វិស័យ ពាណិជ្ជកម្ម

ក្រុមហ៊ុន Apple ប្រឈមការបង់ពន្ធរហូតដល់៩០០លានដុល្លារ និងខកចិត្តចំពោះការលក់នៅទីផ្សារចិន


របាយការណ៍ស្ដីពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Apple ដែលគេរង់ចាំយ៉ាងអន្ទះសានោះមិនបានរំសាយក្ដីកង្វល់របស់ក្រុមវិនិយោគិននោះឡើយ ខណៈក្រុមហ៊ុននេះនឹងប្រឈមមុខបញ្ហាធំៗមួយចំនួនរួមទាំងការកើនឡើងការចំណាយលើពន្ធរហូតដល់៩០០លានដុល្លារ និងការលក់ធ្លាក់ចុះនៅប្រទេសចិនផងដែរ។
វិស័យ ពាណិជ្ជកម្ម
ដោយ

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។

ក្រុមហ៊ុន Apple ដែលផលិតទូរសព្ទ iPhone បានព្រមានថា ក្រុមហ៊ុននឹងបង្កើនការចំណាយលើការបង់ពន្ធកាន់តែច្រើននៅក្នុងត្រីមាសនេះ ដែលជាសញ្ញាមួយបង្ហាញថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មដ៏មានតម្លៃបំផុតនៅលើពិភពលោក។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃុក (Tim Cook) បាននិយាយនៅក្នុងសន្និសីទតាមទូរស័ព្ទមួយថា ក្រុមហ៊ុន Apple រំពឹងថា នឹងបង្កើនការចំណាយលើពន្ធរហូតដល់៩០០លានដុល្លារពោល គឺខ្ពស់ជាងការចំណាយលើពន្ធមុនៗទៅទៀត បើទោះជាប្រាក់ចំណូលនឹងកើនឡើងមួយភាគរយនៅក្នុងត្រីមាសនេះក៏ដោយ។

ទន្ទឹមនឹងនេះក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយនេះ បានខកចិត្តជាខ្លាំងចំពោះការលក់នៅក្នុងប្រទេសចិន។ ការលក់របស់ទូរសព្ទរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះ២,៣%មកនៅត្រឹម១៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី១គិតត្រឹមថ្ងៃទី២៩ ខែមីនា ខណៈអ្នកវិភាគបានព្យាករកាលពីមុនថា វានឹងមានការធ្លាក់ចុះមកនៅត្រឹម១៦,៨ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple បានបាត់បង់មូលដ្ឋាននៃចំណែកទីផ្សារនៅប្រទេសចិន ទៅលើក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុកមួយចំនួនដូចជា Huawei, Xiaomi និង Oppo ជាដើម ខណៈរដ្ឋាភិបាលចិនបានហាមឃាត់សម្ភារៈបច្ចេកវិទ្យាផលិតនៅបរទេសមិនឱ្យដាក់លក់លើទីផ្សារមួយចំនួន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន អះអាងថា ខ្លួនកំពុងវាយតម្លៃលើសំណើសុំចរចាលើបញ្ហាពន្ធគយរបស់អាម៉េរិក

ហាយក្សចិន បានអះអាងនៅថ្ងៃសុក្រ ទី២ ខែឧសភា នេះថា សហរដ្ឋអាម៉េរិក ចង់ចរចាពន្ធគយបដិការជាមួយខ្លួនយ៉ាងខ្លាំង ហើយនេះជាសញ្ញាវិជ្ជមានដែលអាចឈានទ…

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មលើប្រទេស ឬក្រុមហ៊ុន ដែលទិញប្រេងពីអ៊ីរ៉ង់

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដែលបានបញ្ជាទិញប្រេងពីប្រទេសអ៊ីរ៉ង់ ដែលជាការព្រមានមួយកើតឡើងក្រោយកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ