ទឹកជំនន់

រដ្ឋាភិបាលលោកអានុទីន ដាក់ចេញផែនការស្ដារឡើងវិញបីដំណាក់កាល ខណៈគ្រោះទឹកជំនន់ធ្វើឱ្យខូតខាតសេដ្ឋកិច្ចប្រមាណ ៣១០លានដុល្លារ


លោកអានុទីន នៅថ្ងៃព្រហស្បិ៍នេះ បានប្រកាសផែនការស្តារសេដ្ឋកិច្ចឡើងវិញ ជាបីដំណាក់កាល ខណៈដែល គ្រោះមហន្ដរាយទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៣០០ឆ្នាំមកនេះ បានធ្វើឱ្យខេត្តភាគខាងត្បូងរបស់ប្រទេសថៃ កំពុងរងនូវការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្នុងតម្លៃជាទឹកប្រាក់ប៉ាន់ស្មានជាង ៣១០ លានដុល្លារ ដោយក្នុងនោះ មជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុង Hat Yai ខេត្តសុងក្លា ទទួលរងនូវការបំផ្លិចបំផ្លាញខ្លាំងជាងគេបំផុត។ នេះបើយោងតាមកាសែតថៃ Khaosod។
ទឹកជំនន់
ដោយ

រដ្ឋាភិបាលលោកអានុទីន ដែលកំពុងរងនូវការរិះគន់ខ្លាំងៗពីប្រជាពលរដ្ឋ រួមទាំងក្រុមបក្សប្រឆាំងថា ធ្វើសកម្មភាពយឺតយ៉ាវនៅក្នុងការសង្គ្រោះពលរដ្ឋចេញពីវិបត្តិគ្រោះទឹកជំនន់នោះ បានសម្រេចដាក់ចេញនូវវិធានការសេដ្ឋកិច្ចជាបីដំណាក់កាល រួមមាន៖

ទី១. វិធានការសង្គ្រោះរយៈពេលខ្លី ផ្ដោតលើការធានាថា ពលរដ្ឋរងគ្រោះ អាចទទួលបានការផ្គត់ផ្គង់នូវចំណីអាហារ ទឹក ថ្នាំសង្កូវ និងទីជម្រកបណ្ដោះអាសន្នគ្រប់គ្រាន់។

ទី២. វិធានការរយៈពេលមធ្យម មានគោលបំណងស្ដារប្រាក់ចំណូល និងកាត់បន្ថយបន្ទុកហិញ្ញវត្ថុសម្រាប់ពលរដ្ឋ តាមរយៈការពន្យារពេលទូទាត់សងបំណុល ក្នុងអត្រាការប្រាក់សូន្យភាគរយ និងកម្មវិធីគាំទ្រពាណិជ្ជកម្មផ្សេងទៀត។ រដ្ឋាភិបាលថៃ នឹងឧបត្ថម្ភធនលើទំនិញ ដើម្បីឱ្យមានតម្លៃទាបជាងទីផ្សារ សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋដែលងាយរងគ្រោះ ដោយបន្ថែមការបរិច្ចាគពីវិស័យឯកជនផងដែរ។

និងទី៣. វិធានការរយៈពេលវែង ផ្ដោតលើការវិលត្រឡប់មករកភាពប្រក្រតីរបស់សហគមន៍ឡើងវិញ ដោយលោកអានុទីន ជឿជាក់ថា ភាគច្រើននៃម្ចាស់អាជីវកម្ម ទំនងជាមានការធានារ៉ាប់រងលើអចលនទ្រព្យរបស់ពួកគេ ហើយរដ្ឋាភិបាលនឹងជួយសម្របសម្រួល ដើម្បីពន្លឿនឱ្យម្ចាស់អាជីវកម្មអាចទទួលប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងទាំងនោះ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់សម្រាប់ការជួសជុលផ្ទះ ហាង និងសំណង់ដែលខូចខាតផ្សេងទៀត ដោយរង់ចាំការវាយតម្លៃការខូចខាតពីស្ថាប័នជំនាញ។

សូមបញ្ជាក់ថា រយៈពេលជិត១សប្ដាហ៍នេះ គ្រោះទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងនៅហាតយ៉ៃ ខេត្តសុងក្លា ហើយ​សកម្មភាពសេដ្ឋកិច្ចត្រូវបានផ្អាកទាំងស្រុង ខណៈការខូចខាតអគារ ផ្ទះសម្បែង និងយានយន្ដ ៕




អត្ថបទបន្ទាប់


លោក ត្រាំ ប្តេជ្ញាបង្កើនការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ក្រោយមានការបាញ់ប្រហារឆ្មាំការពារសន្ដិសុខ២នាក់នៅជិតសេតវិមាន

ក្រោយមានការបាញ់ប្រហារលើឆ្មាំសន្តិសុខជាតិ ចំនួន២នាក់ នៅជិតសេតវិមាន កាលពីថ្ងៃទី២៦ វិច្ឆិកា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្ដ…

រឿងអាស្រូវពុករលួយ និងការឆបោកផ្ទួនៗកំពុងទាញទម្លាក់ផ្សារភាគហ៊ុនថៃ ឱ្យដាំក្បាលចុះយ៉ាងគំហុក

ករណីអំពើពុករលួយ និងឆបោកជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចុះបញ្ជីលើទីផ្សារភាគហ៊ុនថៃ ដូចជាក្រុមហ៊ុន STARK ក្រុមហ៊ុន MORE ក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ