វិស័យការពារជាតិ

លោកអនុទីន បើកកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្រោយសង្ស័យថា មានដ្រូនអនាមិកហោះចូលទីតាំងមួយចំនួន


នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល នៅថ្ងៃចន្ទ ទី២២ ខែធ្នូនេះ បានជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាសន្តិសុខជាតិថៃ ស្តីពីបញ្ហាដ្រូនអនាមិក ដែលអាជ្ញាធរថៃ អះអាងថា បានហោះលើ តំបន់ផ្សេងៗក្នុងប្រទេសថៃ រួមទាំងតំបន់ជិតអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិផងដែរ។ ក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាសន្ដិសុខជាតិ ក៏បានដាក់ចេញ វិធានការបន្ទាន់ចំនួន៤ ដើម្បីទប់ស្កាត់ និងប្រឆាំងនឹងបញ្ហានេះ ដោយតម្រូវឱ្យស្ថាប័នពាក់ព័ន្ធជូនដំណឹងដល់សាធារណជនថា ការបង្ហោះដ្រូននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ នឹងមានទោសធ្ងន់ធ្ងរដល់ថ្នាក់ប្រហារជ
វិស័យការពារជាតិ
ដោយ

បើតាមលោក ឆាតឆៃ បាងឆាវ៉ាត់ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ វិធានការបន្ទាន់ចំនួន ៤ ដែលក្រុមប្រឹក្សាសន្តិសុខជាតិបានដាក់ចេញវិធាន រួមមាន ទី១. ណែនាំដល់កម្លាំង និងគ្រប់ស្ថាប័នជាតិពាក់ព័ន្ធ ឱ្យសហការគ្រប់គ្រង និងទប់ស្កាត់ការបង្ហោះដ្រូនចូលទៅក្នុងតំបន់ហាមឃាត់ដែលមានការគ្រប់គ្រង។ទី២. អនុញ្ញាតឱ្យក្រសួងការពារជាតិមានសិទ្ធិបញ្ជាទិញឧបករណ៍ប្រឆាំងដ្រូន ដែលត្រូវបានចាត់ទុកថា ជាឧបករណ៍យោធា ដើម្បីត្រៀមខ្លួនសម្រាប់កិច្ចការពារតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់។ទី៣. រឹតបន្តឹងច្បាប់នាំចូលដ្រូន និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងការជួញដូរដ្រូនខុសច្បាប់នៅតាមតំបន់ព្រំដែន និងទីតាំងផ្សេងទៀត។ និងទី៤. ផ្សព្វផ្សាយឱ្យសាធារណជនដឹងថា ការប្រើប្រាស់ដ្រូន ដែលប៉ះពាល់ដល់សន្តិសុខជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ និងការបង្ហោះដ្រូននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ នឹងត្រូវទទួលទោសធ្ងន់ដល់ថ្នាក់ប្រហារជីវិត។

បើតាមកាសែតថៃ Khaosod ចុះផ្សាយកាលពីថ្ងៃទី ២១ ខែធ្នូ បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចថៃ នៅក្នុងខេត្តសាមុតប្រាកាន បានចេញត្រួតពិនិត្យសន្តិសុខយ៉ាងរឹតរឹងនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ បន្ទាប់ពីមានរបាយការណ៍អំពី យន្តហោះគ្មានមនុស្សបើកមួយ បានហោះនៅក្បែរនោះកាលពីយប់ថ្ងៃទី ២០ ខែធ្នូ៕




អត្ថបទបន្ទាប់


ក្នុងចំណោមគណបក្សនយោបាយនៅថៃ តើមានគណបក្សណាមួយដែលអាចមានសមត្ថភាពដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា?

បើគ្មានការប្រែប្រួលទេ ប្រទេសថៃនឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយព្រះមហាក្សត្រថៃ បានឯកភាពលើសំណើស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ