព្រឹទ្ធសភាមួយតង់ទៀត។ តែយ៉ាងណាអ្នកជំនាញរូបនេះហាក់មិនមានជំនឿលើគណបក្សណាមួយ ដែលអាចដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នោះទេ។

គួរបញ្ជាក់ថា មេបក្សប្រឆាំងដ៏ធំជាងគេនៅប្រទេសថៃ គឺគណបក្សប្រជាជនថៃ បានចាត់ទុកការបោះឆ្នោតនៅឆ្នាំក្រោយនេះ មិនមែនគ្រាន់តែជាការជ្រើសរើសគណបក្សនយោបាយណាមួយនោះទេ តែជាការជ្រើសរើសថា តើពលរដ្ឋសុខចិត្តបន្តរស់នៅជាមួយរដ្ឋ ដែលដឹកនាំប្រទេសឱ្យបរាជ័យដូចបច្ចុប្បន្ន ឬចាប់ផ្តើមកសាងប្រទេសជាមួយអ្នកថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោកអនុទីន បើកកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្រោយសង្ស័យថា មានដ្រូនអនាមិកហោះចូលទីតាំងមួយចំនួន

នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល នៅថ្ងៃចន្ទ ទី២២ ខែធ្នូនេះ បានជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាសន្តិសុខជាតិថៃ ស្តីពីបញ្ហាដ្រូនអនាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ